no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនី Geely EX5 នឹងបង្ហាញខ្លួននៅអ៊ឺរ៉ុប អូស្រ្តាលី និងឥណ្ឌូនេស៊ី មុនដំណាច់ឆ្នាំ 2024

ថ្មីៗនេះ Geely ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ធំរបស់ប្រទេសចិន បានបង្ហាញចេញនូវរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៌តាំងពីពណ៌រថយន្ត Automechanika Frankfurt Trade Fair ដែលក្នុងនោះ ក៏មានវត្តមានម៉ូដែល Geely EX5 ដែលជាប្រភេទរថយន្តអគ្គិសនីជំនាន់ថ្មីរបសខ្លួនផងដែរ។ នៅក្នុងនោះក្រុមហ៊ុននេះក៏បានប្រកាសពីការសម្ពោធដាក់លក់រថយន្តនេះនៅលើទីផ្សារសកលថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា រថយន្តអគ្គិសនី Geely EX5 បានប្រកាសចេញនៅលើទីផ្សារប្រទេសចិនកាលពីខែសីហាកន្លងទៅនេះ ដោយនៅលើទីផ្សារចិនគឺមានឈ្មោះថា Geely Galaxy E5។ សម្រាប់ការឌីស្សាញរថយន្តទៅលើរថយន្តថ្មីនៅលើទីផ្សារសកល គឺ មានទាំងចង្កូតឆ្វេង និងចង្កូតស្តាំ។ រថយន្តថ្មីនេះ គឺមានប្រវែង 4,615mm និងមានទទឹង 1,901mm ហើយនិងមានកំពស់ 1,670mm ខណៈដែលគន្លាតកង់មុខក្រោយ គឺមានប្រវែង 2,750mm។ EX5 គឺមានការឌីស្សាញចេញពីស្ថាបត្យកម្មរបស់ Geely Electric Architecture (GEA) ដែលជា Platform រថយន្ត SUV ជំនាន់ថ្មី មានការទទួលស្គាល់នៅលើទីផ្សារចំនួនជាង 89 ប្រទេសនៅលើពិភពលោក។ 

រថយន្តអគ្គិសនី Geely EX5 ថ្មីនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខមានកម្លាំង 160kW និងមានកម្រិតរមួលខ្ពស់រហូតដល់ទៅ 320Nm។ នៅលើរថយន្តនេះ គឺមានការទ្រទ្រង់នូវប្រព័ន្ធបើកបរឆ្លាតវៃដែលមានការរួមបញ្ចូលគ្នានៅមុខងារ ចំនួន 11 ចូលទៅក្នុងទម្រង់តែមួយ ដែលជួយកាត់បន្ថយនូវទម្ងន់រថយន្ត រួមជាមួយនិងការសន្សំសំចៃថាមពលបានច្រើន។ ជាមួយនិងសមត្ថភាពនៃការប្រើប្រាស់វិញ រថយន្តអគ្គិសនី Geely EX5 ថ្មីនេះ អាចបង្កើតល្បឿនបានចាប់ពី 0 ទៅ 100 km/h ប្រើពេលត្រឹមតែ 6.9 វិនាទីប៉ុណ្ណោះ។ 

រថយន្តអគ្គិសនី Geely EX5 ថ្មីនេះ មានជម្រើសអាគុយទំហំ 49.52 kWh និង60.22 kWh នឹងមានសមត្ថភាពអាចរត់បានចំងាយចាប់ពី 440km ដល់ 530km ផ្នែកតាមស្តង់ដាររបស់ CLTC។ និយាយពីផ្នែកខាងក្នុងនៃរថយន្តអគ្គិសនី Geely EX5 ថ្មីនេះ គឺពិតជាប្រណិតខ្លាំងមែនទែន។

នៅក្នុងរថយន្តនេះមានអេក្រង់ពីរ ដោយអេក្រង់ទី 1 មានទំហំ 15.4-អ៊ីង បង្ហាញចេញបានដល់ទៅកម្រិត 2.5K និងអេក្រង់មួយទៀតដែលស្ថិតនៅមុខអ្នកបើកបរ គឺមានទំហំ 10.2-អ៊ីង។ នៅលើអេក្រង់ទាំងពីរ គឺមានភ្ជាប់នូវមុខងារថ្មីៗជាច្រើនដូចគ្នា។ Geely បានបញ្ជាក់ថា នឹងមានការដាក់លក់នៅលើទីផ្សារ ប្រទេសន័រវេស អូស្ត្រាលី ថៃ និងឥណ្ឌូនេស៊ី រួមជាមួយនិងទីផ្សារមួយចំនួនទៀតនៅមុនដំណាច់ឆ្នាំ 2024 ខាងមុខនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម