Zeekr 7X គឺជារថយន្តអគ្គិសនីប្រភេទ SUV-Crossover ស៊េរីថ្មីបានទទួលការបញ្ជាទិញមុនពីអតិថិជនក្រោយប្រកាសចេញលក់បានរយះពេល 18 ថ្ងៃ។ ក្រុមហ៊ុន Zeekr បានបញ្ជាក់ថា ខ្លួននឹងធ្វើការនាំចេញរថយន្ត SUV ដំបូងរបស់ខ្លួនចំនួន 10,000 គ្រឿងក្នុងខែដំបូងបន្ទាប់ពីការលក់ត្រូវបានចាប់ផ្តើម។
Zeekr 7X ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនកាលពីថ្ងៃទី 20 ខែកញ្ញា កន្លងទៅ។ ហើយក្រុមហ៊ុនបានបញ្ជាក់ថា ក្រោយពីការប្រកាសចេញបាន 24 ម៉ោង Zeekr 7X ទទួលបានការកក់មុនចំនួន 6,000 គ្រឿង។ រយះពេល 10 ថ្ងៃបន្ទាប់ពីការប្រកាសចេញលក់ Zeekr បានធ្វើការនាំចេញរថយន្ត SUV ស៊េរីថ្មីរបស់ខ្លួនទៅកាន់ដៃអតិថិជនបានចំនួន 5,000 គ្រឿង។ ឆាប់ៗនេះ Zeekr ដែលជាម៉ាកយីហោរថយន្តប្រណិតកម្រិតខ្ពស់របស់ Geely មួយនេះ នឹងបង្កើនការលក់ម៉ូដែល Zeekr 7X បន្ថែមទៀត។
បច្ចុប្បន្ននេះ Zeekr មានហាងជាង 340 ដែលដំណើរការដោយផ្ទាល់នៅក្នុងប្រទេសចិន។ ដែលនេះមានន័យថាហាងនីមួយៗ គឺទទួលបានការបញ្ជាទិញ Zeekr 7X ប្រហែល 55 គ្រឿងក្នុងរយៈពេល 18 ថ្ងៃ។ Zeekr គ្រឿងធ្វើការនាំចេញ 7X ទៅកាន់ដៃអតិថិជនចំនួន 10,000 គ្រឿងសម្រាប់ខែដំបូងបន្ទាប់ពីការលក់។ Zeekr 7X EV-SUV ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់ក្នុងតម្លៃចាប់ពីខ្ទង់ $32,750 ដល់ $38,500 នៅទីផ្សារប្រទេសចិន។ Zeekr 7X ត្រូវបានផលិតឡើងដោយឈរនៅលើគ្រោងរថយន្តប្រភេទ SEA-based SUV របស់ក្រុមហ៊ុនមេ Geely ដែលមានការឌីស្សាញរូបរាងខាងក្រៅយប្រហាក់ប្រហែលគ្នានឹងរថយន្ត Bentley veteran Stefan Sielaff ដែរ។
Zeekr 7X SUV មានប្រវែងបណ្តោយខ្លួន 4,825mm/ ទទឹង 1,930mm/ កម្ពស់ 1,656mm និងគម្លាតចន្លោះកង់មុខក្រោយប្រវែង 2,925mm។ រថយន្តអគ្គិសនី SUV របស់ប្រទេសចិនមួយនេះមានកៅអីចំនួន 5 រៀបជា 2+3 ដោយផ្នែកកណ្តាលខ័ណ្ឌចែករវាងកៅអីអ្នកបើក និងអ្នករួមដំណើរដោយស្នូកកណ្តាលធំ។ នៅណ្តាល Dashboard មានដំឡើងជាមួយអេក្រង់កម្សាន្តទំហំធំដល់ 15.05-inch, អេក្រង់បង្ហាញព័ត៌មាន LCD Instrument Panel ទំហំ 13.02-inch។ ចំនែកកៅអីអ្នករួមដំណើរការខាងក្រោយមានកន្លែងសណ្តូកជើង តុបត់ ហើយនិងអេក្រង់កម្សាន្តមានទំហំ 13-inch ហើយនៅផ្នែកឃ្លុបគូទក្រោយរបស់ 7X អាចផ្ទុកចំនុះបានចំនួន 765 លីត្រ។
សម្រាប់ Zeekx 7X SUV ម៉ូដែល RWD (rear-wheel-drive) ដំណើរការដោយម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 310kW ឬស្មើរនឹង 416 សេះ។ ម៉ូដែលនេះមានជម្រើសកញ្ចប់អាគុយចំនួនពីរទំហំ គឺ 75kWh និង 100kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 605km និង 780km។ ចំនែកម៉ូដែល 4WD ឬ four-wheel-drive វិញ បំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរដែលមានកំលាំងសរុបដល់ 475kW ឬស្មើរនឹង 637 សេះ និងបំពាក់កញ្ចប់អាគុយទំហំ 100kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 705km៕