no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនី MG4 EV ជំនាន់ទីពីរ បានបង្ហាញវត្តមានផ្លូវការណ៍ក្នុងប្រទេសចិន

ក្រុមហ៊ុន MG បានធ្វើការចេញលក់រថយន្តអគ្គិសនីប្រភេទ Hatchback ម៉ូដែល MG4 EV ជំនាន់ទីមួយក្នុងប្រទេសចិនប្រមាណជា 18 ខែប៉ុណ្ណោះ ហើយនៅពេលនេះក្រុមហ៊ុនក៏បានធ្វើការប្រកាសចេញ MG4 EV ជំនាន់ទីពីរនៅក្នុងប្រទេសចិន ដែលជារយះពេលលឿនជាងការរំពឹងទុក។ ទោះជាយ៉ាងណា MG មិនទាន់បញ្ជាក់ពីការនាំចេញរថយន្ត MG4 EV ជំនាន់ថ្មីទៅកាន់ទីផ្សារប្រទេសផ្សេងនៅឡើយទេ ប៉ុន្តែ មានការរំពឹងទុករថយន្តជំនាន់ថ្មីអាចនឹងបង្ហាញវត្តមាននៅលើទីផ្សារសកលក្នុងឆ្នាំ 2025 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយោងទៅលើឯកសារស្នើរសុំច្បាប់ក្នុងការលក់ដែល MG ដាក់ចូលទៅកាន់ស្ថាប័នពាក់ព័ន្ធក្នុងប្រទេសចិនបានបង្ហាញថា ក្រុមហ៊ុនមានរថយន្តម៉ូដែលថ្មីដូចជា MG3 EV និង MG5 ដែលនេះមានន័យថា រថយន្តស៊េរីថ្មីមួយនេះអាចនឹងចេញលក់នៅលើទីផ្សារផ្សេងដោយប្រើឈ្មោះម៉ាកផ្សេងគ្នា ប៉ុន្តែ នៅទីផ្សារប្រទេសចិន គឺប្រើឈ្មោះថា MG4 EV។ ផ្នែកខាងក្នុងរបស់ MG4 EV ជំនាន់ថ្មីនេះ មិនត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញនោះទេ ប៉ុន្តែ ផ្នែកការឌីស្សាញខាងក្រៅបានបង្ហាញថា មានការកែប្រែថ្មីកាន់តែមានភាពទាន់សម័យជាងជំនាន់មុនជាមួយការឌីស្សាញបែប two-tone color។ តាមឯកសារបានបង្ហាញតែម៉ូដែល MG4 EV second-generation ប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 120kW ជាមួយកញ្ចប់ថ្មប្រភេទ LFP Battery តែមិនបានបញ្ជាក់ពីទំហំនោះទេ។ 

MG4 EV hatchback ជំនាន់ថ្មីនេះ មានទំងន់ប្រមាណ 1,485kg ស្រាលជាងជំនាន់មុនប្រមាណ 240kg។ ទៅលើទំហំវិមាត្រវិញ MG4 EV ជំនាន់ថ្មីនេះ មានបណ្តោយ 4,395mm/ ទទឹង1,842mm/ កំពស់ 1,551mm និងគម្លាតចន្លោះកណ្តាលរវាងកង់មុខទៅកង់ក្រោយ 2,750mm។ MG4 EV ជំនាន់ថ្មីនេះមានបណ្តោយវែងជាង 108mm/ទទឹងទូលាយជាង 6mm/ កំពស់ខ្ពស់ជាង 47mm និងគម្លាតកង់មុខទៅកង់ក្រោយវែងជាង 45mm ធៀបនឹងម៉ូដែលបច្ចុប្បន្ន។

 

MG4 EV គឺជារថយន្តប្រភេទ hatchback ដែលមានភាពពេញនិយមលំដាប់ទីបីក្នុងទីផ្សារប្រទេសអូស្ត្រាលីក្នុងឆ្នាំ 2024 ហើយក៏ជាម៉ូដែលលក់ដាច់ផងដែរក្នុងទីផ្សារអឺរ៉ុប ប៉ុន្តែ សម្រាប់ទីផ្សារក្នុងប្រទេសចិនវិញហាក់មិនទទួលបានការគាំទ្រខ្លាំងនោះទេ ហើយការបញ្ចេញ MG4 EV ជំនាន់ទីពីរនេះ រំពឹងថាអាចនឹងទាក់ទាញអ្នកប្រើប្រាស់ក្នុងស្រុកបានល្អប្រសើរជាងជំនាន់ដំបូង។ 

ក្រុមហ៊ុន MG Motor Australia មិនទាន់បញ្ជាក់ព័ត៌មានលម្អិតទាក់ទងនឹងការចេញលក់ MG4 EV ជំនាន់ថ្មីទីពីរនៅក្នុងទីផ្សារប្រទេសអូស្ត្រាលីនោះទេ ប៉ុន្តែ មានការព្យាករណ៍ថា រថយន្តអគ្គិសនី hatchback ជំនាន់ថ្មីនេះអាចនឹងត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅក្នុងមុនដំណាច់ឆ្នាំ 2025 នេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម