no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តប្រណិត Lynk & Co 900 បើកទទួលកក់មុនជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ

កាលពីថ្ងៃទី 25 ខែមីនានេះ រថយន្តប្រណិត Lynk & Co 900 ត្រូវបានក្រុមហ៊ុននេះ ប្រកាសដាក់អោយមានការបញ្ជាទិញមុនទៅលើជម្រើសទាំង 4 ជាមួយតម្លៃចាប់ពី 330,000 យ៉ន់ ទៅ 435,000 យ៉ន់ ដែលប្រហាក់ប្រហែល 45,500 ដុល្លារ ទៅ 60,000 ដុល្លារ។ សម្រាប់ការដាក់សម្ពោធជាផ្លូវការណ៍នឹងធ្វើឡើងនៅចុងខែមេសាខងមុខនេះហើយ។ Lynk & Co 900 ថ្មីនេះ ត្រូវបានគេចាត់ទុកថា គឺជាម៉ូដែលថ្មីមួយ ដែលមានការឌីស្សាញរូបរាងឆ្លុះបញ្ចាំងពីអនាគត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា Lynk & Co គឺជាម៉ាករថយន្តថ្មីមួយ ត្រូវបានបង្ហើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន Geely និង Volvo ក្នុងឆ្នាំ 2017។ ហើយឆ្នាំនេះ ក្រុមហ៊ុន Zeekr Technology ដែលជាបុត្រសម្ព័ន្ធរបស់ Geely ក៏បានក្លាយជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុន Lynk & Co ដោយក្រុមហ៊ុន Volvo បានដកខ្លួនចេញពីគម្រោង JV មួយនេះ។ បច្ចុប្បន្ន Lynk & Co មានម៉ាករថយន្តចំនួន 9 រួចហើយ។ ហើយម៉ូដែល Lynk & Co 900 crossover គឺជាម៉ូដែលទី 10 របស់ Lynk & Co ហើយក៏ជាម៉ូដែលដំបូងគេដែលបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាបន្ទះឈីប Nvidia Drive Thor on board។ ដែលបន្ទះឈីបជំនាន់ថ្មីនេះ មានគាំទ្រនូវប្រព័ន្ធដំណើរការ 1,000 TOPS (Trillion Operations Per Second) ដែលលឿនជាងជំនាន់ Nvidia Orin ដល់ទៅ 4 ដង។

Lynk & Co 900 ជារថយន្ត Crossover ដែលមានបណ្តោយ 5,240mm/ ទទឹង 1,999mm/ កំពស់ 1,810 mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm។ រថយន្តនេះផលិតដោយប្រើប្រព័ន្ធគ្រោងឆ្អឹង SPA Evo Modular Architecture និងដំណើរការដោយប្រព័ន្ធ rear-wheel-drive។ សម្រាប់ប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្តវិញនៅលើ Lynk & Co 900 ត្រូវបានប្រើដោយប្រព័ន្ធ CDC Continuous Damping Control System និង Dual-Chamber Air Suspension។ ផ្នែកខាងក្នុងរបស់ Lynk & Co 900 មានបំពាក់នូវអេក្រង់ទំហំ 30-អ៊ីង កម្រិតបង្ហាញ 6K ចំនួនពីរ ដោយមួយស្ថិតនៅលើតាបឡូខាងមុខ និងមួយទៀតស្ថិតនៅលើដំបូលខាងមុខកៅអីជួរទីពីរ ហើយនៅលើស្នូកកណ្តាលមានបំពាក់អេក្រង់ទំហំ 12.66-អ៊ីង Digital instrument cluster។ ហើយកៅអីជួរទីពីរអាចបត់បានមុំ 180 ដឺក្រេ។

Lynk & Co 900 បំពាក់ម៉ាស៊ីន Hybrid ចំនុះ 1.5-Liter គូបផ្សំជាមួយម៉ូទ័រអគ្គិសនីខាងមុខកំលាំង 160kW និងម៉ូទ័រខាងក្រោយកំលាំង 230kW ដែលសរុបកំលាំងចូលគ្នា គឺបានដល់ 530kW ឬ 711 សេះ។ រីម៉ូដែលបំពាក់ម៉ាស៊ីនចំនុះ 2.0-Liter គូបផ្សំជាមួយម៉ូទ័រអគ្គិសនីខាងមុខកំលាំង 123kW និងម៉ូទ័រខាងក្រោយកំលាំង 230kW ដែលសរុបកំលាំងចូលគ្នា គឺបានដល់ 540kW ឬស្មើរ 724 សេះ។ ចំនែកជម្រើសមួយម៉ូដែលទៀត គឺមានម៉ាស៊ីនចំនុះ 2.0-Liter គូបផ្សំជាមួយម៉ូទ័រអគ្គិសនីខាងមុខកំលាំង 123kW និងម៉ូទ័រខាងក្រោយកំលាំង 160kW ដែលសរុបកំលាំងចូលគ្នា គឺបានដល់ 630kW ឬស្មើរ 845សេះ។ 

សម្រាប់កញ្ចប់ថ្មវិញ Lynk & Co 900 មានជម្រើសពីរទំហំជាប្រភេទ Ternary NMC Battery មានទំហំ 43.3kWh និង 50kWh។ ម៉ូដែល Lynk & Co 900 ប្រើម៉ាស៊ីន 1.5-Liter ភ្ជាប់ដោយកញ្ចប់ថ្មទំហំ 43.3kW ដែលសាកភ្លើងពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 185km ខណៈម៉ូដែលប្រើម៉ាស៊ីន 2.0-liter ភ្ជាប់ដោយកញ្ចប់ថ្មទំហំ 50kW សាកភ្លើងពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 200km៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម