no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Sealion 7 EV បានបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ Paris Auto Show និងត្រៀមចេញលក់ចុងឆ្នាំនេះ

Paris Auto Show គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលផ្តោតទៅលើការបង្ហាញនៅបច្ចេកវិទ្យា និងភាពច្នៃប្រណិតរថយន្ត ហើយនៅឆ្នាំនេះ BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជួរមុខគេរបស់ប្រទេសចិនបានធ្វើការជ្រើសរើសព្រឹត្តិការណ៍នេះដើម្បីធ្វើការដាក់តាំងបង្ហាញរថយន្តអគ្គិសនីស៊េរីថ្មី BYD Sealion 7 EV ដែលត្រៀមចេញលក់នៅក្នុងទីផ្សារអឺរ៉ុប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តប្រភេទ Crossover SUV ស៊េរីថ្មីមួយនេះត្រូវបានគេស្គាល់ថាជា Sealion 7 EV ហើយក៏ជាម៉ូដែលពិសេសមួយដែលនឹងជួយឲ្យ BYD ពង្រីកម៉ាកយីហោរថយន្តរបស់ខ្លួនបានកាន់តែខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅអឺរ៉ុប។ វត្តមានរបស់ BYD នៅក្នុងព្រឹត្តិការណ៍ Paris Auto Show បានពង្រីកយ៉ាងឆាប់រហ័ស។

កាលពីពីរឆ្នាំមុនក្រុមហ៊ុននេះបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះជាមួយនឹងរថយន្តអគ្គិសនីចំនួនបីម៉ូដែល។ ហើយនៅពេលនេះ BYD បាននាំយករថយន្តចំនួន 8 ម៉ូដែល ដែលមាននៅទីផ្សារនៅអឺរ៉ុបនៅក្នុងស្តង់របស់ BYD ដូចនេះ គឺវាបានបង្ហាញយ៉ាងច្បាស់អំពីវឌ្ឍនភាពនៃយុទ្ធសាស្រ្តពង្រីកដ៏ខ្លាំងក្លារបស់ខ្លួន។ 

 

Sealion 7 គឺជាជំហានបន្ទាប់នៅក្នុងទីផ្សារយុទ្ធសាស្រ្តលក់របស់ BYD ដោយផ្តល់ជូនអ្នកប្រើប្រាស់នៅតំបន់អឺរ៉ុបនូវជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់រថយន្តអគ្គិសនី SUV ដ៏ពេញនិយម។ រថយន្ត Crossover SUV ស៊េរីថ្មីនេះ គឺជាម៉ូដែលដំបូងគេរបស់ BYD ដែលត្រូវបានបង្កើតឡើងដោយឈរនៅលើប្រព័ន្ធ e-Platform 3.0 Evo របស់ BYD។ ក្រុមហ៊ុនបានអះអាងថានឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងលទ្ធភាពដំណើរការ ដោយផ្នែកទៅលើប្រព័ន្ធដំណើរការ "12-in-1" electric drive system។

BYD មិនទាន់បានបញ្ចេញនូវលក្ខណៈលម្អិតសម្រាប់ Sealion 7 EV ដែលត្រៀមលក់នៅទីផ្សារអ៊ឺរ៉ុបនៅឡើយទេ ប៉ុន្តែសម្រាប់ម៉ូដែលចេញលក់នៅប្រទេសចិនមានជ្រើសកញ្ចប់ថ្មពីរទំហំ គឺទំហំ 72kWh និង 81kWh ជាមួយនឹងកញ្ចប់ថ្មធំដែលអាចកាន់សម្រាប់ការបើកបរបានចម្ងាយ 610 គីឡូម៉ែត្រ ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំងដល់ 230kW។

នៅផ្នែកខាងក្នុងមានការរៀបចំឡើងប្រកបដោយប្រណិតភាព និងភាពទំនើបផ្តល់នូវផាសុខភាពក្នុងការបើកបរ។ ដោយក្នុងនោះមានការបំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្តទំហំធំដល់ទៅ 15.6-inch ជាប្រភេទអេក្រង់អាចបង្វិលបាន ជាមួយកៅអីពាសដោយស្បែកប្រណិតប្រភេទ Nappa leather។ BYD Sealion 7 EV មានប្រវែងបណ្តោយ 4,830mm, ទទឹង 1,925 mm និងកម្ពស់ 1,620 mm ដែលមានវិមាត្រប្រហាក់ប្រហែលគ្នានឹងរថយន្ត Tesla Model Y។ BYD បានពង្រីកដែនទីផ្សារនៃម៉ាកយីហោរបស់ខ្លួនយ៉ាងខ្លាំងនៅទូទាំងពិភាពលោកដោយបានពង្រីកទីផ្សារទៅកាន់ប្រទេសប្រមាណជា 95 នៅទូទាំងពិភពលោក។

នៅក្នុងខែកញ្ញា ឆ្នាំ 2024, BYD បានលក់រថយន្តបានចំនួន 419,426 គ្រឿង កើនឡើងប្រមាណ 45.91% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ សម្រាប់ការលក់រថយន្តអគ្គិសនីរបស់ BYD នៅទីផ្សារនាយសមុទ្ទវិញ គឺមានចំនួន 33,012 គ្រឿង មានកំណើនប្រមាណ 17.74% ធៀបនឹងឆ្នាំមុន។ សម្រាប់រថយន្ត BYD Sealion 7 EV នឹងឃើញមានបើកនៅលើដងផ្លូវក្នុងទីផ្សារអឺរ៉ុបនាចុងឆ្នាំ 2024។ រថយន្ត Crossover SUV ស៊េរីថ្មីមួយនេះមានតម្លៃខ្ទង់ចាប់ពីខ្ទង់ $26.000 នៅទីផ្សារប្រទេសចិន ដោយឡែកសម្រាប់តម្លៃត្រៀមចេញលក់នៅអឺរ៉ុបមិនទាន់ដឹងនៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
 vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

ដោយ ប៉េងលីន
Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

ដោយ ប៉េងលីន
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

ដោយ ប៉េងលីន
Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

ដោយ ប៉េងលីន
Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

ដោយ ប៉េងលីន