no-alternative title
no-alternative title
no-alternative title
no-alternative title

MG Motor នឹងបង្ហាញនូវរថយន្តអគ្គិសនីថ្មី 2 ម៉ូដែល នៅក្នុងព្រឹត្តិការណ៌ Melbourne Motor Show 2025

នៅថ្ងៃនេះ MG Motor Australia បានប្រកាសថា ខ្លួននឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីជំនាន់ថ្មីថ្នាក់ប្រណិតនៃត្រកូល IM នៅក្នុងព្រឹត្តិការណ៌ Melbourne Motor Show ដែលរៀបចំឡើងនៅខែក្រោយនេះ។ រថយន្តដែលត្រូវបង្ហាញខ្លួននោះ មានដូចជា IM5 mid-size sedan និង IM6 mid-size SUV។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

IM Motors ឬហៅម្យ៉ាងទៀតថា “Intelligence in Motion” គឺជាម៉ាកយីហោថ្មីមួយ ដែលមានការចាប់ដៃគ្នារវាង MG ដែលជាបុត្រសម្ព័ន្ធ SAIC Motor ជាមួយនិងក្រុមហ៊ុនមួយចំនួន ក្នុងនោះមានក្រុមហ៊ុន Alibaba Group ផងដែរ។ សម្រាប់ទីផ្សារប្រទេសអូស្ត្រលី ក្រុមហ៊ុននេះ នឹងប្រើប្រាស់ឈ្មោះ IM ដោយ MG Motor។

សូមជំរាបថា កន្លងមក ក្រុមហ៊ុននេះ បានបញ្ជាក់រួចមកហើយថា រថយន្តពីរម៉ូដែល នឹងមានប្រកាសនៅលើទីផ្សារអូស្ត្រាលី ដែល IM5 sedan គឺជាម៉ូដែល L6 ដែលលក់នៅលើទីផ្សារប្រទេសចិន និង IM6 mid-size SUV ដែលជាម៉ូដែល LS6 លក់នៅលើទីផ្សារប្រទេសចិន។ រថយន្តទាំងពីរនេះ គឺមានពីរជម្រើស ដោយមានការប្រើប្រាស់នូវម៉ូទ័រមួយ និង AWD។

នៅលើទីផ្សារប្រទេសថៃ រថយន្ត IM6 នេះ គឺប្រើប្រាស់ចង្កូតស្តាំ នឹងមានការបំពាក់ៈនូវថាមពល 75kWh ឬ 100kWh មានសមត្ថភាពអាចរត់បាន 634km។ សម្រាប់ម៉ូដែល rear-drive model គឺមានកម្លាំង 217kW និងកម្លាំងរមួល 450Nm ហើយ AWD wheel drive model មានកម្លាំង 572kW និងកម្លាំងរមួល 850Nm។ សម្រាប់អាគុយតូច ប្រើឆ្នាំងសា 400V ហើយនិងអាគុយធំប្រើឆ្នាំងសាក 800V។ 

រថយន្ត IM6 ដែលលក់នៅលើទីផ្សារប្រទេសថៃ គឺមានការបំពាក់នូវប្រព័ន្ធឧបាល័រចំនួន 20 គ្រាប់ និងមានអេក្រង់ទំហំ 26.3-អ៊ីង touchscreen display ហើយនិងអេក្រង់ទីពីរមានទំហំ 10.5-អ៊ីង រួមជាមួយនិងឆ្នាំងឥតខ្សែរ wireless smartphone mirroring and charging ព្រមទាំងមានកម្រិត 256 ពណ៌ Ambient lighting។

យោងតាមតាមលោក Peter Ciao ដែលជានាយកប្រតិបត្តិក្រុមហ៊ុន MG Motor Australia បានមានប្រសាសន៌ ក្រុមហ៊ុនរបស់លោកពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង នៅក្នុងការនាំយកនូវនូវរថយន្ត IM តាមរយៈ MG Motor មកកាន់ទីផ្សារប្រទេសអូស្ត្រាលី ជាមួយនិងរថយន្តអគ្គិសនីដែលភ្ជាប់នូវប្រព័ន្ធជំនួយការបើកបរបែបទំនើប។ ជាមួយនិងរូបរាងបែបប្រណិត និងបច្ចេកវិទ្យាទំនើប រថយន្ត IM5 និង IM6 នាំមកនូវរសជាតិថ្មីនៃការបើកបរប្រកបដោយផាសុកភាព និងមានអនុភាពខ្លាំង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម