no-alternative title
no-alternative title
no-alternative title
no-alternative title

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ក្រោយពីបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show រួចមកពេលនេះរថយន្តអគ្គិសនីប្រភេទ Sedan ដ៏ប្រណិតរបស់ក្រុមហ៊ុន Hongqi

ម៉ូដែល Guoya បានបើកទទួលការកក់ទុកមុនសម្រាប់អតិថិជននៅជុំវិញពិភពលោក។ រថយន្តប្រណិតមួយនេះ បានជ្រកនៅក្រោមស្លាកយីហោរថយន្តប្រណិត Hongqi Golden Sunflower។ Hongqi Guoya ត្រូវបានគេស្គាល់ដំបូងថាជាម៉ូដែល Hongqi L1។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅតែពីម៉ូដែល Guoya នេះទៅ នៅក្នុងស្លាកយីហោ Golden Sunflower របស់ Hongqi នៅមានម៉ូដែលរថយន្តប្រណិតមួយចំនួនផ្សេងទៀតរួមមាន Guoyao (国耀), Guoli (国礼), និង Guoyue (国悦)ជាដើម។ Golden Sunflower គឺជាម៉ាកយីហោរថយន្តដែលមានតម្លៃថ្លៃ និងប្រណិតបំផុតរបស់ក្រុមហ៊ុន Hongqi។ Hongqi Guoya មានការឌីស្សាញឡើងតាមលំនាំនៃភាសារចនាបែប L-Concept ជាមួយផ្ទៃខាងមុខបំពាក់នូវផ្ទាំងប៉ាណាដែលមានការឌីស្សាញបែបទឹកធ្លាក់ waterfall grille យ៉ាងប្រណិត ដែលេរចនាផលិតឡើងដោយ chrome material និងចង្កៀងបំភ្លឺ Headlight រាងមូលបន្តិចនៅសងខាង រួមនឹងរូបសញ្ញាសំគាល់របស់ក្រុមហ៊ុន Hongqi នៅចំកណ្តាល ដែលអាចលាក់ចូលក្នុង និងបង្ហាញចេញក្រៅបាន។

 

ចង្កៀងខាងមុខរបស់ Hongqi Guoya ប្រើប្រាស់នូវបច្ចេកវិទ្យាអំពូលភ្លើងប្រភេទ DLP (Digital Light Processing) ដែលអាចដំណើរការដំឡើង និងទម្លាក់ភ្លើងដោយស្វ័យប្រវត្តតម្រូវបានតាមស្ថានភាពផ្លូវ ឬក៏ឧបសគ្គផ្សេងៗដូចជាមានមនុស្សដើរឆ្លងផ្លូវជាដើម។ រថយន្តអគ្គិសនីប្រភេទ Luxury Sedan EV មួយនេះមានប្រវែងបណ្តោយ  5,353mm X ទទឹង 1,998mm X កម្ពស់ 1,511mm, និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 3,260mm។ Hongqi Guoya មានជ្រើសម៉ូដែល 4 កៅអី និង 5 កៅអី ជាមួយទំហំយ៉ាន់កង់ 19-inch និង 20-inch។

Hongqi Guoya មានជម្រើសប្រើម៉ាស៊ីនហៃព្រីដចំនួនពីរផ្សេងគ្នា គឺជម្រើសម៉ាស៊ីន 3.0T Plug-in Hybrid និង 4.0T Plug-in-Hybrid System ហើយទាំងពីរជម្រើសដំណើរការជាមួយប្រព័ន្ធ 8AT ដូចគ្នា។ ដោយម៉ូដែលម៉ាស៊ីន 3.0T អាចផលិតថាមពលបាន 290kW ខណៈម៉ូដែលម៉ាស៊ីន 4.0T អាចផលិតថាមពកំលាំងបាន 360kW។ ហើយទាំងពីរម៉ូដែលនេះ ក៏ប្រើប្រាស់នូវកញ្ចប់អាគុយអគ្គិសនីប្រភេទ Ternary Lithium ដូចគ្នា គ្រាន់តែ Hongqi មិនទាន់បានប្រាប់ឲ្យដឹងពីទំហំថាមពលនៃកញ្ចប់អាគុយនៅឡើយទេក្នុងពេល។

ចូលមកការរៀបចំតុបតែងផ្នែកខាងក្នុងវិញ គឺមានភាពប្រណិតនិយមតែម្តង ដោយក្នុងនោះមានដូចជាការបំពាក់នូវអេក្រង់ Digital LCD Instrument រចនាស៊ុមជុំវិញបែបកោង និងអេក្រង់កម្សាន្តទំហំធំនៅចំកណ្តាល និងដៃចង្កូតរចនាជារង្វង់អក្សរ O រំលេចជាមួយនិមិត្តសញ្ញាម៉ាក Golden Sunflower នៅកណ្តាល។ បន្ថែមពីនេះ ក៏មានការឌីស្សាញតុបតែងឡើងជាមួយប្រភេទឈើប្រណិត ស្បែកទន់ប្រណិតជាមួយជម្រើសពណ៌រសលាយផ្កាឈូក និងពណ៌សលាយផ្កាឡាវ៉ែនឌឺដ៏ប្រណិតត្រជាក់ត្រជាក់ភ្នែកថែមទៀតផង។ សម្រាប់ម៉ូដែលកៅអី 4 គឺកៅអីអ្នកដំណើរខាងក្រោយមានជាមួយកន្លែកដាក់ដៃ ឬហៅថា Armrest និងកន្លែងដាកកែវទឹកនៅកណ្តាល។ 

បន្ថែមពីនេះក៏មានអេក្រង់ថាច់ស្ក្រីនសម្រាប់ចុចបញ្ជាមុខងារមួយចំនួនស្ថិតនៅកណ្តាលពីមុខ Armrest  សម្រាប់កំណត់បញ្ជាមុខងារកំដៅកៅអី, ម៉ាស្សា រួមនឹងម៉ាស៊ីនត្រជាក់ថែមទៀតផង។ សម្រាប់មុខងារពិសេសទំនើបផ្សេងទៀតមានដូចជាមុខងារបង្ហាញលើកញ្ចក់ដំបូលមុខ AR-HUD, មុខងារស្កែនមុខ មុខងារបញ្ជាដោយសំឡេង, មុខងារ gesture multi-mode interaction mode, មុខងារបញ្ជាប្រព័ន្ធភ្លើងឆ្លាតវៃ intelligent ambient light adjustment រួមនឹងមុខងារ និងបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗយ៉ាងសម្បូរបែបជាច្រើនទៀត។ ទោះជាយ៉ាងណា Hongqi មិនទាន់បានបញ្ជាក់ពីតម្លៃលក់ និងកាលបរិច្ឆេទចេញលក់រថយន្ត Sedan ដ៏ប្រណិតរបស់ខ្លួននៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម