no-alternative title
no-alternative title
no-alternative title
no-alternative title

Zeekr 009 រថយន្ត Minivan-EV ស៊េរីថ្មីទទួលបានការកក់មុនប្រមាណ 2,000 គ្រឿងត្រឹមរយះពេល 3 ថ្ងៃក្រោយពីការបង្ហាញខ្លួន

រថយន្តប្រភេទ Minivan ស៊េរីថ្មីម៉ូដែល Zeekr 009 របស់ក្រុមហ៊ុន Geely ទទួលបានការកក់ទុកមុនចំនួន 2,000 គ្រឿងក្នុងរយះពេល 3 ថ្ងៃ បន្ទាប់ពីការប្រកាសចេញផ្លូវការណ៍ នេះបើតាមរបាយការណ៍ពី  CarFans automotive survey agency។ ដែលនេះ គឺជាតួរលេខនៃកំណត់ត្រាថ្មីមួយនៃការសម្រាប់រថយន្តប្រភេទ minivan របស់ Zeekr ព្រោះថា ការលក់រថយន្តប្រភេទនេះក្នុងឆមាសដំបូងនៃឆ្នាំ 2024 នេះ គឺមានចំនួនតិចជាង 3,000 គ្រឿង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កត្តាដែលជម្រុញឲ្យមានការកក់ទុកមុនក្នុងចំនួនដ៏ច្រើនក្នុងរយះពេលខ្លីនេះ គឺដោយសារតែ Zeekr បានធ្វើការបន្ទាបតម្លៃសម្រាប់រថយន្តម៉ូដែលថ្មីមួយនេះ ដោយក្រុមហ៊ុនបានធ្វើការបន្ទាបតម្លៃប្រមាណ 12% ធៀបនឹងជំនាន់មុនរបស់វា។ Zeekr គឺជាម៉ាកយីហោរថយន្តប្រណិតមានតម្លៃថ្លៃមួយរបស់ Geely ដែលត្រូវបានធ្វើការណែនាំជាផ្លូវការណ៍ក្នុងឆ្នាំ 2021។ ហើយមកទល់នឹងពេលបច្ចុប្បន្ននេះ ម៉ាកយីហោរថយន្តអគ្គិសនី Zeekr មានចំនួន 4 ម៉ូដែល ក្នុងនោះមានដូចជា Zeekr 001, 007, 009, និង Zeekr X។ ក្នុងឆ្នាំនេះ Zeekr បានឡើងតម្លៃផ្សារហ៊ុនប្រមាណ $441 នៅលើ New York IPO។

គិតចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ 2024 នេះ Zeekr បានលក់រថយន្តអគ្គិសនីសរុបរបស់ខ្លួនបានប្រមាណ 87,870 គ្រឿងនៅទីផ្សារប្រទេសចិន។ ជាមួយគ្នានេះ Zeekr ក៏បានពង្រីកការនាំចេញរថយន្តរបស់ខ្លួនចូលទៅកាន់ទីផ្សារសំខាន់ៗនៅឯនាយសមុទ្ទមានដូចជា អាមេរិកឡាទីន អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល មជ្ឈិមបូព៌ា និងអឺរ៉ុប។

Zeekr 009 MPV ត្រូវបានក្រុមហ៊ុនធ្វើការដាក់តាំងបង្ហាញជាផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ AsiaWorld Expo ក្នុងទីក្រុង Hong Kong ប្រទេសចិន។ រថយន្តស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការប្រកាសដាក់លក់នៅចិនដីគោកក្នុងតម្លៃចាប់ពីខ្ទង់ប្រហែល $60,350 ដល់ $64,500។ Zeekr 009 ត្រូវបានក្រុមហ៊ុនធ្វើការបង្កើនសមត្ថភាពកំពូលៗមួយចំនួនបន្ថែមពីលើជំនាន់មុន ដូចជាការបំពាក់នូវប្រព័ន្ធបំពងសំឡេងចំនួន 30 គ្រាប់ជាប្រភេទ Yamaha Speaker, ប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR Sensor, ប្រព័ន្ធសាកភ្លើងកម្រិត 800V High-Voltage System, ប្រព័ន្ធ dual-chamber air suspension ជាដើម។

រថយន្ត MPV ស៊េរីថ្មីរបស់ Zeekr មួយនេះ ប្រើប្រាស់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ ដោយម៉ូទ័រក្រោយអាចមានកំលាំង 310kW និងកំលាំងមូល 440Nm និងម៉ូទ័រមុខមានកំលាំង 270kW មានកំលាំងរមូល 370Nm ដែលសរុបកំលាំងម៉ូទ័រទាំងពីរអាចធ្វើបានដល់ 580kW ឬ 777 សេះ និងកំលាំងរមូលសរុប 810Nm ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 3.9 វិនាទី និងអាចជាន់ល្បឿន Top-speed ដល់ 230km/h។ សម្រាប់កញ្ចប់អាគុយវិញ គឺជាប្រភេទ ternary NMC ដែលមានពីរជម្រើសទំហំ គឺ 108kWh និង 140kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបរចម្ងាយផ្លូវពី 740km ដល់ 900km ទៅតាមជម្រើសម៉ូដែលនីមួយៗ។ 

Zeekr 009 មានបណ្តោយខ្លួន 5217mm / ទទឹង 2,024mm/ កម្ពស់ 1,812mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,205mm ជាមួយជម្រើស Option 6-កៅអី និង 7-កៅអី។ រថយន្តនេះប្រើប្រាស់ទ្វារជាប្រភេទ Slide-door ហើយនៅខាងក្នុងមានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 15.1-inch និងអេក្រង់បង្ហាញព័ត៌មានទំហំ 10.2-inch រួមជាមួយចង្កូនស្បែកដែលមានបំពាក់នូវប៊ូតុងបញ្ជាមុខងារសំខាន់មួយចំនួន ឬ Multi-function steering wheel ហើយនិងមានលក្ខណៈពិសេសៗដ៏សម្បូរបែបជាច្រើនទៀត ដែលធ្វើឲ្យរថយន្ត MPV មួយនេះមានភាពទំនើបទាន់សម័យ និងមានផាសុខភាពក្នុងការបើកបរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម