no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

នៅថ្ងៃនេះ BYD ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីយក្ស (EV) របស់ប្រទេសចិន ទើបតែធ្វើការពិភាក្សាអនឡាញមួយជាមួយនឹងព័ត៌មានបែកធ្លាយអំពី Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ។ បើតាមការបញ្ជាក់របស់ Zhidian Travel បានអោយដឹងថា តម្លៃរថយន្តថ្មី Song PLUS DM-i នេះគឺមានចាប់ពីតម្លៃ 150,000 យ៉ន់ ($22,300 USD) ឡើងទៅ។ បើតាមរបាយការណ៌ខាងលើនេះ គឺបានបញ្ជាក់ថា រថយន្ត 2025 Song PLUS DM-i នេះ មាន 4 ម៉ូដែលផ្សេងគ្នានោះ រួមមានដូចជា ម៉ូដែលរត់បាន 112KM Noble, 112KM Honor, 160KM Flagship និង 160KM Flagship PLUS។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពីតម្លៃរថយន្តជំនាន់ថ្មីទាំងនេះ គឺមានចាប់ពី 150,000 យ៉ន់ ទៅដល់ 170,000 យ៉ន់ ដែលតម្លៃនេះ គឺមានការកើនឡើងបើធៀបជាមួយនឹងម៉ូដែលបច្ចុប្បន្ន  Song PLUS DM-i Honor Edition នេះ។ បើធ្វើការប្រៀបធៀបនោះ រថយន្តបច្ចុប្បន្ន Song PLUS DM-i Honor Edition នេះមានតម្លៃ 128,800 យ៉ន់ ខណៈពេលដែលម៉ូឌែលផ្សេងទៀតមានតម្លៃចាប់ពី 139,800 យ៉ន់ទៅ 159,800 យ៉ន់ប៉ុណ្ណោះ។ សម្រាប់ម៉ូដែល Song Pro DM-i គឺមានតម្លៃចន្លោះពី 109,800 យ៉ន់ ទៅ 139,800 យ៉ន់ ខណៈពេលដែលម៉ូឌែលធំ BYD Tang DM-i មានតម្លៃចន្លោះពី 179,800 yuan ទៅ 219,800 យ៉ន់។ 

បើទោះបីជាមានការកើនឡើងទៅលើតម្លៃក៏ដោយនោះ រថយន្ត 2025 Song PLUS DM-i នេះ ក៏មានការ upgrade ដ៏អស្ចារ្យជាច្រើនផងដែរ។ ម៉ូដែលថ្មីនេះ គឺមានការបំពាក់មកជាមួយនូវបច្ចេកវិទ្យា DM hybrid technology ជំនាន់ទី 5 របស់ក្រុមហ៊ុន BYD ជាមួយនឹងម៉ាស៊ីន 1.5-liter ដែលមានកម្លាំង Power Output ដល់ទៅ 74 kilowatts។ ចំពោះដំណឹងល្អនោះគឺទម្រង់ថ្មីនៃ Electric Drive Motor នេះគឺមានការកើនឡើង power boost 15 kilowatts ទៅលើ Output Power ដល់ទៅ 160 kilowatts។ 

 

និយាយពីថាមពលថ្មនៅលើរថយន្ត 2025 Song PLUS DM-i នេះគឺមិនមានការប្រែប្រួលនោះទេ ដោយក្រុមហ៊ុននេះបានតម្លើងនូ ថាមពលថ្ម 18.3kWh និង 26.6kWh lithium iron phosphate blade batteries ដូចទៅនឹងម៉ូឌែលមុននេះ។ថាមពលថ្មថ្មីនេះ គឹមានការបង្កើនទៅលើការប្រើប្រាស់នូវអគ្គិសនីសុទ្ធ (pure electric) នៅក្រោមលក្ខខណ្ឌ WLTC (Worldwide harmonized Light vehicles Test Cycles) ដែលអាចឈានដល់កម្រិត 91km (56 miles) សម្រាប់ថាមពលថ្មតូច និង 128km (79 miles) សម្រាប់ថាមពលថ្មធំ។ 

បន្ថែមពីនេះ រថយន្តម៉ូដែលថ្មីនេះ ក៏នឹងមានការប្រើប្រាស់ថាមពលប្រេងកាន់តែមានកម្រិតទាបនោះគឺ 4.95L/100km (47.8 MPG) និង 4.98L/100km (47.4 MPG)។ សម្រាប់តម្លៃផ្លូវការ និងកាលបរិច្ឆេទនៃការប្រកាសរថយន្តនេះត្រូវរង់ចាំរហូតដល់មានការប្រកាសពីក្រុមហ៊ុន BYD ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម