no-alternative title
no-alternative title
no-alternative title
no-alternative title

BYD នាំមុខទៅលើការលក់រថយន្តនៅប្រទេសចិន នៅឆមាសទី 1 ឆ្នាំ 2024 ជាមួយចំនួនសរុប 1.607 លានគ្រឿង

ថ្មីៗនេះបើតាមក្រសួង China Passenger Car Association (CPCA) និង China Association of Automobile Manufacturers (CAAM) បានបញ្ចេញរបាយការណ៍ស្តីពីក្រុមហ៊ុនផលិតរថយន្តសម្រាប់ឆមាសទីមួយក្នុងឆ្នាំ 2024។ យោងទៅលើរបាយការណ៍បានបង្ហាញថា ការផលិតរថយន្តសរុបនៅឆមាសដំបូងក្នុងឆ្នាំ 2024 គឺមានចំនួន 13.891 លានគ្រឿង និងរថយន្តដែលបានលក់ចេញសរុបមានចំនួន 14.047 លានគ្រឿង ដោយការផលិតកើនឡើង 4.9% និងការលក់កើនឡើង 6.1% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ (YoY)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ការលក់រថយន្តអគ្គិសនីថ្មី ឬ New Energy Vehicles មានការកើនឡើងខ្ពស់ជាងរថយន្តប្រើចំហេះក្នុង ឬ Gasoline-power vehicles។ ការផលិតរថយន្ត NEV គឺមានចំនួន 4.929 លានគ្រឿង កើនឡើងប្រមាណ 30.1% និងការលក់មានចំនួន 4.944 លានគ្រឿងកើនឡើង 32% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានចំនែកទីផ្សារសរុបប្រមាណ 35.2%។ បន្ថែមពីនេះក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនចំនួន 10 គឺជាក្រុមហ៊ុនដែលលក់រថយន្តបានច្រើនជាងគេដែលសរុបចំនួន 11.917 លានគ្រឿង កើនឡើងប្រមាណ 6.3% YoY ដែលសរុបចំនួននៃការលក់ គឺមានប្រមាណ 84.8%។ 

ក្នុងចំនោមក្រុមហ៊ុនផលិតរថយន្តរបស់ចិនទាំង 10 គឺមានបីក្រុមហ៊ុនដែលឈរនៅលំដាប់ជួរមុខគេរួមមាន BYD លក់រថយន្តសរុបបានចំនួន 1.607 លានគ្រឿង, Chery លក់បានចំនួន 1.057 លានគ្រឿង និង Geely លក់បានចំនួន 955.000 គ្រឿង។ ដោយឡែកចំពោះបរិមាណលក់សរុបនៃម៉ាកយីហោរថយន្តផលិតក្នុងប្រទេសចិនបានឈានដល់ចំនួន 5.559 លានគ្រឿង កើនឡើង 17.8% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្តាប់បានចំណែកទីផ្សារសរុប 56.5% ។ បរិមាណលក់នៃម៉ាកយីហោរថយន្តរបស់ប្រទេសអាល្លឺម៉ង់សរុបមានចំនួន 1.907 លានគ្រឿង ធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំប្រមាណ 6.2% មានចំណែកទីផ្សារ 19.4%។ 

ចំនែកបរិមាណនៃការលក់រថយន្តម៉ាកយីហោជប៉ុនវិញមានចំនួន 1.466 លានគ្រឿង ធ្លាក់ចុះប្រមាណ 12.4% ធៀបនឹងឆ្នាំមុន ជាមួយនឹងចំណែកទីផ្សារ 14.9%។ ហើយបរិមាណលក់រថយន្តម៉ាកយីហោសហរដ្ឋអាមេរិកថយចុះប្រមាណ 19.2%  និងបារាំងបានថយចុះប្រមាណ 19.1% នៅទីផ្សារប្រទេសចិនក្នុងឆមាសទីមួយក្នុងឆ្នាំ 2024 នេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម