no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Song Pro DM-i PHEV SUV ប្រកាសដាក់លក់នៅទីផ្សារម៉ិកស៊ិកូ តម្លៃជាង 3 ម៉ឺនដុល្លារ

ថ្មីៗនេះរថយន្តស៊េរីថ្មីម៉ូដែល BYD Song Pro DM-i បានឈានជើងជាន់ទឹកដីទីផ្សារប្រទេសម៉ិកស៊ិក។ រថយន្តប្រភេទ Compact-SUV ស៊េរីថ្មីមួយនេះត្រូវបានក្រុមហ៊ុនចេញលក់តែម៉ូដែល PHEV ប៉ុណ្ណោះនៅក្នុងទីផ្សារម៉ិកស៊ិក ដែលមានតម្លៃខ្ទង់ $30,200។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល BYD Song Pro DM-i PHEV ដែលចេញលក់នៅទីផ្សារម៉ិកស៊ិក គឺមានបំពាក់កញ្ចប់អាគុយអគ្គិសនីដែលមានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវ 71km នៅពេលសាកថាមពលមួយពេញម្តង ដែលសមត្ថភាពនេះ គឺដូចគ្នានឹងម៉ូដែល Edition ដែលចេញលក់នៅទីផ្សារប្រទេសចិនដែលមានតម្លៃខ្ទង់ $17,200 ដូចនេះមានន័យថា តម្លៃក្នុងទីផ្សារប្រទេសម៉ិកស៊ិក គឺថ្លៃជាងដល់ទៅ $13,000 ធៀបនឹងតម្លៃលក់ក្នុងប្រទេសចិន។

នៅទីផ្សារប្រទេសចិន BYD Song Pro DM-i  ចេញលក់ជាមួយជម្រើសចំនួន 5 ម៉ូដែលផ្សេងគ្នាដែលមានតម្លៃចាប់ពីខ្ទង់ $15,400 ដល់ $19,650។ រថយន្តប្រភេទ Compact-SUV របស់ប្រទេសចិនមួយនេះ មានបំពាក់នៅអេក្រង់កម្សាន្តទំហំ 12.8-អ៊ីង ជាមួយនឹងប្រព័ន្ធកាមេរ៉ា 360 ដែលបង្ហាញសកម្មភាពមួយជុំរថយន្តតែម្តង។ BYD Song Pro DM-i មានបំពាក់នូវប្រព័ន្ធមុខងារសំខាន់ៗដូចជាង មុខងារវាស់សំពាធខ្យល់ក្នុងរថយន្ត tire pressure monitoring, ប្រព័ន្ធទប់លំនឹងរថយន្ត ESP stability control, ប្រព័ន្ធ hill start assist, និងប្រព័ន្ធកំណត់ល្បឿនបើកបរ full-speed adaptive cruise control ជាដើម។

BYD Song Pro DM-i មានបណ្តោយប្រវែង 4,738mm/ ទទឹង 1,680mm/ កម្ពស់ 1,710mm និងគម្លាតចន្លោះកង់មុខក្រោយ 2,712mm។ BYD Song Pro DM-i PHEV មិនទាន់បានប្រើប្រព័ន្ធបច្ចេកវិទ្យា DM5.0 PHEV នោះទេ ដោយម៉ូដែលចេញលក់នៅទីផ្សារម៉ិកស៊ិក គឺបំពាក់ម៉ាស៊ីន Hybrid ទំហំ 1.5-liter ដែលមានសមត្ថភាពអាចផលិតកំលាំងបាន 81kW ដែលដំណើរការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 145kWh និងបំពាក់កញ្ចប់អាគុយអគ្គិសនីប្រភេទ lithium iron phosphate blade battery ទំហំ 13.8kWh ដែលផលិតដោយក្រុមហ៊ុន FinDreams របស់ BYD ដែលមានសមត្ថភាពអាចបើកបរដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយ 71km។

ដោយឡែកសម្រាប់ម៉ូដែល Song Pro ដែលចេញលក់នៅទីផ្សារប្រទេសចិនវិញ គឺមានកញ្ចប់អាគុយចាប់ពីទំហំ 18.3kWh ដែលអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបានដល់ 110km។ ជាមួយគ្នានេះ ក៏មានការរំពឹងថា BYD Song Pro DM-I អាចនឹងមានជម្រើសម៉ូដែលបំពាក់នូវប្រព័ន្ធ DM5.0 PHEV Technology ក្នុងពេលឆាប់ៗនេះ។ ជាមួយប្រព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មី DM5.0 របស់ BYD គឺនឹងជួយជម្រុញបន្ថែមនៅអនុភាពម៉ាស៊ីន Hybrid 1.5-liter ឲ្យកាន់តែខ្លាំងជាមួយនឹងការបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីដែលមានថាមពលខ្លាំងទំហំ 160kW៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម