Zeekr 7X ដែលជារថយន្តអគ្គិសនីប្រភេទ Crossover ដែលជាផលិតផលថ្មីនៃក្រុមហ៊ុនបុត្រសម្ព័នរបស់ Geely Group ត្រូវបានអ្នកប្រើប្រាស់ធ្វើការបញ្ជាទិញមុនចំនួនដល់ទៅ 20,000 គ្រឿង ត្រឹមតែរយៈពេល 1 សប្តាហ៌ក្រោយការប្រកាសអោយមានទិញមុន។ សម្រាប់ម៉ូដែលតម្លៃទាបជាងគេ គឺមានតម្លៃចាប់ពី 239,900 យ៉ន់ ប្រហែកជាង 33,850 ដុល្លារអាមេរិក។ ក្រុមហ៊ុននេះបានបញ្ជាក់ថា រថយន្តអគ្គិសនី Zeekr 7X នឹងមានការដាក់លក់ជាផ្លូវការណ៌ចាប់ពីថ្ងៃទី 20 ខែកញ្ញាខាងមុខនេះហើយ។
Zeekr 7X គឺជាម៉ូដែលថ្មីមួយ និងជំនាន់ទី 5 របស់ Zeekr ដែលមានការប្រកាសដាក់លក់នៅលើទីផ្សារនាចុងខែកញ្ញានេះ។ សូមជំរាបថា មកដល់ពេលនេះ Zeekr បានប្រកាសចេញនូវរថយន្តជំនាន់ថ្មីជាច្រើន ដែលក្នុងនោះរួមមាន Zeekr 001 liftback, Zeekr 009 minivan, Zeekr X crossover និង Zeekr 007 sedan ជាដើម។
នៅថ្ងៃនេះ បើតាមការបញ្ជាក់របស់លោក Guan Haitao ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុននេះ បានអោយដឹងថា Zeekr 7X គឺទទួលបាននូវការបញ្ជាទិញមុនបានចំនួនជាង 2 ម៉ឺនគ្រឿងហើយ នៅសប្តាហ៌ដំបូងនេះ បន្ទាប់ពីក្រុមហ៊ុនប្រកាសដាក់លក់មុន។
Zeekr 7X ដែលជារថយន្តអគ្គិសនីប្រភេទ Crossover ថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញនៅក្នុងព្រឹត្តិតការណ៌តាំងពិពណ៌រថយន្ត Chengdu Motor Show 2024 កាលពីថ្ងៃទី 30 ខែសីហាកន្លងទីនេះ។ ក្រុមហ៊ុននេះ ប្រកាសចេញនូវម៉ូដែលតម្លៃធូជាងគេតែមួយប៉ុណ្ណោះ ដោយមានតម្លៃចាប់ពី 239,900 យ៉ន់ ដែលប្រហែលជា 33,850 ដុល្លារ និងជាតម្លៃធូជាងរថយន្ត Tesla Model Y ផលិតនៅប្រទេសចិនចំនួន 10,000 យ៉ន់ ប្រហែល 1,410 ដុល្លារ។
មកដល់ពេលនេះ ក្រុមហ៊ុននេះនៅមិនទាន់ប្រកាសតម្លៃសម្រាប់ម៉ូដែលប្រណិតរបស់ 7X នៅឡើយទេ ប៉ុន្តែបឿបើតាមប្រភពកន្លងមក បានព្យាករណ៌ថា ក្រុមហ៊ុននឹងលក់ម៉ូដែលប្រណិតនៃត្រកូល Zeekr 7X នេះ ក្រោមតម្លៃ 300,000 យ៉ន់ ដែលប្រហែលជាង 42,300 ដល្លារ ហើយប្រៀបធៀបជាមួយនិង Model Y តម្លៃខ្ពស់ជាងគេនៅប្រទេសចិន គឺមានតម្លៃរហូតដល់ 354,900 យ៉ន់ ដែលប្រហែលជា 50,050 ដុល្លារ។ ការលក់តម្លៃធូរថ្លៃជាងបែបនេះ ក្រុមហ៊ុន Zeekr មានគោលដៅចង់ធ្វើការប្រជែងជាងមួយ Model Y សម្រាប់ទីផ្សារចិន។
Zeekr 7X គឺជាម៉ូដែលថ្មី ដែលមានការឌីស្សាញរូបរាបជាមួយទំហំ 4825/1930/1656 mm និងមានគម្លាតកង់មុខក្រោយប្រវែង 2925 mm។ សម្រាប់ផ្នែកខាងក្នុងរបស់ Zeekr 7X គឺមានការឌីស្សាញ 5 កៅអី ពីរខាងមុខ និង 3 ខាងក្រោយ ហើយនិងមានអេក្រង់ចំកណ្តាល 15.05-អ៊ីង និងអេក្រង់បង្ហាញព័ត៌មានសម្រាប់អ្នកបើកបរទំហំ 13.02-អ៊ីង។
Zeekr 7X រថយន្តអគ្គិសនីថ្មីនេះ គឺមានការប្រើប្រាស់ប្រព័ន្ធ 800V high-voltage system និងមានអាគុយផ្ទុកថាមពលចំនួន 2 គឺមួយប្រភេទ LFP ផ្ទុកថាមពល 75 kWh និងទីពីរ Ternary NMC មានផ្ទុកបាន 100 kWh។ អាគុយ LFP មានការទ្រទ្រង់បានជាមួយនិងកម្លាំងសាក 5.5C charging។ ក្រុមហ៊ុននេះបានបញ្ជាក់ថា Zeekr 7X ម៉ូដែលស្តង់ដារ គឺមានម៉ូទ័រ 1 មានកម្លាំង 310kW ស្មើរនិងកម្លាំង 415 សេះ) ខណៈដែលម៉ូដែល 4WD គឺមានកម្លាំង 475kW ស្មើរ 636 សេះ។ រថយន្ត Zeekr 7X ថ្មីនេះ រត់បាន 600km-780km សាកពេញម្តង។