no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត BYD YangWang U9 គ្រឿងទី 9 លាន បានរំកឹលចេញពីខ្សែសង្វាក់ផលិតកម្មថ្មីៗនេះ

កាលពីពេលថ្មីៗនេះ BYD បានប្រារព្ធព្រឹត្តិការណ៍ពិសេសមួយដើម្បីធ្វើការអបអរសាទរការផលិតរថយន្តទី 9 លានគ្រឿង ដែលត្រូវបានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មផ្លូវការណ៍។ ហើយអ្វីដែលជាទីចាប់អារម្មបំផុតនោះ គឺថារថយន្តគ្រឿងទី 9 លានដែលរំកឹលចេញពីសង្វាក់ផលិតកម្មថ្មីៗនេះ គឺជារថយន្ត Super Car ម៉ូដែល BYD YangWang U9។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នេះ ក៏ជាព្រឹត្តិការណ៍ថ្មីដ៏អស្ចារ្យមួយទៀតបន្ទាប់រថយន្ត BYD Dolphine គ្រឿងទី 8 លានត្រូវបានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មកាលពី 2 ខែមុននៅក្នុងរោងចក្រថ្មីរបស់ BYD ក្នុងប្រទេសថៃ។ បើផ្អែកទៅលើអត្រានៃការផលិត និងការលក់នាពេលបច្ចុប្បន្ន យើងអាចធានាបានថានៅឆ្នាំនេះ គេនឹងឃើញរថយន្តអគ្គិសនីថ្មីរបស់ BYD គ្រឿងទី 10 លាន ឬឈានដល់គ្រឿងទី 11 លានផងដែរ។

BYD YangWang U9 គឺជារថយន្តអគ្គិសនីប្រភេទ Super Car ដែលមានតម្លៃចាប់ពីខ្ទង់ $238,930 ឡើងទៅ។ រថយន្ត Super Car របស់ក្រុមហ៊ុនចិនមួយនេះ បានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 ដែលដំណើរការដោយប្រព័ន្ធ All-wheel-drive។ សម្រាប់ម៉ូទ័រអគ្គិសនីនីមួយៗមានកំលាំង 240kW ដែលសរុបកំលាំងបញ្ចូលគ្នា គឺស្មើរនឹង 960kW និងកំលាំងរមូល 1,680Nm ដែលផ្តល់អនុភាពឲ្យ YangWang U9 អាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 2.36 វិនាទី និងជាន់ដល់ 400km/h ប្រើពេលប្រមាណ 9.78 វិនាទី ព្រមទាំងអាចជាន់ល្បឿនលឿនបំផុត (top speed) បានដល់ 309km/h។ 

 

YangWang U9 Super car ផលិតឡើងដោយប្រើប្រព័ន្ធ e4-Platform និងបំពាក់នូវប្រព័ន្ធ DiSus X suspension system។ ចំនុចចាប់អារម្មខ្លាំងបំផុតបន្ទាប់ពីរូបរាង និងអនុភាពកំលាំង គឺការបញ្ជាឲ្យ YangWang U9 រាំបាន និងអាចបើកបរដោយប្រើកង់តែបីបាន ដែលមិនទាន់មានរថយន្តរបស់ក្រុមហ៊ុនណាមួយអាចធ្វើបានដូចឡើយ។ សម្រាប់កញ្ចប់អាគុយអគ្គិសនីដែលបំពាក់នូវលើ BYD YangWang U9 វិញ ជាប្រភេទ lithium iron phosphate blade battery ទំហំ 80kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 450km តាមការធ្វើតេស្តស្តង់ដាររបស់ស្ថាប័ន CLTC។ 

ជាមួយគ្នានេះរថយន្ត Super Car នេះ ក៏គាំទ្រប្រព័ន្ធសាកភ្លើង dual-gun charging ដែលគាំទ្រឆ្នាំងសាកកំលាំងដល់  500 kW charging power ដោយធ្វើឲ្យការសាកភ្លើងចូលពី 30% ឡើងទៅ 80% ប្រើពេលប្រមាណ 10 នាទីប៉ុណ្ណោះ។ លើពីនេះទៅទៀត BYD បានប្រើប្រាស់នូវលោហៈធាតុ carbon fiber ស្ទើរតែទាំងស្រុងសម្រាប់ការផលិតតួររបស់ U9 ដែលធ្វើឲ្យរថយន្ត Super Car មួយនេះ ក្លាយជារថយន្តដំបូងគេក្នុងលោកដែលប្រើប្រាស់លោហៈធាតុ monocoque carbon cabin ច្រើនបំផុត និងមានភាពរឹងមាំបំផុតជាងដែក Steal ពី 5 ទៅ 6 ដង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍