no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មីរបស់ Hyundai, Genesis និង Lexus ទទួលបានជោគជ័យលើការធ្វើតេស្តសុវត្ថិភាពពីស្ថាប័ន IIHS

The Insurance Institute of Highway Safety (IIHS) ដែលជាស្ថាប័នជំនាញទៅលើការធ្វើតេស្តទៅលើសុវត្ថិភាពរថយន្តថ្មី មុននឹងចេញវិញ្ញាបនប័ត្រឲ្យធ្វើការចេញលក់នៅលើទីផ្សារ ហើយថ្មីៗនេះ ស្ថាប័នមួយនេះ បានធ្វើការការដាក់បញ្ចូលនូវរថយន្តអគ្គិសនីចំនួន 3 ស៊េរីចូលទៅក្នុងបញ្ចី Top Safety Pick+ ប្រចាំឆ្នាំ 2023 របស់ខ្លួន។ ដែលរថយន្តអគ្គិសនីថ្មីដែលជាប់ក្នុងបញ្ចីសុវត្ថិភាពកម្រិតខ្ពស់ប្រចាំឆ្នាំរបស់ IIHS មានដូចជា Genesis Electrified GV70, Hyundai Ioniq 6 និង Lexus RZ 450e។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តទាំងបីម៉ូដែលមកពីក្រុមហ៊ុនបីផ្សេងគ្នានេះ ត្រូវបានឆ្លងកាត់ការធ្វើតេស្តទៅលើការបុកទង្គិចកម្រិតធ្ងន់បំផុត រួមនិងបច្ចេកវិទ្យាការពារការប៉ះទង្គិចផងដែរ។ ទាំង Hyundai Ioniq 6 និង Lexus RZ 450e ទទួលបាន "ការវាយតម្លៃកម្រិតខ្ពស់" នៅក្នុងការធ្វើតេស្តការប្រព័ន្ធសុវត្ថិភាពនៅខាងមុខពីរថយន្តទៅអ្នកថ្មើរជើងក្នុងស្ថានភាពដែលមានកម្រិតពន្លឺតិច ខណៈពេលដែលរថយន្ត Genesis Electrified GV70 បានទទួល "ការវាយតម្លៃកម្រិតខ្ពស់" ដូចគ្នាផងដែរ។

 

សម្រាប់ម៉ូដែល Genesis Electrified GV70 ត្រូវបានបង្កើតឡើងដោយឈរនៅលើស្ថាបត្យកម្មកំណែ gas-powered version ដែលមិនមែនជាស្ថាបត្យកម្មរថយន្តអេឡិចត្រូនិច Electric-Global Modular Architecture (E-GMP) ដូចនឹងគាំទ្រ Hyundai Ioniq 6 នោះទេ។ Genesis Electrified GV70 បានបំពាក់ចង្កៀងបំភ្លឺខាងមុខដែលល្អបំផុតក្នុងចំណោមទាំងបីម៉ូដែល។ លោក David Harkey ដែលជាប្រធានស្ថាប័ន IIHS បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃប្រព័ន្ធការពារការផ្នែកខាងមុខដ៏មានប្រសិទ្ធិភាពខ្ពសនៅក្នុងរថយន្តអគ្គិសនីទាំងបីម៉ូដែលនេះ ដោយត្រូវគិតពីសុវត្ថិភាពទាំងការបើកបរនៅពេលថ្ងៃ និងនៅពេលយប់ ដោយលោកបាននិយាយថា "សុវត្ថិភាពរបស់អ្នកថ្មើរជើងពេលយប់ គឺមានការព្រួយបារម្ភកាន់តែខ្លាំងឡើង"។ 

 

ការដាក់បញ្ចូលវិធានការសុវត្ថិភាពពន្លឺតិច low-light safety នៅក្នុងរថយន្តទាំងនេះ គឺបានបង្ហាញពីការផ្លាស់ប្តូរឧស្សាហកម្មឆ្ពោះទៅរកសុវត្ថិភាពផ្លូវកាន់តែច្រើន។ ហើយវាក៏ដើរតួជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកគោលបំណងរបស់ IIHS ក្នុងការកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ zero traffic fatalities ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម