no-alternative title
no-alternative title
no-alternative title
no-alternative title

រូបភាពផ្លូវការណ៍រថយន្តអគ្គិសនីស៊េរីថ្មី GAC Aion RT ត្រូវគេនៅលើអនឡាញមុនថ្ងៃប្រកាសចេញមកដល់

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី GAC Aion បានធ្វើការបង្ហាញចេញរូបភាពផ្លូវការណ៍រថយន្តអគ្គិសនីប្រណិតប្រភេទ Sedan ម៉ូដែល Aion RT។ រថយន្តអគ្គិសនីស៊េរីថ្មីនេះមានលេខកូដសំគាល់ AY3 ចំនែកការចេញលក់ Pre-sale ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី 26 ខែកញ្ញា ខាងមុខនេះ នៅទីផ្សារប្រទេសចិន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរូបភាពផ្លូវការណ៍បានបង្ហាញថា រថយន្តអគ្គិសនី sedan ប្រណិត Aion RT គឺមានការរចនាផ្នែកខាងក្រោយរាងជម្រាលទាបហៅថា low-drag fastback shape។ ចំនែកខាងមុខត្រូវបានរចនាជាមួយសំណាញប៉ាណាតូចស្លីមរំលេចជាមួយចង្កៀងរចនាបែប Sharp LED headlight កញ្ចក់មើលក្រោយឆ្វេងស្តាំ ដៃទ្វាលឹបចូលក្នុង Hidden door handle រួមនឹងដំបូលខ្មៅរចនាបែប panoramic sunroof ប្រវែង 3.48 ម៉ែត្រ។

រថយន្តអគ្គិសនីស៊េរីថ្មី GAC Aion RT ជាប្រភេទរថយន្ត Sedan ដែលមានប្រវែងបណ្តោយ 4,865mm/ ទទឹង 1,875mm/ កម្ពស់ 1,520mm និងគម្លាតចន្លោះកង់មុខក្រោយប្រវែង 2,775mm។ Aion RT មានជម្រើសយ៉ាន់កង់ទំហំ 17-inch ជាមួយសម្បកកង់ខ្នាត 215/55 និងទំហំ 18-inch ជាមួយសម្បកកង់ខ្នាត 235/45។

 

ទៅលើប្រព័ន្ធជំនួយការបើកបររថយន្តស៊េរីថ្មីនេះ បំពាក់ប្រព័ន្ធរ៉ាដា 126-line lidar និង 27 automotive-grade sensors, ដែលគាំទ្រដំណើរការដោយ NVIDIA Orin-X platform។ បើតាមប្រភពបានបញ្ជាក់ថា GAC Aion RT អាចដំណើរការក្នុងការបើកបរបាន 254 vehicle driving scenarios ដោយមិនត្រូវការប្រើប្រាស់ផែនទីនាំផ្លូវ។

 

បើតាមការចុះបញ្ចីដោយស្ថាប័ន MIIT បានបង្ហាញថា GAC Aion RT ប្រើប្រាស់ម៉ូទ័រអគ្គិសនីស៊េរី TZ180XYXOF51 ជាមួយជម្រើសចំនួនពីរកំលាំង គឺ 150kW ឬ 201 សេះ និង 165kW ឬ 221 សេះ។ រថយន្តស៊េរីថ្មីនេះប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីប្រភេទ lithium iron phosphate battery pack របស់ក្រុមហ៊ុន CATL ដែលមានសមត្ថភាពកាន់ថាមពលបើកបរបានដល់ 650km។ 

បន្ថែមពីនេះ GAC Aion RT ក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 400 V silicon carbide technology ដែលសាកពី 30% ទៅ 80% ប្រើពេលប្រមាណតែ 18 នាទីប៉ុណ្ណោះ។ ផ្នែកតុបតែងខាងក្នុងវិញ Aion RT មានដៃចង្កូតរចនាជារង្វង់ មានអេក្រង់បង្ហាញព័ត៌មាន LCD Instrument panel និងអេក្រង់កម្សាន្តទំហំធំនៅកណ្តាល ដែលមានរន្ធម៉ាស៊ីនត្រជាក់នៅខាងក្រោម រួមនឹងនឹងកន្លែងសាកថ្មស្មាតហ្វូនអត់ប្រើខ្សៃ ក៏ដូចជាកន្លែងដាក់កែវទឹកផងដែរ។ ហើយនៅកៅអីជួរទីពីរមានម៉ាស៊ីនត្រជាក់ កន្លែងដាក់ដៃដែលអាចបត់ផ្អឹបទៅលើបានជាមួយកន្លែងដាក់កែវទឹកថែមទៀតផង។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ GAC Aion RT ប្រភពមិនទាន់បង្ហើបឲ្យដឹងនោះឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម