no-alternative title
no-alternative title
no-alternative title
no-alternative title

ការលក់រថយន្ត BYD បាននាំមុខគេនៅក្នុងទីផ្សាររថយន្តប្រទេសចិន កាលពីខែកក្ដដាកន្លងទៅនេះ

បើតាមរបាការណ៍របស់សមាគមន៍រថយន្តដឹកអ្នកដំណើររបស់ប្រទេសចិន China Passenger Car Association (CPCA)

បានឲ្យដឹងថា ក្នុងខែកក្ដដា ឆ្នាំ 2023 ការលក់រថយន្តសរុបក្នុងទីផ្សារប្រទេសចិនមានចំនួន 1,775 លានគ្រឿង កើនឡើងប្រមាណ 2% ធៀបនឹងខែមិថុនា។ ហើយក្នុងចំនួន 1.775 លានគ្រឿង គឺមានរថយន្តអគ្គិសនីសុទ្ធមានចំនួន 421,000 គ្រឿង និងរថយន្ត Plug-in Hybrid មានចំនួន 220,000 គ្រឿង។ សម្រាប់រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធបានកើនឡើងប្រមាណ 36%។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងរបាយការណ៍បានបញ្ជាក់ថា BYD បាននាំមុខគេសម្រាប់ការលក់រថយន្តនៅក្នុងទីផ្សារប្រទេសចិនក្នុងខែកក្តដា ដោយក្រុមហ៊ុននេះលក់រថយន្តបានចំនួន 219,736 គ្រឿង មានចំនែកទីផ្សារសរុប 12.38%។ ចំនែក Volkswagen ឈរនៅលេខ 2 ជាមួយការលក់រថយន្តបានចំនួន 178,745 គ្រឿង មានចំនែកទីផ្សារសរុប 10.07% ខណៈ Toyota ឈរនៅលេខ 3 ជាមួយការលក់រថយន្តបានចំនួន 134,316 គ្រឿង មានចំនែកទីផ្សារសរុប 7.75%។  Honda ឈរនៅលេខ 4 ជាមួយការលក់រថយន្តបានចំនួន 89,529 គ្រឿង មានចំនែកទីផ្សារសរុប 5.04% រីឯ Changan ឈរនៅលេខ 5 ដោយលក់រថយន្តបានចំនួន 85,248 គ្រឿង មានចំនែកទីផ្សារសរុប 4.72%។

 

ក្នុងខែកក្ដដា BYD ត្រូវបានគេមើលឃើញថា មានប្រជាប្រិយភាពខ្លាំងទាំងទីផ្សាររថយន្ត  EV និង PHEV ដោយក្រុមហ៊ុនបានកាន់កាប់ចំនែកទីផ្សាររថយន្តអគ្គិសនីចំនួន 27% និង PHEV រហូតដល់ទៅ 44%។ ក្នុងខែដដែលនេះ BYD លក់រថយន្តអគ្គិសនីសុទ្ធបានចំនន 113,825 គ្រឿង មានចំនែកទីផ្សារ 27.04% ឈរនៅលេខរៀងទី 1 ខណៈ Aion ឈរនៅលេខ 2 ជាមួយការលក់រថយន្ត EV បានចំនួន 45,025 គ្រឿង មានចំនែកទីផ្សារ 10.69% ចំនែក Tesla វិញឈរនៅលេខ 3 ដោយលក់រថយន្តបានចំនួន 31,423 គ្រឿង មានចំនែកទីផ្សារ 7.46%។

សម្រាប់ម៉ូដែលរថយន្តដែល BYD លក់ដាច់បំផុតក្នុងខែកក្ដដា គឺ Qin Plus ម៉ូដែលនេះ BYD លក់បានចំនួន 37,129 គ្រឿង តាមពីក្រោយដោយ BYD Song Plus លក់បាន 29,991 គ្រឿង ខណៈ Volkswagen Lavida បានឈរនៅលេខ 3 ជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតជាមួយចំនួនដែលលក់បាន 28,898 គ្រឿង។ ដោយឡែកម៉ូដែល BYD Seagull ក៏មានទីផ្សារលក់ល្អបំផុតផងដែរដោយលក់បានចំនួន 24,989 គ្រឿង ខណៈ Tesla Model Y លក់បានចំនួន 23,632 គ្រឿង ចំនែក BYD Yuan Plus ឬ ATTO 3 លក់បានចំនួន 23,594 គ្រឿង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម