no-alternative title
no-alternative title
no-alternative title
no-alternative title

Bentley បានប្រកាសបញ្ឈប់ការផលិតម៉ាស៊ីនរថយន្តប្រភេទ W-12 របស់ខ្លួនតទៅទៀតហើយ

វាសនារបស់រថយន្តដែលបំពាក់ម៉ាស៊ីន W-12 គឺលែងមានបន្តនៅក្នុងពិភពរថយន្តលើពិភពលោកតទៅទៀតហើយ ដោយសារតែក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់អង់គ្លេស Bentley បានប្រកាសបញ្ឈប់ការអភិវឌ្ឍន៍ផលិតម៉ាស៊ីន W-12 របស់ខ្លួនជាផ្លូវការណ៍កាលពីពេលថ្មីៗនេះ។ ហើយម៉ាស៊ីន W-12 ចំនុះ 6.0-liter មាន 12 ស៊ីឡាំងចុងក្រោយរបស់ Bentley ត្រូវបានផលិតនៅក្នុងរោងចក្រស្ថិតក្នុងតំបន់ Crewe ចក្រភពអង់គ្លេស។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើគិតពីអាយុកាលរបស់ម៉ាស៊ីន W-12 គឺមានអាយុ 21 ឆ្នាំហើយ ដោយម៉ាស៊ីនទំហំធំនេះ ត្រូវបានក្រុមហ៊ុន Bentley ធ្វើការប្រកាសចេញដំបូងនៅក្នុងឆ្នាំ 2003 ដែលបំពាក់នៅលើរថយន្តម៉ូដែល Bentley Continental GT ដែលអាចបញ្ចេះកំលាំងបាន 552 សេះ និងកំលាំងរមូល  479 pound-feet ហើយជំនាន់ចុងក្រោយនៃម៉ាស៊ីណ W-12 គឺអាចបញ្ចេះកំលាំងបានដល់ 740 សេះ និងកំលាំងរមូល 737 pound-feet ដែលបានបំពាក់នៅលើម៉ូដែល Bentley Batur។ ក្នុងរយះពេល 21 ឆ្នាំមកនេះម៉ាស៊ីន W-12 ត្រូវបានប្រើបំពាក់នៅលើរថយន្តប្រមាណជាជាង 10 ម៉ឺនគ្រឿង។

សូមបញ្ជាក់ថា Bentley បានរៀបចំកម្មវិធីពិសេសមួយនៅក្នុងរោងចក្ររបស់ខ្លួនក្នុងប្រទេសអង់គ្លេស ជាមួយការបង្ហាញនូវរថយន្តស៊េរីថ្មីចុងក្រោយដែលបំពាក់ម៉ាស៊ីន W-12 គឺមានដូចជាម៉ូដែល Continental GT, Flying Spur និង Bentayga។ ក្នុងឪកាសនោះ Bentley បានលើកឡើងថា ម៉ាស៊ីន W-12 គឺបានដើរតួរយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រនៃម៉ាកយីហោរថយន្ត Bentley ដោយវាបានរួមចំនែកក្នុងការបង្កើនប្រជាប្រិយភាពនៃម៉ាកយីហោរថយន្ត Bentley ឲ្យមានភាពខ្ទរខ្ទារនៅទូទាំងពិភពលោក។ 

ការបញ្ឈប់ការផលិតម៉ាស៊ីនរថយន្តទំហំធំ (W-12) នេះ គឺ Bentley បានប្តូរយុទ្ធសាស្ត្រថ្មីមកផលិតម៉ាស៊ីនរថយន្តដែលមានទំហំតូច ប៉ុន្តែ មានសមត្ថភាពខ្លាំង បំពាក់បច្ចេកវិទ្យាកម្រិតខ្ពស់ មានការសន្សំសំចៃក្នុងការប្រើប្រាស់បានល្អប្រសើរជាង។ ហើយម៉ាស៊ីនថ្មីដែលត្រូវចូលខ្លួនមកជំនួស W-12 Engine សម្រាប់រថយន្តប្រណិត Bentley គឺជា twin-turbocharged 4.0-liter hybrid V8 ដោយម៉ាស៊ីននេះ ដំណើរការរួមគ្នាជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីដែលជាលទ្ធផលម៉ាស៊ីនថ្មីនេះអាចផលិតកំលាំងបាន 779 សេះ និងកំលាំងរមូល 738 lb-ft ហើយម៉ាស៊ីនថ្មីនេះ ត្រូវបានគេដឹងថា នឹងបំពាក់នៅលើរថយន្ត Bentley ដំបូង គឺម៉ូដែល Continental GT Speed ស៊េរីឆ្នាំ 2025 ដែលនឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2024 នេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម