no-alternative title
no-alternative title
no-alternative title
no-alternative title

Hongqi HS3 រថយន្ត Plug-in-Hybrid ថ្មី នឹងបើកទទួលកក់មុននៅក្នុងប្រទេសចិននាខែក្រោយនេះហើយ

កាលពីថ្ងៃទី 17 ខែកក្តដា ថ្មីៗនេះ រថយន្តប្រភេទ Plug-in-hybrid ស៊េរីថ្មីម៉ូដែល Hongqi HS3 ស្ថិតក្នុងត្រកូលរថយន្ត Compact SUV បានបង្ហាញវត្តមាននៅក្នុងកម្មវិធី Hongqi Fan Festival ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Changchun ប្រទេសចិន។ រថយន្ត Compact SUV ស៊េរីថ្មីនេះ មានប្រវែងបណ្តោយ 4,655mm/ ទទឹង 1,900mm/ កម្ពស់ 1,668mm និងគម្លាតកង់មុខទៅកង់ក្រោយប្រវែង 2,770mm។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Hongqi HS3 PHEV នេះប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Plug-in-hybrid ប្រភេទ 1.5T Engine ជាមួយនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយអគ្គិសនីប្រភេទ CATL។ សម្រាប់ម៉ាស៊ីន 1.5T របស់ HS3 គឺអាចផលិតកំលាំងបាន 124kW ឬ 166 សេះ។ ហើយសម្រាប់កញ្ចប់អាគុយ CATL សាកមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 115km ដោយមិនពឹងលើម៉ាស៊ីន និងរថយន្ត Plug-in-hybrid ថ្មីនេះ អាចបើកបានចម្ងាយផ្លូវសរុបដល់ 1,100km។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិលម្អិតរបស់រថយន្ត Hongqi HS3 PHEV ក្នុងពេលនេះមិនទាន់ត្រូវបានទម្លាយចេញនោះទេ។

ទៅលើការរចនាផ្នែកខងក្រៅរបស់ម៉ូដែល HS3 PHEV នេះ គឺមិនខុសពីម៉ូដែលប្រើម៉ាស៊ីនសាំងសុទ្ធនោះទេ។ ដោយផ្នែកខាងមុខមានការឌីស្សាញរំលេចដោយផ្ទាំងប៉ាណាធំជាមួយរចនាបថបែប Waterfall grille ជាមួយនិមិត្តសញ្ញាក្រុមហ៊ុន Hongqi អូសកាត់ពីលើក្បាលរថយន្តសំយ៉ុងចុះមកក្រោមកណ្តាលផ្ទាំងប៉ាណាដែលជាអត្តសញ្ញាណនៃម៉ាករថយន្តរបស់ Hongqi ផ្ទាល់តែម្តង។ ចំនែកនៅថ្ពាល់ចំហៀងសាងខាងក៏មានរំលេចដោយនិមិត្តសញ្ញា Hongqi ផងដែរ។ Hongqi HS3 PHEV មានចម្រើសយ៉ាន់កង់ពីទំហំ គឺទំហំ 19-inch និង 20-inch។ នៅផ្នែកខាងក្រោយរចនារំលេចដោយចង្កៀងបំភ្លឺភ្លឺច្បាស់ភ្ជាប់ពីម្ខាងទៅម្ខាង។

ចូលមកផ្នែកខាងក្នុងវិញមានការឌីស្សាញផ្នែកកាប៊ីនបានយ៉ាងប្រណិតជាមួយការឌិស្សាញដៃចង្កូងជា D-Style ដែលមានភ្ជាប់នូវប៊ូតុងបញ្ជាមុខងារជាច្រើន។ រថយន្តស៊េរីថ្មីនេះមានប្រើប្រាស់អេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch LCD Instrument Panel ជាមួយអេក្រង់កម្សាន្តទំហំ  12.6-inch  ជាប្រភេទអេក្រង់បញ្ឈរ Vertical touchscreen ព្រមទាំងមានរន្ធម៉ាស៊ីនត្រជាក់នៅសងខាងអេក្រង់ផងដែរ។ នៅចន្លោះកណ្តាល គឺមានទ្រនាប់សាកភ្លើងស្មាតហ្វូនឥតខ្សែកំលាំង 40W រួមនឹងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃក៏មានបំពាក់នូវលើ HS3 PHEV ថ្មីនេះផងដែរ។

នៅដើមឆ្នាំ 2023 ក្រុមហ៊ុន Hongqi បានប្រកាសពីគំនិតផ្តួចផ្តើមហៅថា "All in New Energy" របស់ខ្លួន ដើម្បីលើកកម្ពស់ដល់ការប្រើប្រាស់ប្រព័ន្ធដំណើរការអគ្គិសនីនៃម៉ូដែលរថយន្តទាំងអស់។ លោក Xu Liuping ប្រធានក្រុមហ៊ុន FAW China បាននិយាយថា ចាប់តាំងពីឆមាសទីពីរនៃឆ្នាំ 2022 ការវិនិយោគ និងសមត្ថភាពបង្កើតនូវបច្ចេកវិទ្យាថ្មីទាំងអស់របស់ Hongqi នឹងត្រូវបានប្រើប្រាស់លើរថយន្តថាមពលថ្មី (New Energy Vehicle)។ នៅឆ្នាំ 2025 ក្រុមហ៊ុន Hongqi បានបញ្ជាក់ថា ខ្លួននឹងលក់រថយន្តអគ្គិសនីដល់ 1 លានគ្រឿង ស្មើរនឹងប្រមាណជាង 50% នៃការលក់។ ហើយនៅឆ្នាំ 2030 ក្រុមហ៊ុននេះ នឹងជម្រុញការលក់ឲ្យបានដល់គោលដៅប្រមាណ 1.5 លានគ្រឿង ដែលក្នុងនោះរថយន្តអគ្គិសនី ឬ New Energy Vehicle នឹងក្លាយជាកំលាំងចលករដ៏សំខាន់ក្នុងការលក់៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម