no-alternative title
no-alternative title
no-alternative title
no-alternative title

TOYOTA GR86 ស៊េរីឆ្នាំ 2025 Hakone Edition មានតម្លៃខ្ទង់ $36,405 និងផលិតតែ 860 គ្រឿងតែប៉ុណ្ណោះ

កាលពីអំឡុងខែកក្តដាក្រុមហ៊ុន Toyota បានបញ្ជាក់ថា រថយន្តស្ព័រម៉ូដែល GR86 ដែលមានទម្ងន់ស្រាល និងតម្លៃសមរម្យ នឹងមានជម្រើសម៉ូដែលពិសេស Hakone Edition សម្រាប់ម៉ូដែលឆ្នាំ 2025។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបាននឹងកំពុងនាំយកម៉ូដែល Hakone Edition ត្រឡប់មកវិញជាមួយនឹងរថយន្ត Toyota GR86 បន្ទាប់ពីដំណើរការមានកំណត់ក្នុងឆ្នាំ 2020 ដែលបំពាក់បន្ថេមនៅ Sac dampers, Brembo brakes, ជាមួយពណ៌ខាងក្រៅយដ៏ស្រស់ស្អាតហៅថាដែលហៅថា Ridge Green ជាមួយយ៉ាន់កង់ទំហំ 18-inch។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមទិន្នន័យតម្លៃចុងក្រោចយចេញពីក្រុមហ៊ុន Toyota បានឲ្យដឹងថា Toyota GR86 Hakone Edition ស៊េរីឆ្នាំ 2025 នឹងមានតម្លៃ $36,405។ សម្រាប់តម្លៃនេះ គឺសម្រាប់ Toyota GR86 Hakone Edition ជម្រើសប្រើប្រអប់លេខដៃ 6 វគ្គ។ ប៉ុន្តែ Toyota បានផ្តល់ជូនអតិថិជនដែលចង់បានម៉ូដែលកំណែពិសេសដែលប្រើប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ ដែលមានតម្លៃខ្ទង់ $37,505 ដែលមានតម្លៃថ្ងៃជាងលេខ 1,100 ដុល្លារ។ តម្លៃទាំងនេះធ្វើឱ្យ GR86 Hakone Edition មានតម្លៃថ្លៃជាង Trueno Edition ឆ្នាំមុនបន្តិច ។ Trueno Edition មានតម្លៃ $36,240, ធូរថ្លៃជាងតម្លៃ GR86 Hakone Edition ឆ្នាំ 2025 ប្រមាណ $165។

ទិន្នន័យតម្លៃចុងក្រោយបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តក៏បង្ហាញផងដែរថា Toyota បានបង្កើនតម្លៃសម្រាប់រថយន្តស័្ពរម៉ូដែល GR86 ផ្សេងទៀតផងដែរ។ GR86 ម៉ូដែលស្តង់ដារ ទទួលបានការដំឡើងតម្លៃប្រមាណ $650 ដែលធ្វើឲ្យតម្លៃកើនដល់ $31,085 ខណៈដែលម៉ូដែល GR86 Premium បច្ចុប្បន្ននេះមានតម្លៃខ្ទង់ $33,685 កើនឡើងតម្លៃប្រមាណ $690។ 2025 Toyota GR86 Hakone Edition ត្រូវបានកំណត់សម្រាប់ការផលិតតែចំនួនត្រឹមតែ 860គ្រឿងប៉ុណ្ណោះហើយសម្រាប់សហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងមានចេញដាក់លក់ផ្លូវកការណ៍ឆាប់ៗនេះ។ 

សម្រាប់តម្លៃខ្ទង់ចាប់ពី $36,240 ឡើងសម្រាប់ 2025 Toyota GR86 Hakone Edition គឺធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនអាចនឹងសំឡឹងមើលរថយន្តបែបស្ព័រដែលមានតម្លៃធូរថ្លៃជាងដូចជាម៉ូដែល Ford Mustang ដែលមានតម្លៃចាប់ពីខ្ទង់ $32,515 ខណៈម៉ូដែល Mazda MX-5 Miata មានតម្លៃចាប់ពីខ្ទង់ $30,170។

ទោះជាយ៉ាងណាសម្រាប់តម្លៃ Toyota GR86 Hakone Edition គឺមានតម្លៃរាងថ្ងៃជាងតែរថយន្តស័្ពរដូចគ្នាតែពីរម៉ូដែលខាងលើតែប៉ុណ្ណោះ ខណៈម៉ូដែល Nissan Z មានតម្លៃថ្លៃជាងដល់ជិត $8,000 ដែលមានតម្លៃខ្ទង់ $44,110 និងម៉ូដែល  BMW 2-Series មានតម្លៃខ្ទង់ $40,375 ថ្ងៃជាង GR86 Hakone Edition ប្រមាណ $3,970 ឯណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍