no-alternative title
no-alternative title
no-alternative title
no-alternative title

ភីកអាប់អគ្គិសនី BYD Shark 6 PHEV ចាប់ផ្តើមវាយលុកទីផ្សាររថយន្តនៅប្រទេសថៃហើយ

ថ្មីៗនេះ BYD បានប្រកាសចេញនូវរថយន្តភីកអាប់ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Shark 6 នៅក្នុងព្រឹត្តិការណ៌ Bangkok Motor Show 2025 នៅក្នុងប្រទេសថៃហើយ ដោយថែមទាំងមានការប្រកាសតម្លៃលក់ 1,699,000 បាត ដែលប្រហាក់ប្រហែល 5 ម៉ឺនដុល្លារអាមេរិក។ ភីកអាប់ស៊េរីថ្មីរបស់ក្រុមហ៊ុន BYD មួយនេះ គឺដំណើរការនៅលើ DMO platform និងមានតខ្លួនទំហំ 5457/1917/1925mm និងមានគម្លាតកង់មុខក្រោយប្រវែង 3260mm ធំជាងភីកអាប់ Ford Ranger ដែលជាម៉ូដែលលក់ដាច់ជាងគេនៅលើទីផ្សារប្រទេសថៃនាពេលបច្ចុប្បន្ន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា Shark 6 គឺមានការដាក់នៅលើទីផ្សារធំៗមួយចំនួនរួចហើយ ក្នុងនោះមានដូចជា Mexico, Australia និង Brazil ក៏ដូចជាកម្ពុជា យើងផងដែរ។ ជាមួយនិងការប្រើប្រាស់នូវប្រព័ន្ធ DMO ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថា គឺនឹងផ្តល់នូវអាទិភាពដល់ប្រសិទ្ធភាពថាមពល និងអនុញ្ញាតឱ្យមានលទ្ធភាពបិទខ្ពស់សម្រាប់ការបើកបរនៅលើផ្លូវលំបាក (off-road) ដោយវាមានភាពឆ្លាតវៃក្នុងការបែកចែកកម្លាំងបង្វិលជុំរវាងកង់ខាងមុខ និងខាងក្រោយដាច់ដោយឡែកពីគ្នាតម្រូវតាមស្ថានភាពបើកបរ។

រថយន្ត Plug-in-hybrid Pickup truck នេះអាចផ្ទុកទម្ងន់បាន 835kg និងបន្ទុកទំងន់ខាងក្រោយបាន 1,450 លីត្រ ជាមួយសមត្ថភាពអាចអូសសណ្តោងទម្ងន់បាន 2,500kg។ សម្រាប់ប្រព័ន្ធ Plug-in-Hybrid របស់ Shark 6 វិញ គឺដំណើរការជាមួយម៉ាស៊ីនសាំង 1.5T Engine កំលាំង 170kW។

 

រថយន្តនេះមានបំពាក់នៅប្រព័ន្ធម៉ូទ័រខាងមុខដែលអាចកំលាំង 170kW និងកំលាំងរមូល 310Nm និងម៉ូទ័រខាងក្រោយកំលាំង  150kW ជាមួយកំលាំងរមូល 340Nm។ ដែលសរុបថាមពលម៉ូទ័រអគ្គិសនីទាំងពីរបញ្ចូលគ្នាអាចឲ្យ Shark 6 ផលិតកំលាំងបានដល់ 320kW និងកំលាំងរមូល 650Nm។

 

ចំពោះកញ្ចប់ថ្មអគ្គិសនីវិញ BYD Shark 6 ប្រើប្រាស់នូវប្រភេទកញ្ចប់ថ្ម lithium iron phosphate Blade Battery ទំហំ 29.58kWh ដែលសាកភ្លើងពេញម្តងអាចបើកបរដោយថាមពលថ្មសុទ្ធមិនប្រើម៉ាស៊ីនបានចំងាយ 100km។ Shark 6 អាចបើកបានចង្ងាយផ្លូវ 840km នៅពេលចាក់សាំង និងសាកថ្មមួយពេញម្តង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម