BYD Seal 06 GT EV ដែលជាប្រភេទរថយន្តអគ្គិសនីប្រភេទ Hatchback ត្រៀមបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារប្រទេសចិននាថ្ងៃទី 18 ក្នុងខែតុលា ឆ្នាំ 2024។ រថយន្តអគ្គិសនីប្រភេទ Hatchback ស៊េរីថ្មីរបស់ BYD នេះត្រូវបានក្រុមហ៊ុនចាប់ផ្តើមដាក់ធ្វើការបញ្ជាទិញមុនកាលពីខែសីហាជាមួយតម្លៃចាប់ពីខ្ទង់ 21,300 ដល់ 28,390 ឡើងទៅ។
BYD Seal 06 GT-EV ត្រូវបានផលិតឡើងតាមប្រព័ន្ធស្តង់ដារ e-Platform 3.0 Evo architecture ដែលផ្នែកខាងក្នុងត្រូវបានកម្លាយចេញពីភាសារចនានៃនាវាសមុទ្រហៅថា “Marine Aesthetics design language” ។ រថយន្តអគ្គិសនីស៊េរីថ្មីនេះមានប្រវែងបណ្តោយ 4,630mm/ ទទឹក 1,880mm/ កម្ពស់ 1,490mm និងគម្លាតកង់មុខក្រោយប្រវែង 2,820mm។
Seal 06 GT-EV មានបំពាក់អេក្រង់កម្សាន្តធំទំហំ 15.6-inch ជាប្រភេទអេក្រង់បង្វិលបាន ឬ rotatable floating screen និងអេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch LCD Instrument Panel cluster។ ជាងនេះទៅទៀត Seal 06 GT-EV ក៏មានបន្ថែមនៅមុខងារបង្ហាញនៅលើកញ្ចក់ Windshield ហៅថា head-up display ទំហំ 12-inch។ ជាមួយគ្នានេះ BYD Seal 06 GT-EV នៅមានកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ និងដំណើរការដោយប្រព័ន្ធ DiLink 100 cockpit system។
BYD Seal 06 GT-EV មានជម្រើស Powertrain ចំនួន 3 ជម្រើស ក្នុងនោះមានម៉ូដែល Entry-level ដំណើរការដោយប្រព័ន្ធ RWD (rear-wheel-drive) បំពាក់ម៉ូទ័រអគ្គិសនីកំលាំង 160kW ឬស្មើរនឹង 214 សេះ និងកំលាំងរមូល 310Nm។ មួយម៉ូដែលទៀតបំពាក់ម៉ូទ័រអគ្គិសនីកំលាំង 165kW ឬ 221 សេះ និងកំលាំងរមូល 330Nm។ សម្រាប់ម៉ូដែលចុងក្រោយវិញ គឺដំណើរការដោយប្រព័ន្ធ 4WD (Four-wheel-drive) ជាមួយការបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីកំលាំង 310kW ឬ 415Nm ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 4.9 វិនាទី។
រថយន្តអគ្គិសនីប្រភេទ Hatchback ស៊េរីថ្មីនេះមានជម្រើសកញ្ចប់អាគុយអគ្គិសនីប្រភេទ LFP Blade battery ទំហំ 60kWh និង 73kWh ដែលសាកភ្លើងពេញម្តងអាចបើកបាន 505km និង 605km តាមការបញ្ជាក់ពីស្ថាប័ន CLTC៕