no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Yuan UP រថយន្តអគ្គិសនី SUV ស៊េរីថ្មីដែលនឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2024 គឺមានជម្រើសម៉ូដែល 301km និង 401km

រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីរបស់ក្រុមហ៊ុន BYD ម៉ូដែល Yuan UP ដែលត្រៀមបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះ គឺនឹងមានជម្រើសពីរម៉ូដែលផ្សេងគ្នា ដោយមួយម៉ូដែលនឹងមានសមត្ថភាពបើកបរបានចំងាយផ្លូវ 301 គីឡូម៉ែត្រ និងមួយម៉ូដែលទៀតអាចបើកបរបានចំងាយផ្លូវ 401 គីឡូម៉ែត្រ នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC ដែលបានដកស្រង់ចេញពីឯកសារពន្ធអាករដែលបានបញ្ចេញដោយស្ថាប័ន Chinese Ministry of Industry and Information Technology ដែលហៅកាត់ថា MIIT។ BYD Yuan UP ទទួលបានភ្លើងខៀវពីស្ថាប័នកំពូលរបស់ប្រទេសចិន MIIT កាលពីដើមធ្នូនេះ ហើយការប្រកាសចេញផ្លូវការណ៍ត្រូវបានគេរំពឹងទុកថា នឹងធ្វើឡើងនៅដើមឆ្នាំ 2024។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចុប្បន្នរថយន្តអគ្គិសនីប្រភេទ SUV របស់ BYD ត្រូវបានចេញលក់ស្ថិតក្រោមស្លាកយីហោ Dynasty Series ដែលក្នុងរួមមានដូចជាម៉ូដែល Yuan Pro, Yuan Plus, Song Pro, Song L, និង Tang ជាដើម។ ហើយសម្រាប់ម៉ូដែល BYD Yuan UP ថ្មីដែលត្រៀមបង្ហាញវត្តមានឆាប់ៗខាងមុខនេះជាប្រភេទ Compact SUV EV ដែលមានប្រវែងបណ្តោយខ្លួន 4,310mm, ទទឹង 1,830mm, កម្ពស់ 1,675mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,620mm។ ហើយរថយន្តស៊េរីថ្មីនេះ ត្រូវបានផលិតឡើងដោយឈលើទម្រង់គ្រោងឆ្អឹងប្រភេទ  e-Platform 3.0 ដែលមានប្រវែងបណ្តោយស្មើរគ្នានឹងម៉ូដែល BYD Yuan Pro បច្ចុប្បន្ននេះដែរ គ្រាន់តែគម្លាតកង់មុខទៅកង់ក្រោយរាងវែងជាង Yuan Pro ប្រមាណ 85mm។ ហើយបើធៀបនឹងម៉ូដែល BYD Dolphin ម៉ូដែល Yuan UP មានប្រវែងតួរខ្លួនវែងជាងប្រមាណ 85mm ប៉ុន្តែ មានគម្លាតកង់មុខទៅកង់ក្រោយខ្លីជាងប្រមាណ 80mm។

BYD Yuan UP មានជម្រើសដំបូកបើក Panoramic sunroof និងដំបូងបិទជិត ជាមួយកន្លែងផ្ទុកអីវ៉ាន់ធំទូលាយ។ រថយន្តស៊េរីថ្មីនេះមានការរចនាដៃទ្វារលឹបចូលក្នុង semi-hidden door handles ហើយនិងមានជម្រើសទំហំកង់ 16-inch និង 17-inch។ រថយន្តអគ្គិសនី SUV ស៊េរីថ្មីរបស់ BYD នឹងប្រើប្រាស់នូវម៉ូទ័រអគ្គិសនីប្រភេទ front-mounted permanent magnet synchronous motor ដែលមានកំលាំងថាមពល 70kW ឬ 130kW។ ចំនែកអាគុយអគ្គិសនីវិញ BYD Yuan UP ប្រើប្រាស់កញ្ចប់អាគុយប្រភេទ  Blade lithium iron phosphate battery packed របស់ BYD ផ្ទាល់តែម្តង ដែលមានជម្រើសកំលាំង 32kWh និង 45.1kWh។ ហើយរថយន្តអគ្គិសនីស៊េរីថ្មីនេះ អាចជាន់សន្ទុះល្បឿនកបដល់ 160km/h។

សូមបញ្ជាក់ថា រថយន្ត BYD Yuan បានបង្ហាញវត្តមានលើទីផ្សារលើកដំបូងក្នុងឆ្នាំ 2016 ហើយនៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 នេះម៉ូដែលនេះលក់បានចំនួនសរុប 42,323 គ្រឿង ដោយលក់នៅក្រោមស្លាកយីហោ BYD Yuan Series។ ហើយសម្រាប់ការលក់ពេញមួយឆ្នាំ 2023 នេះ BYD Yuan Series លក់បានចំនួន  386,899 គ្រឿង នេះបើតាមរបាយការណ៍លក់ចេញដោយបណ្តាញ carmaker។ បន្ថែមពីនេះសម្រាប់ម៉ូដែល BYD Yuan Plus  (Atto 3 សម្រាប់ឈ្មោះនៅទីផ្សារសកល)លក់បានចំនួន 500,000 គ្រឿង ក្នុងរយះពេល 20 ខែ គិតចាប់ពីថ្ងៃប្រកាសចេញកាលពីខែកុម្ភៈឆ្នាំ 2022 ដែលធ្វើឲ្យម៉ូដែលរថយន្តអគ្គិសនី SUV របស់ក្រុមហ៊ុនចិនមួយនេះមានសន្ទុះនៃការគាំទ្រខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

រថយន្តអគ្គិសនីស៊េរីថ្មី Peugeot e-3008 និង e-5008 បំពាក់នូវអាគុយធំ អាចបើកបានចម្ងាយផ្លូវ 700km

ដោយ ប៉េងលីន
CEO របស់ Xpeng បង្ហាញគំរូរថយន្តស៊េរីថ្មី Xpeng P7+ នៅក្នុងសន្និសិទ្ធ Apsara Conference 2024

CEO របស់ Xpeng បង្ហាញគំរូរថយន្តស៊េរីថ្មី Xpeng P7+ នៅក្នុងសន្និសិទ្ធ Apsara Conference 2024

ដោយ ប៉េងលីន
ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™  ជាមួយតម្លៃចាប់ពី 99 ដុល្លារ

ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™ ជាមួយតម្លៃចាប់ពី 99 ដុល្លារ

ដោយ ប៉េងលីន
Galaxy S25 Ultra មានការឌីស្សាញកាមេរ៉ា Ring ស្តើងជាង iPhone 16 Pro Max

Galaxy S25 Ultra មានការឌីស្សាញកាមេរ៉ា Ring ស្តើងជាង iPhone 16 Pro Max

ដោយ ប៉េងលីន
Galaxy S25 Ultra នឹងមានគែម Bezel អេក្រង់ស្តើងជាង iPhone 16 Pro Max

Galaxy S25 Ultra នឹងមានគែម Bezel អេក្រង់ស្តើងជាង iPhone 16 Pro Max

ដោយ ប៉េងលីន