no-alternative title
no-alternative title
no-alternative title
no-alternative title

BYD U9 ដែលជា Electric Supercar មានកំលាំងខ្លាំងដល់ទៅ 1,350 សេះ នឹងបង្ហាញវត្តមានឆាប់ៗនេះ

ក្រុមហ៊ុនផលិតរថយន្តម៉ាក YangWang ដែលជាបុត្រសម្ព័ន្ធរបស់ BYD ទើបតែបានប្រកាសចេញកំពូលរថយន្តអគ្គិសនី SUV ដ៏ប្រណិតទំនើបរបស់ខ្លួនម៉ូដែល YangWang U8 Electric SUV ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅក្នុងទីផ្សារប្រទេសចិន និងនៅលើទីផ្សាររថយន្តសកល។ យ៉ាងណាមិញក្រុមហ៊ុន YangWang ដែលទើបតែបានប្រកាសដំណើរការផ្លូវការណ៍កាលពីដើមឆ្នាំ 2023 នេះ ក៏បានចុះបញ្ចីលក់សម្រាប់រថយន្តអគ្គិសនី ដែលជា Electric Supercar ដំបូងមួយទៀតរបស់ខ្លួន ដែលមានឈ្មោះថា YangWang U9 Electric Supercar នេះបើតាមការចុះបញ្ចីរបស់ស្ថាប័ន MIIT របស់ប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការចុះបញ្ចីរបស់ស្ថាប័នខាងលើនេះ បានបង្ហាញថា BYD YangWang U9 Ev Supercar បំពាក់នូវថាមពលម៉ូទ័រដែលអាចផលិតកំលាំងបានដល់ 960kW ឬស្មើរនឹង 1,350hp ឯណោះ។ សម្រាប់ការឌីស្សាញវិញ Supercar មួយនេះ គឺពិតជាមានប្រណិតខ្លាំងមិនចាញ់ Supercar របស់ក្រុមហ៊ុនផ្សេងឡើយ។ រថយន្តនេះ មានការឌីស្សាញឡើងជា Sport Car ដែលមានទ្វារចំនួនពីរ (2-door) ជាមួយដំបូលបឺតបែប aerodynamic Flair និងមានកន្ទុយក្រោយ Spoiler ផលិតពី Carbon Fiber ដែលជួយទប់លំនឹងរថយន្តបានយ៉ាងល្អ។ Supercar របស់ YangWang នេះ មានប្រវែលបណ្តោយតួរខ្លួន 4,966 mm, ទទឹង 2,029 mm, កម្ពស់ 1,295 mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,900mm។ YangWang U9 Ev Supercar បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ 100kWh និងប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន 4 (four electric motors)។

BYD YangWang U9 Ev Supercar នេះ ប្រើសំបក់កង់ខ្នាត 275/35 R21 សម្រាប់កង់មុខ និងខ្នាត 325/30 R21 សម្រាប់កង់ក្រោយ។រថយន្តអគ្គិសនីប្រភេទ Supercar របស់ BYD-YangWang មួយនេះ ត្រូវបានផលិតឡើងដោយឈរនៅទម្រង់ស្តង់ដារស្ថាបត្យកម្ម e4 Platform របស់ BYD ដែលមានទំងន់សរុប 2,475 គីឡូក្រាម។ សម្រាប់ប្រព័ន្ធម៉ូទ័រអគ្គិសនីទាំងបួនរបស់ YangWang U9 គឺអាចផលិតថាមពលបានដល់ 240kW ហើយបើសរុបកំលាំងដែល U9 អាចធ្វើបាន គឺដល់ 960kW ឬស្មើរនឹង 1,305hp ដែលសមត្ថភាពរបស់ U9 គឺខ្លាំងជាងជិតពីរដងបើធៀបនឹង Super Sport car របស់ Porsche ម៉ូដែល Porsche 911 ដែលមានកំលាំង 992hp។ បើតាមការបញ្ជាក់ក្រុមហ៊ុន BYD បានឲ្យដឹងថា YangWang U9 អាចជាន់សន្ទុះល្បឿនពី 0-100km/h ប្រើពេលត្រឹម 2 វិនាទី និងអាចជាន់ល្បឿន Top Speed បានដល់ 300km/h។

 

YangWang U9 បំពាក់កញ្ចប់អាគុយអគ្គិសនីប្រភេទ LFP Battery Pack ទំហំ 100kW ផលិតដោយក្រុមហ៊ុន FinDreams ដែលជាក្រុមហ៊ុនផលិតអគ្គិសនីរបស់ BYD ផ្ទាល់ ហើយបើតាមការធ្វើតេស្តបញ្ជាក់ពីស្ថាប័ន CLTC បានឲ្យដឹងថា ថាមពលអាគុយនេះសាកថ្មមួយពេញម្តងអាចឲ្យ U9 បើកបរបានចំងាយផ្លូវដល់ 700km។ សម្រាប់ប្រព័ន្ធសុវត្ថិភាពក្នុងការបើកបរវិញ YangWang U9 បានបំពាក់នូវប្រព័ន្ធហ្វ្រាំង DiSus-X Suspension ជាមួយប្រព័ន្ធទប់លំនឹង Stabilization System។ សម្រាប់ផ្នែកការតុបតែងខាងក្នុងវិញ ប្រកបដោយភាពប្រណិតបែរថយន្ត Super Sport Car តែម្តង។

ទោះជាយ៉ាងណា BYD-YangWang មិនទាន់បញ្ជាក់កាលបរិច្ឆេទប្រកាសចេញ និងតម្លៃរបស់ YangWang U9 នោះទេ។ ប៉ុន្តែ Electric Supercar នេះអាចនឹងបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះ ជាមួយតម្លៃបឋមខ្ទង់ជាង 1 លានយ័ន ឬជាង 15 ម៉ឺនដុល្លារអាមេរិក៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ហុងដា ឌ្រីមស៊េរីថ្មី  បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៌ជាខ្លាំង

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ក្រុមហ៊ុនផលិតរថយន្ត Changan លក់រថយន្តបានចំនួនជាង 7,000 គ្រឿងក្នុងមួយថ្ងៃ

ដោយ ប៉េងលីន
OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

OPPO និង MLBB សហការរួមគ្នានាំមកនូវ OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដោយ ប៉េងលីន
ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ហ្គេមីងឡែបថប ROG Zephyrus G16 (2024) GA605WI បង្ហាញវត្តមានជាមួយរូបរាងថ្មីទាក់ទាញបំផុត!

ដោយ ប៉េងលីន
LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

LG ThinQ នឹងទៅជំនួយមុខងារឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះទាំងអស់ ដើម្បីលើកកម្ពស់ផ្ទះឆ្លាតវៃ (Smart Home)

ដោយ ប៉េងលីន
មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

មិនទាន់ចេញផ្លូវការណ៍ផង ឡានហោះ Xpeng AeroHT មានការបញ្ជាទិញមុនចំនួនជាង 3 ពាន់គ្រឿង

ដោយ ប៉េងលីន