នៅក្នុងត្រីមាសទី 3 ក្នុងឆ្នាំ 2024 នេះ អាជីវកម្មរថយន្តអគ្គិសនីរបស់ Xiaomi រកប្រាក់ចំណូលបានចំនួន 1.17 ពាន់លានអឺរ៉ូ កើនឡើងប្រមាណ 52.1% ធៀបនឹងប្រាក់ចំណូលដែលរកបាននៅត្រីមាសទី 2 ឆ្នាំ 2024។ កត្តាដែលនាំអោយប្រាក់ចំណូលនៅត្រីមាសទី 3 កើនឡើងដូចនេះ គឺដោយសារតែការចេញលក់ និងការចែកចាយរថយន្ត SU7 ទទួលបានជោគជ័យខ្លាំង។
Xiaomi បានធ្វើការចែកចាយរថយន្ត SU7 ចំនួន 39,790 គ្រឿងនៅចន្លោះខែកក្កដា និងខែកញ្ញា ដែលនាំឱ្យចំនួននៃការចែក ចាយសរុបឡើងដល់ 67,157 គ្រឿង ចាប់តាំងពីការចេញលក់នៅថ្ងៃទី 28 ក្នុងខែមីនា។ រថយន្តអគ្គិសនី SU7 Series មានបីស៊េរី គឺម៉ូដែលស្តង់ដារ SU7, SU7 Pro និង SU7 Max ដែលបានទទួលប្រជាប្រិយភាពយ៉ាងឆាប់រហ័សក្នុងទីផ្សារអគ្គិសនីរបស់ប្រទេសចិន។ តម្លៃលក់ជាមធ្យមរបស់ SU7 ក្នុងត្រីមាសទីបី គឺប្រហែល 29,600 អឺរ៉ូនៅទីផ្សារក្នុងស្រុក។ ចំនួននៃការលក់បានកើនឡើងប្រមាណ 4.4% ធៀបនឹងត្រីមាសទីពីរ ក៏ដោយសារតែការកើនឡើងនៃប្រជាប្រិយភាពនៃម៉ូដែល Pro និង Max។
ជាមួយកំណើនកើនឡើងយ៉ាងឆាប់រហ័សដូចនេះទើប ធ្វើឲ្យ Xiaomi បានធ្វើការសម្រេចផ្លាស់ប្តូរគោលដៅក្នុងការនាំចេញ SU7 ម្តងជាពីរដង ដែលដើម្បីក្រុមហ៊ុនមានគម្រោងក្នុងការនាំចេញដំបូងចំនួន SU7 Series ចំនួន 100,000 គ្រឿង ក្រោយមកឡើងដល់ 120,000 គ្រឿង និងចុងក្រោយមានកើនដល់ 130,000 គ្រឿងនៅមុនដំណាច់ឆ្នាំនេះ។ បច្ចុប្បន្នក្រុមហ៊ុនក៏បានបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនឡើងទ្វេរដង គឺកើតដល់ 24,000 គ្រឿងនៅក្នុងមួយខែ។
ហើយពេលនេះ Xiaomi ក៏បានធ្វើការនាំចេញរថយន្ត SU7 Series បានចំនួន 100,000 គ្រឿងហើយ។ ហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន Xiaomi ក៏បានយកចិត្តទុកដាក់ខ្លាំងទៅលើការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបងក្នុងតម្លៃប្រកូតប្រជែងខ្ពស់។ គិតត្រឹមថ្ងៃទី 30 ខែកញ្ញា Xiaomi បានបើកដំណើរការហាងលក់ (Showroom) របស់ខ្លួនបានចំនួន 127 កន្លែងនៅក្នុងទីក្រុងសំខាន់ៗចំនួន 38 នៅទូទាំងចិនដីគោក៕