no-alternative title
no-alternative title
no-alternative title
no-alternative title

ឡាន Aion Hyptec HT ត្រៀមបង្ហាញវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ីឆាប់ៗនេះហើយ

តាមរយះការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ក្រុមហ៊ុន Aion Malaysia កាលពីម្សិលមិញ បានបង្ហើបថា ក្រុមហ៊ុននឹងធ្វើការនាំចូលរថយន្តស៊េរីថ្មីម៉ូដែល Aion Hyptec HT ចូលទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងពេលឆាប់ៗនេះ ក្រោយពីការបង្ហាញវត្តមានលើកដំបូងក្នុងប្រទេសម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍ 2024 Malaysia Auto Show កាលពីឆ្នាំមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Aion Hyptec HT គឺជារថយន្តអគ្គិសនីប្រភេទ Crossover SUV ប្រណិត ស្ថិតក្រោមក្រុមហ៊ុនមេ GAC។ ចំនុះពិសេសដើម្បីទាក់ទាញទីផ្សារអ្នកប្រើប្រាស់របស់ Aion Hyptec HT គឺការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 600km, បំពាក់នូវប្រព័ន្ធបំពងសំឡេងចំនួន 22 គ្រាប់ជាប្រភេទ Dolby Atmos Sound System ហើយក៏ជារថយន្តបំពាក់កៅអីប្រភេទ “First Class seat” ដែលមានតុដែលអាចបត់ផងដែរ។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងគុណសម្បត្តិរបស់ Aion Hyptec HT សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ីក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេ រួមទាំងតម្លៃ។

GAC Aion Hyptec HT ត្រូវបានក្រុមហ៊ុនធ្វើការនាំយកទៅប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌូនេស៊ីជាមួយជម្រើសពីរ Options គឺ Premium Option មានតម្លៃខ្ទង់ប្រហែល $41,708 និង Ultra Gull-wing Doors option មានតម្លៃខ្ទង់ប្រហែល $50,913។  Aion Hyptec HT ទាំងពីរ Option គឺមានគុណសម្បត្តិដូចៗគ្នា គ្រាន់តែម៉ូដែល Ultra Gull-wing Doors មានលក្ខណៈពិសេសត្រង់ការប្រើប្រាស់ទ្វារខាងក្រោយបើកឡើងទៅលើដូចស្លាបមេអំបៅ។

 

Aion Hyptec HT ដែលចេញលក់នៅប្រទេសឥណ្ឌូនេស៊ីប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយបំពាក់នៅផ្នែកខាងក្រោយដែលផ្តល់នូវថាមពលបង្វិលកង់កំលាំង 340 សេះ និងកំលាំងរមូល 430Nm ព្រមទាំងបំពាក់កញ្ចប់ថ្មប្រភេទ  lithium iron phosphate (LFP) ទំហំ 83kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 600km។

 

ចូលមកផ្នែកខាងក្នុងរបស់ Aion Hyptec HT មានបំពាក់នូវអេក្រង់បង្ហាញព័ត៌មានទំហំ 8.8-inch digital cluster និងអេក្រង់កម្សាន្តទំហំ 14.6-inch។ ហើយសម្រាប់ម៉ូដែល Hyptec HT Ultra មានបំពាក់នូវប្រព័ន្ធភ្លើងញាក់តាមចង្វាក់ភ្លេង music-reactive animation និងប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting។ ទៅលើប្រព័ន្ធសុវត្ថិភាពវិញ រថយន្តប្រណិតមួយនេះមានបំពាក់នូវប្រព័ន្ធហ្វ្រាំងចាប់ស្វ័យប្រវត្តិ automatic emergency braking (AEB), ប្រព័ន្ធ forward collision warning (FCW), land departure warning (LDW) and lane departure prevention (LDP) និង blind spot monitoring (BSM)។

 

បច្ចុប្បន្ន GAC Aion បានចេញលក់រថយន្តពីរម៉ូដែល គឺ Aion ES ជាប្រភេទរថយន្ត Sedan ដែលមានតម្លៃខ្ទង់ប្រហែល $24,083 និងម៉ូដែល Aion Y Plus មានតម្លៃខ្ទង់ប្រហែល $27,014.90 សម្រាប់ម៉ូដែល Elit និងតម្លៃប្រហែល $30,622.90 សម្រាប់ម៉ូដែល Premium៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម