no-alternative title
no-alternative title
no-alternative title
no-alternative title

ប៉ាតង់ថ្មីរបស់ BYD បានបង្ហាញពីរថយន្ត Pick Up ថ្មីដែលនឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះ

តាមរយះការចុះបញ្ចីប៉ាតង់រថយន្តថ្មីរបស់ក្រុមហ៊ុន BYD នៅក្នុងប្រទេសចិន គឺបានបង្ហាញពីរថយន្ត Pick Up ស៊េរីថ្មីមួយ។ រថយន្ត Electric Pick Up ស៊េរីថ្មីនេះត្រូវបានរចនាដោយអ្នករចនារថយន្តដ៏ល្បីឈ្មោះ គឺលោក Wolfgang Josef Egger ហើយរថយន្តស៊េរីថ្មីនេះ ត្រូវបានគេដឹងថា BYD នឹងធ្វើការប្រកាសបង្ហាញចេញនៅមុនដំណាច់ឆ្នាំ 2023 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្វីបើថ្មីៗនេះ BYD ទើបតែបានប្រកាសចេញរថយន្ត Pick Up សម្រាប់អ្នកចូលចិត្តការធ្វើដំណើរបែប Off-road និងផ្សងព្រេង ដែលពាក់ស្លាកយីហោ YangWang និង Fang Cheng Bao ហើយក្តី ប៉ុន្តែ សម្រាប់រថយន្ត Pick Up Truck ថ្មីនេះ គឺនឹងពាក់ស្លាកយីហោ BYD ផ្ទាល់តែម្តង។ BYD មិនបានបង្ហើបពីកាលបរិច្ឆេទសម្រាប់ការប្រកាសចេញរថយន្ត Electric Pick Up Truck ថ្មីរបស់ខ្លួននោះទេ ប៉ុន្តែ បើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបានបង្ហើបថា រថយន្តស៊េរីថ្មីនេះ នឹងបង្ហាញវត្តមានក្នុងពេលណាមួយនៅត្រីមាសទី 4 នៃឆ្នាំ 2023 នេះ ហើយ Electric Pick Up Truck ថ្មីនេះ អាចជាផ្នែកមួយនៃត្រកូល Ocean Series របស់ BYD។

សម្រាប់ថាមពលដំណើរការរបស់រថយន្ត BYD Pick Up Truck ថ្មីនេះ អាចនឹងមានពីរជម្រើស គឺប្រភេទកូនកាត់ឬហៅថា Plugin-Hybrid និងប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ all-electric version។ បើតាមគំរូឌីស្សាញរបស់រថយន្ត Pick Up Truck ថ្មីនេះ បង្ហាញថា នៅផ្នែកសំណាញ់ប៉ាណាមុខមានរំលេចដោយស្លាកសញ្ញា BYD ដ៏ធំជាមួយរបាំងដែកការពារដ៏ធំ និងផ្ទាំងដែកការពារភក់ផ្នែកខាងក្រោមដ៏ធំផងដែរ។ នៅលើដំបូលមានភ្ជាប់ដោយកាងសម្រាប់ទ្រឥវ៉ាន់ចំនួនពីរសងខាង និងមានដំបូលបើកតូច។ រថយន្ត BYD Pick Up Truck នេះត្រូវបានគេប្រទេសឃើញធ្វើការតេស្តសាកល្បងនៅក្នុងប្រទេសចិនកាលពីប៉ុន្មានខែមុខនេះម្តងរួចទៅហើយ។ ចំនែករូបភាពបែកធ្លាយដំបូងរបស់រថយន្តថ្មីនេះ ត្រូវបានគេទម្លាយចេញកាលពីអំឡុងខែវិចិ្ឆកា ឆ្នាំ 2022។

BYD Pick Up Truck ស៊េរីថ្មីនេះអាចជាម៉ូដែលកូនកាត់ប្រភេទ PHEV ដែលបំពាក់ប្រព័ន្ធម៉ាស៊ីន ICE Engine ស៊េរី DM-p ដែលជា Platform PHEV របស់ BYD សម្រាប់ស្រឡាយរថយន្ត Off-road។ បើផ្នែកទៅលើរូបភាពអាចឲ្យគេសន្និដ្ឋានបានថា BYD Pick Up Truck ស៊េរីថ្មីនេះ អាចមានប្រវែងប្រមាណជា 5.3 ម៉ែត្រ និងកម្ពស់ប្រមាណជា 1.8 ម៉ែត្រ។ រថយន្តស៊េរីថ្មីនេះ ក៏នឹងបំពាក់ប្រព័ន្ធម៉ាស៊ីន Hybrid ទំហំ 1.5T ICE Engine អាចផលិតកំលាំងបាន 139hp និងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរដែលសរុបថាមពលបញ្ចូលគ្នាអាចផលិតកំលាំងបាន 489hp។ ហើយ BYD Pick Up Truck ស៊េរីថ្មីនេះ ក៏អាចនឹងប្រើប្រាស់មុខងារ Head Up Display របស់ Huawei ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

គំនូសព្រាង Galaxy S25 Ultra បង្ហាញអំពីការផ្លាស់ប្តូររូបរាងថ្មី និងមានតួខ្លួនឌីស្សាញចេញពីទីតាញ៉ូម

ដោយ ប៉េងលីន
រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

រថយន្ត Ford Ranger Plug-in-hybrid ស៊េរីឆ្នាំ 2025 បានប្រកាសសម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន
CEO របស់ Xpeng បង្ហាញគំរូរថយន្តស៊េរីថ្មី Xpeng P7+ នៅក្នុងសន្និសិទ្ធ Apsara Conference 2024

CEO របស់ Xpeng បង្ហាញគំរូរថយន្តស៊េរីថ្មី Xpeng P7+ នៅក្នុងសន្និសិទ្ធ Apsara Conference 2024

ដោយ ប៉េងលីន
ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™  ជាមួយតម្លៃចាប់ពី 99 ដុល្លារ

ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™ ជាមួយតម្លៃចាប់ពី 99 ដុល្លារ

ដោយ ប៉េងលីន