រថយន្តអគ្គិសនី sedan របស់ក្រុមហ៊ុន Xiaomi ម៉ូដែល SU7 បានទទួលពិន្ទុកម្រិតផ្តាយ 5 ពីស្ថាប័ន C-NCAP ក្នុងប្រទេសចិនទៅលើការធ្វើតេស្តប្រព័ន្ធសុវត្ថិភាព និងការបុកប៉ះកម្រិតធ្ងន់។ លើសពីនេះទៅទៀត Xiaomi SU7 បានបង្ហាញពីដំណើរការខ្ពស់បំផុតក្នុងចំណោមរថយន្តដែលត្រូវបានវាយតម្លៃតាមស្តង់ដារសុវត្ថិភាពក្នុងឆ្នាំ 2024។ ការធ្វើតេស្តលើការបុកកម្រិតធ្ងន់ពីស្ថាប័ន C-NCAP បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវ័យក្មេង Xiaomi គឺអាចផលិតយានយន្តដែលមានការបំពាក់នូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់បានដែរ។
SU7 គឺជារថយន្តអគ្គិសនីម៉ូដែលដំបូងដែលស្ថិតក្រោមក្រុមហ៊ុន Xiaomi Auto ដែលបានដាក់លក់លើទៅផ្សារផ្លូវការណ៍កាលពីខែមីនា ឆ្នាំ 2024។ SU7 បានក្លាយជារថយន្តអគ្គិសនីដែលមានសន្ទុះនៃការលក់កើនឡើងយ៉ាងឆាប់រហ័សជាមួយនឹងការចែកចាយសរុបបានចំនួន 186,112 គ្រឿង។ ហើយបច្ចុប្បន្ននេះតម្រូវការរបស់ Xiaomi SU7 នៅតែបន្តកើនឡើងលើសការផ្គត់ផ្គង់របស់ក្រុមហ៊ុន ដែលជាហេតុធ្វើឲ្យអតិថិជនដែលបានបញ្ជាទិញមុនត្រូវធ្វើការរងចាំទទួលបាន SU7 រហូតដល់ 11 ខែបន្ទាប់ពីការបញ្ជាទិញ។
បើយោងទៅលើការធ្វើពីស្ថាប័ន C-NCAP ទៅលើប្រព័ន្ធសុវត្ថិភាព និងភាពធន់នឹងការបុកប៉ះកម្រិតធ្ងន់ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងបច្ចេកវិទ្យារថយន្តចិនហៅកាត់ថា CATARC កាលពីពេលថ្មីៗនេះ សម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់រថយន្តត្រូវបានវាយតម្លៃលើមាត្រដ្ឋានពី 0 ទៅ 100%។ ហើយបន្ទាប់មកភាគរយទាំងនោះត្រូវបានបំប្លែងទៅជាកម្រិតផ្កាយ ដើម្បីធ្វើឱ្យលទ្ធផលអាចយល់បានកាន់តែច្រើន។
C-NCAP ធ្វើការរួមបញ្ចូល ការធ្វើតេស្តសម្រាប់អ្នកកាន់កាប់យានយន្ត អ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ និងមុខងារជំនួយសុវត្ថិភាពបើកបរជាដើម។ C-NCAP បានធ្វើតេស្ត និងវាយតម្លៃទៅលើម៉ូដែល Xiaomi SU7 Max ដែលដំណើរការដោយប្រព័ន្ធ 4WD sedan ដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញាប្រភេទ AT128 LiDAR របស់ Hesai និងប្រព័ន្ធជំនួយអ្នកបើកបរ Xiaomi Pilot Max។ Xiaomi SU7 Max មានតម្លៃខ្ទង់ 299,900 យាន់ ឬប្រហែល $41,345 នៅក្នុងប្រទេសចិន ។
Xiaomi SU7 Max ទទួលបានពិន្ទុកម្រិតផ្កាយប្រាំពេញពី C-NCAP ជាមួយកម្រិតពិន្ទុក 93.5% ដែលជាភាគរយពិន្ទុខ្ពស់បំផុតក្នុងចំណោមរថយន្តដែលត្រូវបានវាយតម្លៃដោយស្តង់ដារសុវត្ថិភាព 2the 024 safety គឺ 8.7% ខ្ពស់ជាងលទ្ធផលជាមធ្យមនៃរថយន្តផ្សេងទៀតដែលវាយតម្លៃដោយ C-NCAP។ SU7 Max ទទួលបានពិន្ទុខ្ពស់បំផុតនៅក្នុងប្រភេទសុវត្ថិភាពសកម្ម (Active Safety) ដល់ 95.25%។
សម្រាប់ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (AEB) និងប្រសិទ្ធភាព lighting effectiveness គឺទទួលបានពិន្ទុពេញ។ SU7 Max ក៏ទទួលបានពិន្ទុ 94.31% ទៅលើសុវត្ថិភាពអ្នកប្រើប្រាស់រថយន្តផ្ទាល់ និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់សម្រាប់អ្នកប្រើប្រាស់ផ្លូវផងដែរដោយទទួលបានពិន្ទុប្រមាណ 90.42% ដែលជាខ្ពស់ជាង 13.14% នៃស្តង់ដារធ្វើតេស្តរបស់ C-NCAP។ ការធ្វើតេស្តត្រូវបានរួមបញ្ចូលនូវសុវត្ថិភាពការពារជើង និងក្បាលអ្នកបើក រួមនឹងប្រព័ន្ធប្រហ្វាំង AEB ផងដែរ។
Xiaomi SU7 ជារថយន្ត Electric Sedan ដែលមានបណ្តោយ 4,997mm/ ទទឹង 1,963mm/ កំពស់ 1,455mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ សម្រាប់ម៉ូដែល SU7 និង SU7 Pro ដំណើរដោយប្រព័ន្ធ RWD ដែលមានម៉ូទ័រអគ្គិសនីមួយកំលាំង 220kW ឬ 295 សេះ។ ដោយម៉ូដែល SU7 មានកញ្ចប់ថ្មទំហំ 73.6kW សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 700km។
សម្រាប់ម៉ូដែល SU7 Pro មានកញ្ចប់ថ្មទំហំ 94.3 kWh ដែលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 830km។ ចំនែកម៉ូដែល Xiaomi SU7 Max ដំណើរការដោយម៉ូទ័រអគ្គិសនីពីរដោយម៉ូទ័រក្រោយមានកំលាំង 275kW និងម៉ូទ័រមុខមានកំលាំង 220kW ដែលសរុបកំលាំង 495kW និងប្រើកញ្ចប់ថ្មទំហំធំដល់ 101kWh សាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 800km៕