no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Song Plus Series លក់បានចំនួន 1 លានគ្រឿង ក្លាយជារថយន្តអគ្គិសនី SUV ដំបូងគេក្នុងប្រទេសចិន ដែលលក់បានចំនួនច្រើនបំផុត

កាលពីថ្ងៃទី 20 ខែកក្តដា កន្លងទៅ BYD បានប្រកាសថា មកទល់នឹងពេលនេះរថយន្តអគ្គិសនីសុទ្ធម៉ូដែល BYD Song Plus Series របស់ខ្លួន គឺលក់បានចំនួន 1,000,000 គ្រឿង ធ្វើឲ្យ Song Plus ក្លាយជារថយន្តអគ្គិសនី SUV ដំបូងគេក្នុងប្រទេសចិនដែលលក់បានចំនួនច្រើនបំផុតដូចនេះ។ បច្ចុប្បន្ន BYD Song Plus Series គឺមានចំនួនពីរម៉ូដែល រួមមានម៉ូដែល Song Plus DM-i ជាប្រភេទ Plug-in-hybrid និងម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ ដោយពួកវាត្រូវបានផលិតឡើងនៅក្នុងខែ្សសង្វាក់ BYD Dynasty Product Line។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីដើមឆ្នាំ 2024 នាថ្ងៃទី 03 ខែមករា នៅក្នុងរោងចក្រ Auto’s Xi’an របស់ BYD បានធ្វើការផលិតរថយន្តម៉ូដែលពិសេស Song Plus Champion Edition ចំនួន 80 ម៉ឺនគ្រឿងត្រូវបានរំកឹលចេញពីខ្សែសង្វាក់ផលិត។ ស្របពេលជាមួយគ្នានេះ BYD ប្រកាសថា Song Plus Series បានឈ្នះជើងឯកនៃការលក់រថយន្តអគ្គិសនី SUV ប្រភេទ Plug-in-Hybrid ពីរឆ្នាំ កន្លះជាប់ៗគ្នា ជាមួយនឹងបរិមាណលក់ប្រចាំឆ្នាំចំនួន 390,213 គ្រឿងក្នុងឆ្នាំ 2023 ទោះបីជាមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំប្រមាណ 14.81% ក៏ដោយ ។ ហើយក៏ជាម៉ូដែលជាប់ចំណាត់ថ្នាក់ទី 2 សម្រាប់ការលក់រថយន្តប្រភេទ SUV ក្នុងប្រទេសចិនផងដែរ។ 

ជាបន្តបន្ទាប់ BYD បានធ្វើការបំបែកម៉ូដែល Song Plus របស់ខ្លួនទៅជាច្រើនស៊េរី តួរយ៉ាងដូចជាកាលពីខែកុម្ភៈ ឆ្នាំនេះ BYD បានបញ្ចេញម៉ូដែល Song Plus DM-i ឬ EV Honor Edition ចូលទីផ្សារ ដែលមានតម្លៃចាប់ពី $17,800 ឡើងទៅ។ ជាមួយគ្នានេះ BYD ត្រូវបានគេដឹងទៀតថា ត្រៀមធ្វើការប្រកាសចេញម៉ូដែលថ្មី Song Plus DM-i ស៊េរីឆ្នាំ 2025 នៅថ្ងៃទី 25 ខែកក្កដា ខាងមុខនេះ ដោយម៉ូដែលថ្មីឆ្នាំ 2025 ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការជាមួយនឹងបច្ចេកវិទ្យា DM ជំនាន់ទីប្រាំរបស់ BYD។

 

BYD Song Plus DM-i ស៊េរីឆ្នាំ 2025 ត្រូវបានគេដឹងទៀតថា នឹងមានជម្រើសកញ្ចប់អាគុយអគ្គិសនីទំហំ 18.3kWh និង 26.6kWh Blade battery ដូចម៉ូដែលបច្ចុប្បន្នដែរ។ បើតាមរបាយការណ៍ពីស្ថាប័ន WLTC បានបញ្ជាក់ថា Song Plus DM-i 2025 នឹងអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបានចម្ងាយផ្លូវ 91km និង 128km ជាមួយនឹងកម្រិតស៊ីសាំងប្រមាណជា 4.95L/100km និង 4.98L/100km។ BYD Song Plus DM-i ស៊េរីឆ្នាំ 2025 អាចនឹងមានតម្លៃចាប់ពីខ្ទង់ $20,600។ រថយន្ត Compact-SUV ស៊េរីថ្មីនេះនឹងរក្សាទំហំវិមាត្រដូចម៉ូដែលបច្ចុប្បន្នដដែល គឺ 4775/1890/1670 mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,765mm។

 

នៅក្នុងខែមិថុនា ឆ្នាំ 2024 រថយន្ត BYD Song Plus DM-i លក់បានចំនួន 32,103 គ្រឿង ការលក់កើនឡើងប្រមាណ 35.3% ពីមួយឆ្នាំទៅមួយឆ្នាំ និងប្រមាណ 0.1% ធៀបមួយខែទៅមួយខែ។ ហើយការលក់ពេញមួយឆមាសនៃឆ្នាំ 2024 ការលក់ Song Plus DM-i គឺមានចំនួន 116,221 គ្រឿង និងម៉ូដែល Song Plus EV លក់បានចំនួន 13,458 គ្រឿង ដែលសរុបការលក់ Song Plus Series ទាំងពីរម៉ូដែលក្នុងឆមាសដំបូងនៃឆ្នាំនេះ គឺមានចំនួន 58,435 គ្រឿង។ មកទល់នឹងពេលបច្ចុប្បន្ននេះ រថយន្តអគ្គិសនីថ្មី ឬ New Energy Vehicle របស់ BYD ត្រូវបានដាក់លក់នៅក្នុងប្រទេស និងតំបន់ចំនួន 88 និងទីក្រុងជាង 400 ជុំវិញពិភពលោក។ 

ក្នុងពេលបច្ចុប្បន្ន BYD ក៏មានមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសដូចជា ប្រទេសថៃ ប្រេស៊ីល ហុងគ្រី និងអ៊ូសបេគីស្ថាន។ ថ្មីៗនេះនៅឯកម្មវិធី Guayaquil Auto Show នៅប្រទេសអេក្វាឌ័រ BYD បានរៀបចំសន្និសិទក្នុងការដាក់ឲ្យដំណើរការនូវប្រព័ន្ធបច្ចេកវិទ្យាថ្មី Song Plus DM-i របស់ខ្លួនផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម