no-alternative title
no-alternative title
no-alternative title
no-alternative title

Changan លក់រថយន្តបានជាង 25 ម៉ឺនគ្រឿងក្នុងខែតុលា មានកំណើតការលក់ 4.1% ពីមួយឆ្នាំទៅមួយឆ្នាំ

ក្រុមហ៊ុនផលិតរថយន្ត Changan Automotive ទើបតែបានប្រកាសចេញនៅរបាយការ៍ការលក់រថយន្តប្រចាំខែតុលា ឆ្នាំ 2024 របស់ខ្លួន។ យោងតាមរបាយការណ៍បានឲ្យដឹងថា ការលក់រថយន្តក្នុងខែតុលា កន្លងទៅថ្មីៗនេះរបស់ Changan គឺបានចំនួនសរុប 250,832 គ្រឿង មានកំណើនការលក់ប្រមាណ 4.1% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការលក់រថយន្តប្រើប្រាស់ថាមពលថ្មីរបស់ Changan (NEVs) មានចំនួនសរុប 85,272 គ្រឿង បង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ 48.6% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះដែរ ការលក់នៅទីផ្សារសកលរបស់ Changan មានការកើនឡើងយ៉ាងខ្លាំងប្រមាណ 33.9% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយលក់បានចំនួនសរុប 30,831 គ្រឿងនៅក្នុងខែតុលា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តចំណាស់ជាងគេរបស់ប្រទេសចិន Changan បានឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីផ្លាស់ប្តូរឆ្ពោះទៅរកនិរន្តរភាព និងការផលិតរថយន្តដំណើរការដោយថាមពលថ្មី “New Energy Vehicles” (NEV) ។ ដោយចាប់ផ្តើមនៅឆ្នាំ 2017 ក្រុមនេះ បានបង្កើតម៉ាកយីហោថ្មីសម្រាប់រថយន្ត NEV ថ្មីជាច្រើនដូចជា Deepal, Avatr និង Changan Nevo ខណៈពេលដែលកំពុងធ្វើការបង្កើតនូវប្រភេទរថយន្ត NEVs ស្ថិតនៅក្រោមម៉ាកយីហោរបស់ខ្លួនផងដែរ។ Changan Nevo គឺជាស្រឡាយរថយន្តអគ្គិសនីថ្មីរបស់ Changan ។ ស្លាកយីហោនេះ ត្រូវបានកត់ត្រាសម្រាប់ការលក់បានចំនួន 18,050 គ្រឿងក្នុងខែតុលា។

 

ចំនែក Deepal ដែលជាម៉ាកយីហោរថយន្តកម្រិតថ្នាក់មធ្យមរបស់ Changan លក់បានសរុបចំនួន 28,730 គ្រឿង។ ហើយសម្រាប់ការបញ្ជាទិញសរុបនៅក្នុងខែតុលាបានកើនឡើងដល់កម្រិតខ្ពស់ថ្មី គឺមានចំនួន 36,277 គ្រឿង ហើយការចែកចាយសរុបមានរហូតដល់ 27,862 គ្រឿង។ សម្រាប់រថយន្តដែលជម្រុញចំនួនការលក់របស់ Changan គឺជាម៉ូដែល Deepal S05 SUV ដែលទើបនឹងចេញថ្មី ដោយម៉ូដែលនេះលក់បានចំនួនជាង 10,000 គ្រឿងក្នុងរយៈពេល 10 ថ្ងៃដំបូងនៃការចេញលក់។

 

រីឯម៉ាកយីហោរថយន្ត Avatr ដែលជាម៉ាករថយន្តអគ្គិសនីលំដាប់កំពូលប្រណិតរបស់ Changan លក់បានចំនួន 10,056 គ្រឿងក្នុងខែតុលា។ ចំពោះម៉ាករថយន្ត Avatr ដែលលក់ដាច់ខ្លាំងបំផុត គឺជាម៉ូដែលថ្មី Avatr 12 ដែលជាប្រភេទរថយន្ត mid-size sedan។

 

សម្រាប់ការបណ្តាក់ទុនរួមគ្នាដែលដឹកនាំដោយ Changan និងគាំទ្រដោយ CATL និង Huawei បានប្រឈមមុខនឹងការលក់ធ្លាក់ចុះពីមុន បានងើបឡើងវិញក្រោយពីការបង្ហាញវត្តមាននៃរថយន្តប្រភេទ EREVs។ សម្រាប់ម៉ាកយីហោផ្ទាល់ខ្លួនរបស់ Changan គឺលក់សរុបបានចំនួន 108,209 គ្រឿងក្នុងខែតុលា។ ហើយ Changan Ford ឈានដល់ 19,789 គ្រឿង ហើយ Changan Mazda លក់បាន 7,521 គ្រឿង ដោយក្នុងនោះរួមទាំងការបង្ហាញវត្តមានរថយន្តស៊េរីថ្មី Mazda EZ-6 ដែលមានតម្លៃខ្ទង់ $19,700។

ជាមួយនឹងម៉ូដែលថ្មីជាច្រើនដែលត្រូវបានប្រកាសចេញក្នុងខែតុលា ក្រុមហ៊ុន Changan Automotive ទំនងជានឹងរក្សានូវសន្ទុះក្នុងការលក់ជាវិជ្ជមានបែបនេះជាបន្តបន្ទាប់ទៀតសម្រាប់រយះពេលប៉ុន្មានខែខាងមុខ។ មកដល់ពេលនេះ Changan Automotive បានទទួលជោគជ័យក្នុងការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើក្រុមហ៊ុនបណ្តាក់ទុនបរទេសសម្រាប់ការលក់ ហើយជំនួសមកវិញបានប្រើប្រាស់ម៉ាកយីហោរថយន្ត NEV របស់ខ្លួនដើម្បីជំរុញកំណើនការលក់ និងបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើទីផ្សារសកល៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម