no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Sea Lion 05 DM-I រថយន្ត PHEV SUV ស៊េរីថ្មី ត្រូវគេទម្លាយរូបភាពចេញនៅមុនការប្រកាសផ្លូវការណ៍

លោក Zhang Zhuo ដែលជាអ្នកចាក់ការទូទៅ (General Manage) ផ្នែកលក់រថយន្តនៅក្នុងក្រុមហ៊ុន Ocean Network របស់ BYD បានធ្វើការបង្ហោះវីដេអូនៅលើប្រព័ន្ធទំនាក់ទំនងសង្គមកាលពីថ្ងៃទី 4 ខែកញ្ញាម្សិលមិញនេះ ដែលបង្ហាញពីរថយន្តស៊េរីថ្មីប្រភេទ PHEV SUV ម៉ូដែល BYD Sea Lion 05 DM-I ដោយភាពជាមួយសំនេរដែលនិយាយថា “Hold your breath and be ready to go.”។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD Sea Lion 05 DM-I ស៊េរីថ្មីនេះ គឺជាបងប្អូនបង្កើតជាមួយនឹងម៉ូដែល BYD Song Pro DM-I ដែលរថយន្តស៊េរីថ្មីទាំងពីរម៉ូដែលនេះ នឹងត្រូវបង្ហាញវត្តមានដំណាលគ្នានៅក្នុងព្រឹត្តិការណ៍ដែលត្រូវប្រារព្ធធ្វើឡើងនៅចុងខែកញ្ញានេះ គ្រាន់តែពេលនេះក្រុមហ៊ុនមិនទាន់បញ្ជាក់ថ្ងៃដែលត្រូវប្រកាសចេញនៅឡើយទេ។

 

បើតាមរយះការចុះបញ្ចីលក់របស់ MIIT បានបង្ហាញឲ្យដឹងថា BYD Song Pro DM-I គឺបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយ DM5.0 Powertrain Technology។ នៅលើបញ្ចីរបស់ MIIT ក៏បានបញ្ជាក់ទៀតថា រថយន្តស៊េរីថ្មីទាំងពីរម៉ូដែលរបស់ BYD គឺមានការឌីស្សាញខុសប្លែកពីគ្នា ប៉ុន្តែ មានទំហំទូលាយដូចគ្នា។

MIIT បានបង្ហាញឲ្យដឹងទៀតថា BYD Sea Lion 05 DM-I គឺជារថយន្ត PHEV SUV ដែលមានប្រវែងបណ្តោយ 4,710mm/ ទទឹង 1,880/ កម្ពស់ 1,720mm និងគម្លាតចន្លោះកង់មុខក្រោយ 2,712mm។ រថយន្តស៊េរីថ្មីនេះ មានជម្រើសប្រើយ៉ាន់កង់ទំហំ 17-inch, 18-inch និង 19-inch ជាមួយជម្រើសទំងន់ពីរផ្សេងគ្នា គឺ 1,635kg និង 1,765kg ដែលទំងន់ខុសគ្នានេះ គឺដោយសារតែការបំពាក់កញ្ចប់អាគុយពីរទំហំផ្សេងគ្នា។ 

 

ទោះជាយ៉ាងណាប្រភពមិនទាន់បង្ហាញពីទំហំកញ្ចប់អាគុយអគ្គិសនីដែលត្រូវបំពាក់នៅលើរថយន្តតោសមុទ្រជំនាន់ថ្មីរបស់ BYD នោះទេ ដោយគ្រាន់តែដឹងត្រឹមថា រថយន្តស៊េរីថ្មីនេះ គឺនឹងបំពាក់កញ្ចប់អាគុយប្រភេទ  lithium iron phosphate blade battery របស់ BYD ផ្ទាល់។ បន្ថែមពីនេះ BYD Sea Lion 05 DM-I ក៏នឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Hybrid ជំនាន់ថ្មីចុងក្រោយរបស់ BYD គឺ DM5.0 PHEV Technology ដែលនឹងធ្វើឲ្យរថយន្ត SUV ស៊េរីថ្មីនេះ មានសមត្ថភាពអាចបើកបរបានរយះចម្ងាយឆ្ងាយ និងមានកម្រិតសន្សំសំចៃសាំងបានប្រសើរ។

 

សម្រាប់ម៉ាស៊ីនសាំងដែលបំពាក់នៅលើ Sea Lion 05 DM-I ត្រូវបានគេដឹងថា គឺដូចគ្នានឹងម៉ាស៊ីនដែលបំពាក់នៅលើម៉ូដែល Song Pro DM-I ដែរ គឺប្រភេទ BYD472QC 1.5 liter engine។ ជាមួយគ្នានេះនៅលើបញ្ចីរបស់ MIIT ក៏បានបង្ហាញទៀតថា Sea Lion 05 DM-I គឺមានបំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 120kW។

BYD Sea Lion 05 DM-I នឹងមានសមត្ថភាពបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានពី 70km និង 125km អាស្រ័យទៅលើទំហំកញ្ចប់អាគុយ។ ខណៈសមត្ថភាពដែលរថយន្តស៊េរីថ្មីនេះអាចបើកបរបាន គឺអាចដល់ចម្ងាយ 2,000km ឯណោះ។ ទោះជាយ៉ាងណាសម្រាប់ការតុបតែលម្អផ្នែកខាងក្នុងរបស់ Sea Lion 05 DM-I នៅមិនទាន់ត្រូវបានបង្ហាញច្រើននោះទេ ដោយគេគ្រាន់តែដឹងថា រថយន្តស៊េរីថ្មីនេះ គឺនឹងមានបំពាក់អេក្រង់កម្សាន្តនៅផ្នែកកណ្តាល Dashboard ទំហំធំ រួមនឹងអេក្រង់បង្ហាញព័ត៌មាន LCD Instrument Cluster ជាដើម៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម