no-alternative title
no-alternative title
no-alternative title
no-alternative title

Nio ត្រូវបានគេរាយការណ៍ថា ត្រៀមប្រកាសចេញរថយន្តប្រភេទ PHEV ដោយប្រើស្លាកឈ្មោះ Firefly សម្រាប់ទីផ្សារអឺរ៉ុប

Nio មានគម្រោងក្នុងការប្រកាសចេញរថយន្តប្រភេទ Plug-in Hybrid ឬ PHEV ដំបូងរបស់ខ្លួននៅឆ្នាំ 2026 ក្រោមម៉ាកយីហោ Firefly។ បើតាមការបង្ហើបពីមន្ត្រីដែលធ្វើការជិតស្និទ្ធនឹងក្រុមហ៊ុនវិនិយោគិន CYVN Holdings របស់ Nio ថា ក្រុមហ៊ុននឹងផ្តោតលើទីផ្សារក្រៅប្រទេសដូចជាទីផ្សារមជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងអឺរ៉ុប។  Nio បានសម្រេចចិត្តបង្កើតរថយន្តប្រភេទ Plug-in-hybrid បន្ថែម ដែលស្ថិតក្រោមម៉ាកយីហោ Firefly ដោយពឹងផ្អែកទៅលើ CYVN Holdings ដែលជាក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅ Abu Dhabi និងជាអ្នកវិនិយោគដ៏សំខាន់នៅក្នុងក្រុមហ៊ុន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

CYVN បានស្នើរថាការផ្លាស់ប្តូរនេះអាចជួយបង្កើនការលក់រថយន្តនៅទីផ្សារមជ្ឈិមបូព៌ា ដែលមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអនុម័តទៅលើប្រភេទរថយន្តអគ្គិសនីទ្រង់ទ្រាយធំដែលមិនទាន់ត្រូវការអភិវឌ្ឍនៅឡើយ។ តាមប្រភពព័ត៌មានបាននិយាយថា Nio គ្រោងនឹងចេញរថយន្តប្រភេទ Plug-in-hybrid នៅចុងឆ្នាំ 2026 ហើយនិងចាប់ផ្តើមធ្វើការចែកចាយនៅឆ្នាំ 2027។ រថយន្តម៉ូដែលថ្មីនេះ គឺជាម៉ូដែលដំបូងតែមួយគត់ដែលនឹងត្រូវដាក់លក់នៅក្រៅប្រទេស ដោយសារក្រុមហ៊ុន Nio មានបំណងរក្សាស្រឡាយរថយន្តចិនរបស់ខ្លួនផ្តោតលើរថយន្តអគ្គិសនីដែលអាចធ្វើការផ្លាស់ប្តូរថ្មបាន។ បច្ចុប្បន្ន Nio មានប្រតិបត្តិការស្ថានីយ៍ផ្លាស់ប្តូរថ្មជាង 2,600កន្លែងនៅក្នុងប្រទេសចិន។ 

 

នៅថ្ងៃទី 01 ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឈ្មោះថា Yicai បានរាយការណ៍ថា ម៉ូដែល Firefly នឹងប្រើប្រាស់ថាមពលអគ្គិសនីដែលជាប្រភេទ PHEV ដែលត្រូវបានកំណត់ក្នុងការប្រកាសចេញនៅឆ្នាំ 2026។ ទោះជាយ៉ាងណាក៏ដោយ សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Nio លោក Qin Lihong ក្រោយមកបានអះអាងថា និងបានច្រានចោលនូវព័ត៌មាននេះ ដោយបានបញ្ជាក់ថាជាព័ត៌មានមិនពិត ដោយបញ្ជាក់យ៉ាងច្បាស់ថាម៉ាក Firefly នឹងប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្ររថយន្តអគ្គិសនីសុទ្ធជាមួយនឹងការបញ្ចូលថាមពល ការដោះដូរ និងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពខ្ពស់ជាងមុន។ ដំបូងឡើយ Nio កំណត់គោលដៅរបស់ខ្លួនក្នុងការដំឡើងស្ថានីយផ្លាស់ប្តូរថ្មចំនួន 120 នៅអឺរ៉ុបនៅចុងឆ្នាំ 2023។ 

 

គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុន Nio បានដំឡើងស្ថានីយប្តូរថ្មចំនួន 57 នៅទូទាំងប្រទេសចំនួន 5 នៅអឺរ៉ុប។ Nio បានបើករោងចក្រប្តូរថ្មនៅប្រទេសហុងគ្រី ទីក្រុង Biatorbágy ដែលបានចាប់ផ្តើមផលិតនៅចុងឆ្នាំ 2022។ Nio បានឈានជើងចូលទីផ្សារទ្វីបអឺរ៉ុបក្នុងឆ្នាំ 2021 ដោយចាប់ផ្តើមដំបូងពីប្រទេសន័រវេស បន្ទាប់មកប្រទេសអាល្លឺម៉ង់ ហូឡង់ ដាណឺម៉ាក និងស៊ុយអែតក្នុងខែតុលា ឆ្នាំ 2022។ សម្រាប់ផែនការរបស់ Nio នឹងពង្រីកទីផ្សារចំនួន 25 ប្រទេសបន្ថែមទៀនៅឆ្នាំ 2025 ដោយក្នុងនោះរួមទាំងប្រទេសអ៊ីតាលី អេស្ប៉ាញ បារាំង ស្វីស និងចក្រភពអង់គ្លេស។ 

 

កាលពីឆ្នាំ 2023 នាយកប្រតិបត្តិក្រុមហ៊ុនបានប្រកាសថា Nio កំពុងស្វែងរកទីតាំងក្នុងការពង្រីកស្លាកយីហោរថយន្តរបស់ខ្លួនចូលទៅទីផ្សារចក្រភពអង់គ្លេស ខណៈដែលការបើកដំណើរការខិតជិតមកដល់ឆាប់ៗនេះ។ កាលពីអំឡុងខែកញ្ញា ឆ្នាំ 2024, Nio បានលក់រថយន្តចំនួន 22គ្រឿងនៅក្នុងប្រទេសអាឡឺម៉ង់ ដែលជម្រុញឲ្យការលក់សរុបក្នុងឆ្នាំ 2024 កើនឡើងដល់ 323 គ្រឿង។ នៅក្នុងប្រទេសចិន Nio បានលក់រថយន្តអគ្គិសនីបានចំនួន 20,049 នៅក្នុងខែតុលា ក្នុងក្រុមហ៊ុនលក់ម៉ូដែល Onvo L60 បានចំនួន 4,319 ផងដែរ។

កាលពីថ្ងៃទី 23 ខែតុលា Nio បានឈានចូលទៅក្នុងទីផ្សារមជ្ឈិមបូព៌ាតាមរយៈប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយបានចាប់ផ្តើមជាមួយអាវុធថ្មីសម្រាប់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង (MENA) Nio MENA ។ សម្រាប់ទីតាំងក្រុមហ៊ុន Nio ដំបូងគេនៅ MENA នឹងបើកនៅ Abu Dhabi នៅចុងឆ្នាំ 2024 នេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម