no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈផ្គត់ផ្គង់រថយន្តបន្ថែមសម្រាប់ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “ពិធីចុះអនុស្សរណៈផ្គត់ផ្គង់រថយន្តបន្ថែម រវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស” ក្រោមអធិបតីភាពរបស់ លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ និង លោក មឿន សម្បត្តិ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានជាច្រើន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធីចុះអនុស្សរណៈផ្គត់ផ្គង់រថយន្តបន្ថែម រវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស។

នៅក្នុងឆ្នាំនេះ គឺជាកិច្ចសហប្រតិបត្តិការលើកទី ២ ហើយ សម្រាប់ក្រុមហ៊ុនទាំងពីរ ដោយសារក្រុមហ៊ុន ហ្វដ បានផ្តល់សេវាកម្មយ៉ាងល្អទៅកាន់ ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស លើសពីនេះ ក៏ជាការបង្ហាញពីកិច្ចសហការដ៏ល្អប្រសើររវាងគ្នា។

ជាពិសេសនោះ គឺកិច្ចសហការនេះនឹងផ្តល់ជូនអត្ថប្រយោជន៍ ៦ យ៉ាងជាចម្បងពីក្រុមហ៊ុន ហ្វដ ដូចជា៖

•សេវាកម្មជួសជុលចល័តដល់ទីកន្លែង 24ម៉ោង 

•ទទួលបានអត្ថប្រយោជន៌ និងព័ត៌មានតាមរយៈ Ford Cambodia Mobile App

•មានកន្លែងជួសជុលរថយន្តហ្វដគ្រប់ខេត្តក្រុង 

•ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន (រៀងរាល់10,000 km ម្តង)

•មានឱកាសចូលរួមដំណើរកម្សាន្តគ្រួសារហ្វដជារៀងរាល់ឆ្នាំ

•មានទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី

 

លោក មឿន សម្បត្តិ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ឡារីតា បានសម្រេចចិត្តយករថយន្ត Ford Transit បន្ថែម ដើម្បីឆ្លើយតបទៅនឹងកំណើនការគាំទ្រពីអតិថិជន និងដើម្បីត្រៀមលក្ខណៈពង្រីកខ្សែផ្លូវរត់បន្ថែមក្នុងពេលឆាប់ៗខាងមុខនេះ។

លើសពីនេះទៅទៀត រថយន្ត Ford Transit មានបច្ចេកវិទ្យាទំនើប សុវត្ថិភាពខ្ពស់ ធន់រឹងមាំ ជាពិសេស ក្រុមហ៊ុន ហ្វដ គឺតែងតែផ្តល់ជូននូវគុណភាពផលិតផល និង គុណភាពសេវាកម្មដ៏ល្អបំផុត ដោយមានជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់ និងមានអ្នកជំនាញខ្មែរ និងបរទេសដែលមានបទពិសោធន៍យូរឆ្នាំ ដើម្បីធ្វើការថែទាំ និងជួសជុលរថយន្ត។ ដោយសារតែកត្តាចម្បងទាំងអស់នេះហើយ ទើបធ្វើអោយក្រុមហ៊ុន ឡារីតា នៅតែបន្តយកក្រុមហ៊ុន ហ្វដ ធ្វើជាដៃគូសហប្រតិបត្តិការជាយូរអង្វែង និងមិនអាចកាត់ផ្តាច់បានឡើយ។”

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់សេវាកម្មដឹកអ្នកដំណើរប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ទៅលើសុខសុវត្ថិភាពក្នុងធ្វើដំណើររបស់អតិថិជន ជាមួយនឹងបទពិសោធន៍យូរឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមទៅលើរថយន្ត Ford Transit សូមទំនាក់ទំនង 078 777 200 ឬ 088 6777 200។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម