no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មី MG ES5 បានប្រកាសចេញនៅទីផ្សារជាមួយតម្លៃជាង 1 ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត MG ដែលគ្រប់គ្រងដោយសម្ព័ន្ធក្រុមហ៊ុន SAIC បានចាប់ផ្តើមចេញលក់រថយន្តអគ្គិសនីប្រភេទ Crossover ម៉ូដែល MG ES5 នៅក្នុងប្រទេសចិនជាមួយនឹងតម្លៃចាប់ពីខ្ទង់ 116,900 យាន់ ឬប្រហែល 16,300 ដុល្លារអាមេរិក។ អ្វីដែលពិសេស នៅពេលនេះក្រុមហ៊ុនបានធ្វើការបញ្ចុះតម្លៃសម្រាប់រថយន្ត MG ES5 មកនៅត្រឹម $13,950។ MG ES5 ជាប្រភេទរថយន្តអគ្គិសនី Crossover SUV ដែលអាចបើកបរបានចម្ងាយ 525 គីឡូម៉ែត្រ និងប្រើប្រាស់ប្រព័ន្ធម៉ូទ័រអេឡិចត្រូនិចមួយដែលអាចផលិតកម្លាំងបាន 125kW ឬស្មើរនឹង 168 សេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការលក់រថយន្តម៉ាក MG នៅក្នុងទីផ្សារប្រទេសចិន គិតចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ 2024 បានកើនឡើងដល់ 56,511 គ្រឿង ធ្លាក់ចុះប្រមាណ 20.2% ពីមួយឆ្នាំទៅមួយឆ្នាំ និងធ្លាក់ចុះ 81.3% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2022។ MG ត្រូវការផលិតផលក្នុងបរិមាណថ្មីដើម្បីធ្វើការទាក់ទាញអតិថិជននៅក្នុងប្រទេសចិន។ ហើយសម្រាប់ម៉ូដែល MG ES5 ថ្មីនេះ ត្រូវបានក្រុមហ៊ុនរំពឹងថា អាចនឹងពង្រីកការលក់របស់ខ្លួនកើនឡើង។ MG ES5 គឺជារថយន្តអគ្គិសនីប្រភេទ Compact SUV ស៊េរីថ្មីចុងក្រោយរបស់ MG ដែលមានការឌីស្សាញរូបរាងថ្មីយ៉ាងប្រណិតទាន់សម័យ។ 

រថយន្តស៊េរីថ្មីនេះមានបណ្តោយ 4,476mm/ ទទឹង 1,849mm/ កម្ពស់ 1,621mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,730mm។ MG ES5 មានជម្រើសប្រើយ៉ាន់កង់ទំហំ R17 និង R18។ នៅផ្នែកខាងក្នុងមានការបំពាក់ដៃចង្កូតរចនារាងជាអក្សរ “D” ជាមួយការបំពាក់អេក្រង់បង្ហាញព័ត៌មាន LCD Instrument Panel ទំហំ 10.25-inch និងអេក្រង់កម្សាន្តនៅកណ្តាលទំហំ 15.6-inch រីឯចង្កឹះលេខត្រូវបានរចនាឡើងស្ថិតនៅខាងក្រោយដៃចង្កូត ដែលធ្វើឲ្យផ្នែកកណ្តាល Center Console មានភាពស្រឡះល្អ។ ដោយមានតែកន្លែងដាក់កែវទឹកចំនួនពីរ និងកន្លែងសាកថ្មទូរស័ព្ទឥតប្រើខែ្សតែប៉ុណ្ណោះ។

សម្រាប់ម៉ូដែល MG ES5 BEV កម្រិតមធ្យមមានបំពាក់នូវប្រព័ន្ធ Speaker ចំនួន 4 គ្រាប់។ រថយន្ត Compact SUV ស៊េរីថ្មីមួយនេះប្រើប្រាស់ថ្ម LFP របស់ក្រុមហ៊ុន CATL ដែលមានជម្រើសពីរទំហំ គឺ 40.1kW និង 62.2kW។ MG ES5 ប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីមួយជាប្រភេទ synchronous permanent magnet electric motor បំពាក់នៅលើភ្លៅខាងក្រោយនៃរថយន្តដែលអាចផលិតកំលាំងបាន 125kW ឬស្មើរនឹង 168 សេះ។ សម្រាប់ការជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 7.7 វិនាទី និង 7.9 វិនាទី ទៅតាមជម្រើសថ្មរៀងៗគ្នា។ ម៉ូដែល MG ES5 ដែលប្រើកញ្ចប់ថ្មទំហំ 40.1kW សាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 425km ខណៈម៉ូដែលបំពាក់ថ្មទំហំ 62.2kW សាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 525km។

MG ES5 មានជម្រើសចំនួនប្រាំម៉ូដែលផ្សេងគ្នាដូចជា

-MG ES5 425 Pro មានតម្លៃខ្ទង់ប្រហែល $16,300 

-MG ES5 425 Plus មានតម្លៃខ្ទង់ប្រហែល $17,700

-MG ES5 515 Pro មានតម្លៃខ្ទង់ប្រហែល $17,700 

-MG ES5 515 Plus មានតម្លៃខ្ទង់ប្រហែល $19,100 

-និង MG ES5 525 Max មានតម្លៃខ្ទង់ប្រហែល $20,500៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម