no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Yuan UP រថយន្ត SUV ម៉ូដែល Vitality Edition រត់បានចម្ងាយ 401km បង្ហាញខ្លួនជាមួយតម្លៃជាង 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

នៅថ្ងៃទី 18 ខែកក្កដានេះ ក្រុមហ៊ុន BYD បានបញ្ចេញនូវរថយន្ត SUV ម៉ូដែលពិសេស ដែលមានរូបរាងតូចច្រឡឹងថ្មីមួយទៀតរបស់ខ្លួនស្ថិតនៅក្នុងត្រកូល Yuan UP មានឈ្មោះថា Vitality Edition ក្នុងតម្លៃត្រឹមតែ 13,700 ប៉ុណ្ណោះ។ ជាមួយនិងវត្តមាននៅលើទីផ្សារពេលនេះ រតថយន្តថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា អាចធ្វើដំណើរបាន 401km។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តថ្មីនេះ គឺមានឌីស្សាញរូបរាងឡើងដូចម៉ូដែលមុនដដែល គឺមានវិមាត្រ 4310/1830/1675mm ជាមួយប្រវែងគម្លាតកង់មុខក្រោយ 2620 mm ហើយនិងមានដំណើរការនៅលើប្រព័ន្ធដំណើរការ e-platform 3.0 របស់ BYD។ រថយន្តនេះប្រើប្រាស់នូវសម្បកកង់លេខ 215/65 R16 និងមានការទ្រទ្រង់ដោយយ៉ាន់ទំហំ 16-អ៊ីង ប្រភេទ carbon steel rims។

ក្រឡេកទៅមើលការរចនារូបរាងរបស់ Yuan UP Vitality Edition ថ្មីនេះ គឺនៅតែបន្តប្រើប្រាស់រចនាបទ Dragon Face design ដដែល ដោយមានការបំពាក់នូវភ្លើង narrow LED headlights តភ្ជាប់ជាមួយនិង black trim ដែលមានសញ្ញាឡូហ្កូអក្សចិនដែលមានសសេរថា ‘Yuan’ នៅចំកណ្តាល។ រថយន្តថ្មីនេះ គឺមានចំនួន 4 ពណ៌ រួមមានដូចជា Relaxed Green, White, Cool Gray និង Courageous Pink។ សម្រាប់ផ្នែកខាងក្នុងវិញ នៅលើរថយន្តនេះ គឺមានអេក្រង់បង្ហាញព័ត៌មានប្រភេទ LCD ទំហំ 8.8-អ៊ីង និងអេក្រង់នៅចំកណ្តាលមួយទៀតទំហំ 10.1-អ៊ីងសម្រាប់បញ្ជាទៅមុខងារប្រើប្រាស់ទូទៅ ក្នុងនោះក៏មាន W-HUD ផងដែរ។ 

រថយន្តនេះប្រើប្រាស់ចង្កូតរាង 4 ជ្រុង និងមានរចនាប៊ូតុងបញ្ជាច្រើននៅលើនោះ ហើយបន្ថែពីនេះ ក៏មានការតម្លើងនូវបន្ទះសាកថ្មឥតខ្សែរកម្លាំង 15W ផងដែរ។ បន្ថែមពីនេះក៏មានការបំពាក់នូវបច្ចេកវិទ្យា Bluetooth ហើយនិង Wi-Fi នៅក្នុងរថយន្តថែមទៀតផង។ និយាយពីប្រព័ន្ធសម្លេងវិញ គឺមានឧបាល័រ 4 គ្រាប់ ហើយក៏មានប្រព័ន្ធសម្លេង intelligent voice interaction system រួមនឹង digital car keys, remote control ថែមទាំងអាចអាប់ដែរ OTA បានផងដែរ។ 

BYD Yuan UP ម៉ូដែល Vitality Edition បំពាក់នូវថាមពលអគ្គិសនីកម្លាំង 70 kW មានកម្លាំងស្មើរនឹង 94 សេះ និងមានកម្លាំងរមួល 180Nm AC តាមរយៈដំណើរការនៅលើម៉ូទ័រ។ រថយន្តនេះមានអាគុយ Blade battery អាចស្តុកថាមពលបាន 45.12 kWh នឹងអាចរត់បានចម្ងាយ 401km ខណៈដែលម៉ូដែលមុនរត់បានត្រឹម 301km និង 401km។ រថយន្តនេះមានប្រើប្រាស់នូវបច្ចេកវិទ្យា BYD CTB មានសមត្ថភាពអាចបង្កើតល្បឿនបានចាប់ពី 0 ទៅ 100km/h ដោយប្រើពេលត្រឹម 12.9 វិនាទីប៉ុណ្ណោះ។ សម្រាប់ការសាកពី 30% ទៅ 80%.គឺប្រើប្រាស់ពេល 30 នាទី តាមរយៈរន្ធសាកនៅផ្នែកខាងមុខ។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម