no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត AITO M9 SUV លក់បានច្រើនជាង 10,000 គ្រឿងត្រឹមតែ 2 ម៉ោងប៉ុណ្ណោះ

Huawei AITO M9 គឺជារថយន្តស៊េរីថ្មីមួយទៀតរបស់ក្រុមហ៊ុន Huawei បានប្រកាសចេញជាផ្លូវការហើយ។ រថយន្តនេះត្រូវបានគេមើលឃើញថា បានយកឈ្នះទៅលើទឹកចិត្តអតិថិជនជាច្រើននៅក្នុងប្រទេសចិន។ យោងតាមព័ត៌មានផ្លូវការដែលចេញផ្សាយដោយក្រុមហ៊ុនេះបានបញ្ជាក់ថា រថយន្ត Huawei AITO M9 SUV ថ្មីនេះ ទទួលបាននូវការកក់ទិញច្រើនជាង 10,000 គ្រឿងនៅក្នុងពេលត្រឹមតែ 2 ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការប្រកាសជាផ្លូវការ។ តួរលេខនេះ គឺជាការសម្រេចបាននូវភាពជោគជ័យថ្មីសម្រាប់វិស័យរថយន្តឆ្លាតវៃនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធសម្រាប់រដូវរងារ (WINTER) នេះ ក្រុមហ៊ុននេះ បានចែករំលែកនូវរូបភាពផ្សព្វផ្សាយថ្មីនៅលើបណ្តាញ Weibo Channel ផ្លូវការរបស់ខ្លួន។ នៅលើរូបភាព Poster នេះ បានបង្ហាញថា រថយន្ត Huawei AITO M9 នេះ ទទួលបាននូវការកក់ទិញច្រើនជាង 10,000 គ្រឿងនៅក្នុងពេលដែលប្រកាសបង្ហាញវត្តមានត្រឹមតែ 2 ម៉ោងប៉ុណ្ណោះ។

តាមការគ្រោងទុកនោះ ក្រុមហ៊ុននេះ នឹងចាប់ផ្តើមក្នុងការដឹកជញ្ជូននូវរថយន្តស៊េរីថ្មី AITO M9 នេះ នៅថ្ងៃទី 6 ខែមករាឆ្នាំ 2024 នេះ។ ទន្ទឹមនឹងនេះផងដែរ ការដឹកជញ្ជូនរថយន្តទ្រង់ទ្រាយធំ គឺនៅថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2024 ខាងមុខ។ ជាមួយនិងការប្រកាសចេញនេះ អ្នកប្រើប្រាស់ជាច្រើនក៏អាចតេស្តទៅលើរថយន្តឆ្លាតវៃនេះផងដែរ។ អតិថិជនអាចធ្វើការកក់ទៅលើការតេស្តនៃរថយន្តនេះបាននៅលើវេបសាយផ្លូវការ ឬនៅលើ My Huawei App ។ បន្ថែមពីនេះ ពួកគេអាចមើលទៅលើមុខងារសំខាន់ៗរបស់រថយន្តឆ្លាតវៃ AITO M9 តាមរយៈ Huawei Mall ផងដែរ។

រថយន្ត Huawei AITO M9 នេះ មានវិមាត្រ 5230mmx1999mmx1800mm និងមានគម្លាតកង់ 3110mm។ រថយន្ត SUV ចុងក្រោយបំផុតនេះមាន 5 ពណ៌ក្នុងការជ្រើសរើស ដែលមើលទៅពិតជាប្រណិតមែនទែន។ រថយន្ត AITO M9 នេះប្រើប្រាស់នូវចង្កៀង megapixel smart projection headlights របស់ក្រុមហ៊ុន Huawei ដែលមិនប៉ះពាល់ចាំងដល់ភ្នែកអ្នកបើកបរផ្សេងនោះទេ។ 

បើនិយាយអំពីប្រព័ន្ធសុវត្ថិភាពនេះ រថយន្តឆ្លាតវៃ AITO M9 នេះ គឺមានបំពាក់នូវ CDC variable damping shock absorbers សម្រាប់ជំនួយទៅលើប្រព័ន្ធហ្រ្វាំងថែមទៀតផង។ ដំណោះស្រាយឆ្លាតវៃជាច្រើនទៀតរបសស់រថយន្តឆ្លាតវៃ Huawei នេះមានដូចជា ADS 2.0, XHUD និង HarmonyOS 4.0 smart cockpit ផងដែរ។ រថយន្ត Huawei AITO M9 នេះមាន 2 versions នោះគឺ  pure electric និង  extended range ។

នេះគឺជាតម្លៃរបស់រថយន្តនេះ៖

Huawei AITO M9 Max Extended Version មានតម្លៃ 469,800 យ៉ន់

Huawei AITO M9 Ultra Extended Version មានតម្លៃ 529,800 យ៉ន់

Huawei AITO M9 Max Pure Electric Version មានតម្លៃ 509,800 យ៉ន់

Huawei AITO M9 Ultra Pure Electric Version មានតម្លៃ 569,800 យ៉ន់

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន
CEO របស់ Xpeng បង្ហាញគំរូរថយន្តស៊េរីថ្មី Xpeng P7+ នៅក្នុងសន្និសិទ្ធ Apsara Conference 2024

CEO របស់ Xpeng បង្ហាញគំរូរថយន្តស៊េរីថ្មី Xpeng P7+ នៅក្នុងសន្និសិទ្ធ Apsara Conference 2024

ដោយ ប៉េងលីន
ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™  ជាមួយតម្លៃចាប់ពី 99 ដុល្លារ

ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™ ជាមួយតម្លៃចាប់ពី 99 ដុល្លារ

ដោយ ប៉េងលីន
Galaxy S25 Ultra មានការឌីស្សាញកាមេរ៉ា Ring ស្តើងជាង iPhone 16 Pro Max

Galaxy S25 Ultra មានការឌីស្សាញកាមេរ៉ា Ring ស្តើងជាង iPhone 16 Pro Max

ដោយ ប៉េងលីន
Galaxy S25 Ultra នឹងមានគែម Bezel អេក្រង់ស្តើងជាង iPhone 16 Pro Max

Galaxy S25 Ultra នឹងមានគែម Bezel អេក្រង់ស្តើងជាង iPhone 16 Pro Max

ដោយ ប៉េងលីន