no-alternative title
no-alternative title
no-alternative title
no-alternative title

Tesla Cybercab Robotaxi នឹងបង្ហាញវត្តមានផ្លូវការណ៌ជាមួយតម្លៃត្រឹម 25,000 ដុល្លារតែប៉ុណ្ណោះ

 

Tesla បានបង្ហាញនៅភាពភ្ញាក់ផ្អើលដ៏អ្នកប្រើប្រាស់រថយន្តនៅទូទាំងពិភពលោក កាលពីដើមខែនេះ ជាមួយការបញ្ចេញគំរូរថយន្តស៊េរីថ្មីផ្លូវការណ៍ដែលមានឈ្មោះថា Cybercab។ លក្ខណៈដ៏អស្ចារ្យសម្រាប់រថយន្ត Cybercab ដ៏អស្ចារ្យរបស់ Tesla គឺគ្មានការបំពាក់ដៃចង្កូត និងឈ្នាន់ហ្វ្រាំងដូចរថយន្តទូទៅឡើយ ដោយសារតែរថយន្តនេះត្រូវបានផលិតឡើងដោយដំណើរការជាមួយប្រព័ន្ធបើកបរស្វ័យប្រវត្តិ Autopilot System។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលកាន់តែទទួលបានការចាប់អារម្មខ្លាំងជាងនេះនោះ គឺជាតម្លៃ បើតាមប្រភពព័ត៌មានបឋមបានបង្ហើបថា Tesla Cybercab នឹងមានតម្លៃក្រោម $30,000។ Tesla Cybercab គឺជារថយន្តបែបអនាគត ដោយវាត្រូវបានរចនាឡើងជាមួយនឹងទ្វារពីរបើកឡើងទៅលើ និងគ្មានដៃទ្វារសម្រាប់កាន់បិតបើកនោះទេ ហើយដោយសារតែវាជារថយន្តបំពាក់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិទើប Tesla បានដកចេញនូវដៃចង្កូត និងឈ្នាន់ហ្វ្រាំង ឬឈ្នាន់ហ្គែរ។

នៅផ្នែកខាងក្នុងមានបំពាក់កៅអីសម្រាប់អ្នកដំណើរចំនួនពីរ និងអេក្រង់ធំមួយនៅចំកណ្តាល Dashboard តែប៉ុណ្ណោះ។ ចំនែកការរចនារូបរាងខាងក្រៅវិញ គឺប្រើប្រាស់ DNA របស់កំពូលរថយន្តអគ្គិសនី Cybertruck។ បើតាមដំណឹងចុងក្រោយនេះបានបញ្ជាក់ថា Tesla Cybercab នឹងមានតម្លៃខ្ទង់ប្រមាណ $25,000 តែប៉ុណ្ណោះ។ ដែលតម្លៃនេះ គឺជាតម្លៃសមរម្យ និងប្រគូតប្រជែងខ្ពស់បំផុតនៅលើទីផ្សាររថយន្តអគ្គិសនី។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងប្រទេសចិន GM ឬ General Motor បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Chevy Equinox EV នៅក្នុងប្រទេសចិនដែលមានតម្លៃប្រមាណជា $27,000 (តម្លៃគិតពន្ធរួច) ដូចនេះប្រសិនបើ Tesla បញ្ចេញលក់ Cybercab ជាផ្លូវការណ៍ជាមួយតម្លៃខ្ទង់ $25,000 ពិតមែននោះ គឺមានន័យថាមានតម្លៃធូរថ្លៃជាង។

ទោះជាយ៉ាងសម្រាប់ Cybercab នៅមានរយះពេលរាងយូរបន្តិចទម្រាំបង្ហាញវត្តមានលក់នៅលើទីផ្សារបាន ដោយសារតែវាជាប្រភេទរថយន្តបើកបរស្វ័យប្រវត្តិគ្មានការគ្រប់គ្រងដោយមនុស្ស ដូច្នេះត្រូវការបំពាក់នូវប្រព័ន្ធបច្ចេកទេសកម្រិតខ្ពស់ និងច្បាប់អនុញ្ញាតិសម្រាប់ការបើកបរនៅលើដងផ្លូវ។ យ៉ាងណាមិញ បើតាមប្រភពព័ត៌មានចុងក្រោយបានបញ្ជាក់ថា រថយន្តអគ្គិសនីរបស់ Tesla ដែលមានតម្លៃធូរថ្លៃ ឬម៉ូដែល Cybercab robotaxi នឹងចាប់ផ្តើមសម្រាប់ការធ្វើពាណិជ្ជកម្មផ្លូវការណ៍នៅត្រីមាសដំបូងក្នុងឆ្នាំ 2025៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម