នៅទីបំផុតរថយន្ត Nissan Patrol ស៊េរីឆ្នាំ 2025 ដែលគ្រប់គ្នាទន្ទឹងរងចាំជាយូរមកហើយនោះបានបង្ហាញខ្លួនជាសកលហើយ ដែលរថយន្តស៊េរីថ្មីនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងក្លាយជាដៃគូប្រជែងទីផ្សារជាមួយរថយន្ត TOYOTA LandCruiser។ រថយន្តស៊េរីថ្មីរបស់ Nissan មួយនេះ គ្រោងនឹងឈានជើងចូលទីផ្សារប្រទេសអូស្រ្តាលីនៅចុងឆ្នាំ 2026 ក្រោមឈ្មោះ Y63 Nissan Patrol។
2025 Nissan Patrol ឬ Y63 Nissan Patrol បំពាក់នូវម៉ាស៊ីនធំប្រភេទ V6 Twin-turbocharged 3.5-liter petrol engine ដែលដំណើរការដោយប៉ុងពីរ ឬ All-wheel-driver ជាមួយប្រអប់លេខស្វ័យប្រវត្តិ 9 វគ្គ និងប្រព័ន្ធ full-time 4x4 system។ ម៉ាស៊ីន V6 twin-turbocharged 3.5-liter របស់ Nissan Patrol ឆ្នាំ 2025 អាចផលិតកំលាំងបាន 317kW និងកំលាំងរមូល 700Nm ដែលខ្លាំងជាងម៉ាស៊ីន 3.3-liter twin-turbo-diesel V6 ដែលបំពាក់នៅលើម៉ូដែល LandCruiser 300 Series ដែលអាចផលិតកំលាំងបាន 227kW និងកំលាំងរមូល 700Nm ហើយក៏ខ្លាំងជាងម៉ាស៊ីនសាំងដែលបំពាក់នៅលើ Lexus LX 600 ដែលផលិតកំលាំងបាន 305kW និងកំលាំងរមូល 650Nm។
ជាងនេះទៅទៀតម៉ាស៊ីន V6 ថ្មីនៅលើ Nissan Patrol 2025 ក៏មានថាមពលខ្លាំងជាង 19kW និងកំលាំងរមូល 140Nm ធៀបនឹងម៉ាស៊ីន 5.6-liter V8 ដែលប្រើនៅលើម៉ូដែល Y2 Nissan Patrol ផងដែរ។ Nissan Patrol 2025 ត្រូវបានក្រុមហ៊ុនធ្វើការអះអាងថា បានផលិតឡើងដោយឈរនៅលើប្រព័ន្ធដំណើរការថ្មីទាំងស្រុងពីជំនាន់មុន ហើយក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា រថយន្តស៊េរីថ្មីនេះ ក៏គាំទ្រប្រព័ន្ធ Adaptive Air Suspension ផងដែរសម្រាប់ម៉ូដែល Flagship។
Nissan Patrol 2025 គាំទ្រមុខងារកំណត់ការបើកបរចំនួនប្រាំមួយ (Six-mode) ដែលមានដូចជា Standard, Sand, Rock, Mud, Eco និង Sport mode ជាដើម។ បន្ថែមពីនេះបើតាមអ្នកនាំពាក្យក្រុមហ៊ុន Nissan បាននិយាយថា " All-new Nissan Patrol ក៏មានបំពាក់នូវប្រព័ន្ធ 4WD transfer mode interlock system ជាដំបូងសម្រាប់ Nissan ដែលផ្តល់នូវការគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ ដែលអនុញ្ញាតឱ្យអ្នកបើកបរធ្វើការផ្លាស់ប្តូរយ៉ាងរលូនរវាងមុខងារ Mode និងប្រព័ន្ធ tackle ដើម្បីតម្រូវតាមស្ថានភាពផ្លូវ" ។
នៅផ្នែកខាងក្នុងរបស់ Nissan Patrol 2025 មានបំពាក់នូវបន្ទះអេក្រង់ភ្លោះទំហំ 14.3-inch ដូចគ្នា ដែលមួយជាអេក្រង់កម្សាន្ត និងមួយទៀតជាអេក្រង់បង្ហាញព័ត៌មានស្ថិតនៅខាងក្រោយដៃចង្កូត ហើយនៅខាងក្រោមអេក្រង់កម្សាន្តមានរន្ធម៉ាស៊ីនត្រជាក់ចំនួនពីរ ប្រអប់លេខអេឡិចត្រូនិច និងប៊ូតុងផ្លាស់ប្តូរ driving-mode។
ប្រព័ន្ធកម្សាន្តនៅលើរថយន្ត Nissan Patrol 2025 ដំណើរការដោយប្រតិបត្តិការ NissanConnect2.0 ដែលមានរួមបញ្ចូលនូវមុខងារ Google Built-in, sat-nav, smartphone mirroring និង connected services តាមរយះកម្មវិធី MyNISSAN App។ សម្រាប់ម៉ូដែលកំពូលរបស់ Nissan Patrol 2025 មានបំពាក់នូវប្រព័ន្ធបំពងសំឡេងចំនួន 12 គ្រាប់ គាំទ្រប្រព័ន្ធសំឡេង Klipsch premium sound system។
ជាមួយគ្នានេះនៅលើក្បាលកៅអីខាងមុខក៏មានបំពាក់អេក្រង់កម្សាន្តទំហំ 12.8-inch សម្រាប់អ្នកដំណើរកៅអីក្រោយផងដែរ។ Nissan ក៏បានបញ្ជាក់ផងដែរថា Patrol ស៊េរីថ្មីឆ្នាំ 2025 មានទំហំធំទូលាយជាងជំនាន់មុនប្រមាណ 30% ផងដែរ។ រថយន្តស៊េរីថ្មីឆ្នាំ 2025 នេះ ក៏មានសមត្ថភាពអាចអូសសណ្តោងទំងន់បានដល់ 3,500kg ទៀតផង។
Nissan Patrol 2025 នៅមានកន្លែងសាកភ្លើងឥតខ្សែ, ប្រើរន្ធ USB-C នៅលើកៅអីទាំងបីជួរ, ប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលមុខ Head-up display, មុខងារ gesture control, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ, ប្រព័ន្ធ Adaptive cruise control, power tailgate, ប្រព័ន្ធភ្លើងបំភ្លឺនៅក្នុងកាប៊ីន ambient lighting និងមុខងារកំនត់ 8 របៀបសម្រាប់កៅអីជួរមុខ (Eight-way-power-adjustable front seats)។
ប្រធានផ្នែកផែនការរបស់ Nissan លោក Ivan Espinosa បាននិយាយថា “ក្នុងនាមជាស្លាកយីហោរថយន្តចាស់បំផុតក្រុមហ៊ុន Nissan ដូចនេះជាមួយរថយន្តម៉ូដែល Patrol ជំនាន់ទី 7 ថ្មីនេះ គឺនាំមកនូវការអអនុភាពនៃប្រព័ន្ធដំណើរការកាន់តែខ្លាំង ជាមួយនឹងការសន្សំសំចៃប្រេងកាន់តែប្រសើរ ក៏ដូចជាបច្ចេកវិទ្យាថ្មីដ៏លេចធ្លោ ដែលផ្តល់នូវភាពទំនើប និងងាយស្រួលប្រើប្រាស់”៕