no-alternative title
no-alternative title
no-alternative title
no-alternative title

Changan Deepal S05 រថយន្តអគ្គិសនីស៊េរីថ្មី បង្ហាញវត្តមានផ្លូវការណ៍ជាមួយតម្លៃជាង 1 ម៉ឺនដុល្លារ

កាលពីថ្ងៃទី 20 តុលា ម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Deepal S05 ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិន។ រថយន្ត Compact SUV ស៊េរីថ្មីនេះមានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ (BEV) និងប្រភេទ EREV ជាមួយតម្លៃចាប់ពីខ្ទង់ $16,900 ឡើងទៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលជាពិសេស គឺនៅថ្ងៃបង្ហាញវត្តមានរបស់ Deepal S05 ម្សិលមិញនេះ ក្រុមហ៊ុន Deepal ដែលបុត្រសម្ព័ន្ធរបស់ Changan បានប្រារព្ធព្រឹត្តិការណ៍អបអរសារទរនៃការលក់រថយន្តចំនួន 300,000 គ្រឿងរបស់ខ្លួនផងដែរ។ ម៉ាកយីហោរថយន្ត Deepal ត្រូវបានប្រកាសផ្លូវការណ៍៍ដោយ Changan នៅក្នុងខែមេសា ឆ្នាំ 2022។ Deepal S05 មានការរចនារូបរាងឡើងតាមម៉ាកយីហៅ “interstellar flying wing” និងមានជម្រើសពណ៌ចំនួន 5។

 

រថយន្តស៊េរីថ្មីនេះមានប្រវែងបណ្តោយ 4,620mm/ ទទឹង 1,900mm/ កម្ពស់ 1,600mm និងគម្លាតចន្លោះកង់មុខក្រោយប្រវែង 2,880mm។ Deepal S05 បំពាក់នូវប្រព័ន្ធកាមេរ៉ាឆ្លាតវៃកម្រិតខ្ពស់ Deepal 4K intelligent gimbal camera ដែលមានទំហំផ្ទុកទិន្នន័យ 64GB ដែលអាចផ្ទុករូបភាពបានដល់ 21,000 រូប និងវីដេអូអាចថតបានដល់ 12 ម៉ោង។

នៅផ្នែកដំបូងមុខមានបំពាក់នូវប្រព័ន្ធបញ្ចាំងរូបភាពឆ្លាតវៃកម្រិត 1.3 million pixels intelligent headlight ដែលអាចបញ្ចាំងបានទំហំ 120-inch ដោយមានជំនួយពីប្រព័ន្ធ Huawei xPixel។ សម្រាប់ម៉ូដែល Deepal S05 Entire Series មានបំពាក់នូវប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ចំនួន 5 គ្រាប់ ប្រព័ន្ធរ៉ាដាចាប់សញ្ញាកម្រិត millimeter-wave radars ចំនួន 5 គ្រាប់ រួមនឹង Ultrasonic radar ចំនួន 12 គ្រាប់។

 

ប្រព័ន្ធរ៉ាដាទាំងអស់នៅ គឺរួមគ្នាដំណើរការជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិត advanced driving assistant ដែលរួមមានដូចជា មុខងារកំណត់ល្បឿនតាមរថយន្តខាងមុខ adaptive cruise control, មុខងាររក្សារថយន្តនៅក្នុងគន្លង lane centering control, និងមុខងារជំនួយការចូលចតឆ្លាតវៃ intelligent parking assist ជាដើម។ បន្ថែមពីនេះ Deepal S05 ប្រើប្រាស់យ៉ាន់កង់គុណភាពខ្ពស់ធន់រឹងមាំប្រភេទ  high-strength steel-aluminum body រួមនឹងប្រព័ន្ធពោងសុវត្ថិភាពចំនួន 6 គ្រាប់។

 

សម្រាប់ម៉ូដែល Deepal S05 EREV បំពាក់នូវម៉ាស៊ីនសាំង 1.5L range-extender system ដែលមានកំលាំង 97 សេះ រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 160kW ឬ 215 សេះ និងកំលាំងរមូល 320Nm និងកញ្ចប់អាគុយអគ្គិសនីប្រភេទ lithium iron phosphate battery pack ទំហំ 27.28kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 200km នេះបើតាមការធ្វើតេស្តពីស្ថាប័ន CLTC។

 

ស្ថាប័ននេះក៏បានបញ្ជាក់ទៀតថា សម្រាប់ការចាក់សាំងមួយពេញ បូករួមនឹងថាមពលអាគុយអាចឲ្យ Deepal S05 មានលទ្ធភាពអាចបើកបរបានចំងាយផ្លូវដល់ 1,234km ជាមួយការជាន់ល្បឿនលឿនបំផុតដល់ 175km/h និងអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 7.9 វិនាទី។ រថយន្តអគ្គិសនី Compact SUV ស៊េរីថ្មីនេះ គាំទ្របច្ចេកវិ់ទ្យាសាកភ្លើងល្បឿនលឿនដែលសាកពី 30% ទៅ 80% ប្រើពេលប្រមាណ 20 នាទី។

 

ចំនែកម៉ូដែល Deepal S05 ប្រើអគ្គិសនីសុទ្ធបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយដែលបំពាក់នៅផ្នែកភ្លៅក្រោយរបស់រថយន្តដែលមានកំលាំង 175kW ឬស្មើរនឹង 235 សេះ និងកំលាំងរមូល 320Nm រួមនឹងកញ្ចប់អាគុយអគ្គិសនីប្រភេទ  lithium iron phosphate battery pack ទំហំ 56.12kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 510km តាមរបាយការណ៍បញ្ជាក់ពី ស្ថាប័ន CLTC។ ម៉ូដែលនេះអាចជាន់ល្បឿន Top Speed បានដល់ 180km/h ហើយអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 7.3 វិនាទី។ Deepal S05 EV គាំទ្រប្រព័ន្ធសាកភ្លើងកម្រិត 3C Fast Charging System ដែលសាកភ្លើងចូលពី 30% ទៅ 80% ប្រើពេលប្រមាណតែ 15នាទីប៉ុណ្ណោះ។

នៅផ្នែកខាងក្នុងរបស់ Deepal S05 មានជម្រើសបីពណ៌ គឺទឹកក្រូច ខៀវស្រាល និងប្រផេះ។ រថយន្តនេះមានអេក្រង់កម្សាន្តទំហំ 15.4-inch គាំទ្រកម្រិតបង្ហាញ 2.5K ដែលដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155, ដំណើរការដោយប្រតិបត្តិការ Deepal OS3.0, មានមុខងារបាញ់បង្ហាញលើកញ្ចក់អេក្រង់មុខ AR-HUD, ដៃចង្កូតរចនាជារាងអក្សរ D (D-Shaped Steering Wheel)។ នៅផ្នែកកណ្តាលរវាងកៅអីតៃកុង និងអ្នករួមដំណើរមានទូរទឹកកកចំនុះ 13 លីត្រ។

 

បន្ថែមពីនេះ Deepal S05 មានកន្លែងសម្រាប់ដាក់អីវ៉ាន់ចំនួន 35 កន្លែង, ដំបូលបើក Panoramic ទំហំ 1.9 ម៉ែត្រការ៉េ, មានម៉ាស៊ីនត្រជាក់ខាងក្រោយ, អំពូលភ្លើងកាប៊ីនចំនួន 64 ពណ៌, ប្រព័ន្ធបំពងសំឡេងចំនួន 14 គ្រាប់, កៅអីដំណើរការដោយប្រព័ន្ធអេឡិចត្រូនិចដែលអាចកំណត់បានចំនួន 8 របៀប, កៅអី queen co-pilot seat  និង កន្លែងសាកភ្លើងឥតខ្សែ wireless charging កំលាំង 50W។ នៅផ្នែកក្បាលខាងមុខមានកន្លែងដាក់អីវ៉ាន់បានចំនុះ 159 លីត្រ និងខាងក្រោយចំនុះ 492 លីត្រ។

នេះជាតម្លៃរបស់ Deepal S05 តាមជម្រើសម៉ូដែលនីមួយៗ

-510 Pro EV តម្លៃខ្ទង់ $16,900

-510 Plus EV តម្លៃខ្ទង់ $17,700 

-510 Max EV តម្លៃខ្ទង់ $19,100 

-510 Ultra EV តម្លៃខ្ទង់ $20,500

-200 Max EREV តម្លៃខ្ទង់ $19,700

-200 Ultra EREV តម្លៃខ្ទង់ $21,100៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
V40 Series សហការជាមួយកញ្ចក់លែន ZEISS  ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

V40 Series សហការជាមួយកញ្ចក់លែន ZEISS ប្រកាសសម្ពោធជាផ្លូវការណ៌ ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុន ចាប់ពីថ្ងៃនេះតទៅ

ដោយ ប៉េងលីន
 vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

ដោយ ប៉េងលីន
Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

Mazda បានបញ្ចេញគំរូរបស់រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Mazda BT-50

ដោយ ប៉េងលីន
បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

បច្ចេកវិទ្យាបូម FOX ដ៏អស្ចារ្យនៅលើរថយន្ត Ford Ranger Raptor ដែលអ្នកប្រើប្រាស់ភាគច្រើនមិនបានដឹង!

ដោយ ប៉េងលីន
Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

ដោយ ប៉េងលីន
Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

Ice Universe ទម្លាយថា Galaxy S25 Ultra នឹងមានជម្រើស 4 ពណ៌

ដោយ ប៉េងលីន