no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO និង BYD ចាប់ដៃសហការដើម្បីធ្វើការអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យារថយន្តអគ្គិសនីឆ្លាតវៃ និងបញ្ញាសម្បនិមិត្ម AI

មិនមែនមានតែ Xiaomi ដែលពង្រីកអាជីវកម្មរបស់ខ្លួនពីការផលិតស្មាតហ្វូន និងគ្រឿងបរិក្ខាអេឡិចត្រូនិច នៅពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោករបស់ចិន មួយផ្សេងទៀត គឺ OPPO បាននឹងកំពុងសម្លឹងមើលការពង្រីកវិសាលភាពរបស់ខ្លួនឱ្យលើសពីអាជីវកម្មស្មាតហ្វូន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ OPPO បានបង្ហាញភាពជាដៃគូយុទ្ធសាស្ត្រជាមួយ BYD ដើម្បីរួមបញ្ចូលបច្ចេកវិទ្យាស្មាតហ្វូនជាមួយនឹងប្រព័ន្ធបើកបររថយន្តឆ្លាតវៃរបស់ខ្លួន។ ដែលការសហការនេះ នឹងអនុញ្ញាតឱ្យប្រើប្រាស់រថយន្តអគ្គិសនី BYD អាចប្រើប្រាស់នូវមុខងារពិសេសៗដោយផ្ទាល់ចេញពីស្មាតហ្វូនរបស់ OPPO របស់អ្នក។

 

សមត្ថផលផ្លែផ្កាដំបូងចេញពីភាពជាដៃគូនេះ គឺការរួមបញ្ចូលនៅលើស៊េរីស្មាតហ្វូនជំនាន់ថ្មី Find X8 របស់ Oppo ជាមួយនឹងរថយន្តម៉ូដែលថ្មី Denza Z9 GT របស់ BYD ។ ហើយបច្ចុប្បន្ននេះម្ចាស់ស្មាតហ្វូន Find X8 អាចធ្វើការដោះសោរ និងគ្រប់គ្រងមុខងារជាក់លាក់ជាច្រើននៅលើរថយន្ត Denza Z9 GT របស់ពួកគេបាន ដែលនេះ គឺជាបង្ហាញពីសក្តានុពលនៃការរួមបញ្ចូលកាន់តែស៊ីជម្រៅរវាងបច្ចេកវិទ្យាស្មាតហ្វូន និងរថយន្តអគ្គិសនីនាពេលអនាគត។

យុទ្ធវិធីនេះ បានឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តស្រដៀងគ្នាដែលត្រូវបានអនុម័តដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតដូចជា Huawei និង vivo នៅពេលដែលក្រុមហ៊ុនជំរុញឱ្យទាញយកផលប្រយោជន៍ពីការរួមបញ្ចូលគ្នារវាងឧបករណ៍ចល័ត និងឧស្សាហកម្មយានយន្ត។

 

OPPO បាននឹងកំពុងចចារទិញយកក្រុមហ៊ុន AIWaves ដែលជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មី (start up) ដែលមានឯកទេសខាងអភិវឌ្ឍន៍លើបច្ចេកវិទ្យា AI ផងដែរ។ AIWaves បានបង្កើតគំរូភាសា AI ដ៏ធំមួយហៅថា "Weaver" ដែលផ្តល់ថាមពលដល់សេវាកម្ម AI បង្កើតភាពស្រដៀងទៅនឹង ChatGPT។ ការទិញយកក្រុមហ៊ុននេះនឹងអនុញ្ញាតឱ្យ OPPO បញ្ចូលសមត្ថភាព AI កម្រិតខ្ពស់ទៅក្នុងឧបករណ៍របស់ខ្លួន ដោយមានមុខងារ ដូចជា AI-assisted writing ការកែលម្អការថតរូប និងចំណុចប្រទាក់ជាច្រើនទៀតដែលផ្តល់ឲ្យអ្នកប្រើដែលងាយស្រួលជាងមុន។

 

ការផលិតផលមួយក្នុងចំណោមផលិតផលល្បីរបស់ក្រុមហ៊ុន AIWaves គឺ"Wawa Writing" ដែលត្រូវបានគេស្គាល់ថាជា "Frog Writing" ជាភាសាអង់គ្លេស។ ការសរសេរដែលដំណើរការដោយបច្ចេកវិទ្យា AI នេះ ជួយអ្នកប្រើប្រាស់នូវកិច្ចការសរសេរផ្សេងៗ រួមទាំងការមុខងារ marketing copy និង creative writing ប្រកបដោយភាពច្នៃប្រឌិត។

 

ការចូលប្រឡូកក្នុងវិស័យ រថយន្តអគ្គិសនី និងបច្ចេកវិទ្យា AI របស់ Oppo កើតឡើងនៅពេលដែលក្រុមហ៊ុនកំពុងស្វែងរកការធ្វើពិធកម្មអាជីវកម្មរបស់ខ្លួន និងពង្រឹងជំហររបស់ខ្លួននៅក្នុងទិដ្ឋភាពបច្ចេកវិទ្យាសកល។ ក្នុងពេលបច្ចុប្បន្ននេះ OPPO បានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនលក់ស្មាតហ្វូនទំនើបធំជាងគេទីបួនរបស់ពិភពលោក។ OPPO ប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Samsung, Apple និង Xiaomi។ តាមរយៈការចូលប្រឡូកក្នុងបច្ចេកវិទ្យាថ្មីៗ ដែលនឹងកំពុងរីកចម្រើន Oppo សង្ឃឹមថានឹងបន្តនាំមុខគេ សម្រាប់ការចាប់យកទីផ្សារថ្មីៗ។

កិច្ចសហការគ្នាជាមួយ BYD នឹងចាប់ផ្តើមពីការរួមបញ្ចូលបច្ចេកវិទ្យាស្មាតហ្វូនជាមួយបច្ចេកវិទ្យារថយន្ត ដែលជាផែនការធំសម្រាប់អនាគតរបស់ក្រុមហ៊ុនទាំងពីរ។ BYD និង OPPO នឹងផ្តោតលើការអភិវឌ្ឍន៍ម៉ូឌុលផ្នែករឹង និងប្រព័ន្ធកម្មវិធី។ ភាពជាដៃគូនឹងដំណើរការរហូតដល់ការអភិវឌ្ឍន៍ប្រព័ន្ធ intelligent algorithm development សម្រាប់វេទិកា smart cockpit platforms ដែលរួមមានទាំងប្រព័ន្ធត្រួតពិនិត្យសុខភាពផងដែរ។ ក្រុមហ៊ុនទាំងពីរបាននិយាយអំពីលទ្ធភាពនៃប្រព័ន្ធ multimedia sharing និង computing power sharing, ដែលធ្វើឱ្យរថយន្តមានសមត្ថភាពលើសពីដំណោះស្រាយសម្រាប់ការដឹកជញ្ជូន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម