no-alternative title
no-alternative title
no-alternative title
no-alternative title

Changan CS75 Plus រថយន្ត SUV ស៊េរីថ្មីជំនាន់ទី 4 ត្រៀមបង្ហាញខ្លួនលើទីផ្សារឆាប់ៗនេះ ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លា

ថ្មីៗនេះ ក្រុមហ៊ុនផលតរថយន្តម៉ាក Changan បានបង្ហាញចេញរូបភាពរថយន្ត SUV ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Changan CS75 Plus។ រថយន្តស៊េរីថ្មីនេះត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាននៅឆមាសទីពីរក្នុងឆ្នាំ 2024 នេះ។ ហើយចំពោះតម្លៃវិញ Changan CS75 Plus SUV អាចខ្ទង់ចាប់ពី $16,200 ដល់ $20,600។ Changan CS75 Plus នៅតែបន្តប្រើម៉ាស៊ីនសាំង 1.5T Engine ដែលមានជម្រើសកំលាំងពីរផ្សេងគ្នា គឺ 138kW ឬ 185 សេះ និង141kW ឬ 189 សេះ។ យ៉ាងណាមិញ គេមិនទាន់ច្បាស់ទេថា Changan នឹងផ្តល់នូវជម្រើសម៉ាស៊ីនទំហំ 2.0T សម្រាប់ CS75 Plus ឬអត់ទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបរាងរបស់ Changan CS75 Plus ត្រូវបានរចនាឡើងប្រកបដោយភាពប្រណិត ហាប់រឹងមាំដោយនៅផ្នែកខាងមុខបានរចនាឡើងបែប Frameless Design រំលេចជាមួយនិងចង្កៀងរចនាជាបន្ទាត់បីឆ្នូត និងអំពូលបំភ្លឺពេលថ្ងៃ Daytime running Light ស្លីមមួយបន្ទាប់កាត់ពីម្ខាងទៅម្ខាងយ៉ាងប្រណិត ព្រមទាំងរំលេចជាមួយស្លាកសញ្ញាក្រុមហ៊ុននៅកណ្តាលជាប្រភេទភ្លើង LEDS។ នៅផ្នែកខាងក្រោយរំលេចសោភ័ណ្ឌភាពដោយចង្កៀងបំភ្លឺខាងក្រោយជាប្រភេទ LED ពណ៌ក្រហមដិតវ៉ាត់ពីឆ្វេងដល់ស្តាំ និងស្លាកសញ្ញា Changan នៅកណ្តាល។

រថយន្ត SUV ស៊េរីថ្មីនេះមានបណ្តោយប្រវែង 4,770mm/ ទទឹង 1,910mm/ កម្ពស់ 1,695mm (1705mm) និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,800mm។ បើធៀបនឹង CS75 Plus ជំនាន់ទីបី ជំនាន់ទីបួននេះ គឺមានបណ្តោយវែងជាង 60mm ទទឹងវែងជាង 45mm និងកម្លាតកង់មុខទៅកង់ក្រោយវែងជាង 90mm។ នៅផ្នែកខាងក្នុងរបស់ Changan CS75 Plus ជំនាន់ទីបួននេះ មានការរៀបចំឡើងយ៉ាងប្រណិតមែនទែន ដោយក្នុងនោះមានបំពាក់នៅអេក្រង់ធំច្បាស់ចំនួនបីផ្ទាំង មានដូចជាអេក្រង់បង្ហាញព័ត៌មាន Full-LCD Instrument Panel, អេក្រង់កម្សាន្ត Center Control Screen និងអេក្រង់សម្រាប់អ្នករួមដំណើរ Co-pilot Entertainment Screen។

នៅផ្នែកចន្លោះកណ្តាលមានបន្ទះបច្ចេកវិទ្យាសាកថ្មទូរស័ព្ទឥតខ្សែចំនួនពីរ និងកន្លែងដាក់កែវទឹកចំនួនពីរ។ បន្ថែមពីនេះ សម្រាប់ដៃចង្កូតរបស់ Changan CS75 Plus 4th Generation ត្រូវបានរចនាឡើងមានរាងជាអក្សរ D មានកាំពីរ ឬ Dual-spoke ដែលមានប៊ូតុងបញ្ជាមុខងងារមួយចំនួន។ ជាមួយគ្នានេះនៅខាងក្រោមអេក្រង់ទាំងបីស្ថិតនៅលើ Dashboard ក៏មានរំលេចជាមួយភ្លើងដ៏ប្រណិតថែមទៀតផង។ រថយន្ត SUV ស៊េរីថ្មីរបស់ Changan មួយនេះអាចជិះបានគ្នា 5 នាក់។ ទោះជាយ៉ាងណាសម្រាប់កាលបរិច្ឆេទប្រកាសចេញ និងចេញលក់ផ្លូវការណ៍សម្រាប់ Changan CS75 Plus មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់នៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម