no-alternative title
no-alternative title
no-alternative title
no-alternative title

គំរូរថយន្ត Ford Ranger Super Duty ស៊េរីឆ្នាំ 2026 ត្រូវបានគេប្រទះឃើញជាលើកដំបូង

គំរូរថយន្ត Ford Ranger Super Duty ស៊េរីឆ្នាំ 2026 ត្រូវបានគេប្រទះឃើញជាលើកដំបូង។ បើតាមរូបភាពគំរូរថយន្ត Pick Up ស៊េរីថ្មីរបស់អាមេរិកមួយនេះ បានបង្ហាញថា មានការកែប្រែទៅលើផ្នែករឹងដូចជា យ៉ាន់កង់ប្រភេទ eight-lug wheels រួមនឹងផ្នែកសំខាន់ៗមួយចំនួនទៀតដូចគ្នានឹងម៉ូដែល Raptor ផងដែរ ដើម្បីការបង្កើននៅទំងន់ផ្ទុក និងទំងន់សណ្តោងបានធ្ងន់ជាងមុន។ រថយន្ត Pick up ធន់មធ្យមរបស់ Ford មួយនេះត្រូវបានគេប្រទះឃើញចាប់ផ្តើមធ្វើតេស្តនៅសហរដ្ឋអាមេរិក នៅមុនការបង្ហាញវត្តមានផ្លូវការណ៍នៅឆ្នាំ 2026 នៅទីផ្សារប្រទេសថៃ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តគំរូ Ford Ranger Super Duty ស៊េរីឆ្នាំ 2026 ត្រូវបានគេប្រទះឃើញនៅតាមដងផ្លូវក្បែរទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Ford នៅទីក្រុង Dearborn ក្នុងរដ្ឋ Michigan។ តាមរូបគំរូបង្ហាញថា រថយន្ត Ford Ranger Super Duty ស៊េរីឆ្នាំ 2026 គឺប្រើប្រាស់ចង្កូតស្តាំ ដែលបានបង្ហាញពីការអភិវឌ្ឍន៍ដោយក្រុមហ៊ុនវិស្វកររបស់ Ford ប្រចាំប្រទេសអូស្ត្រាលី ដែលជាការអភិវឌ្ឍន៍រថយន្ត Ford នៅទូទាំងទីផ្សារពិភពលោក។

 

រថយន្ត Ranger Super Duty ស៊េរីថ្មីឆ្នាំ 2026 ត្រូវបានគេព្យាករណ៍ថា អាចនឹងមានសមត្ថភាពអាចធ្វើការសណ្តោងទំងន់បានដល់ 4,500kg។ ជាមួយការប្រើប្រាស់នូវយ៉ាន់កង់ប្រភេទ eight-lug wheels ត្រូវបានគេសន្មត់ថា Ranger Super Duty 2026 មានសមត្ថភាពក្នុងការផ្ទុក និងសណ្តោងបានទំងន់ធ្ងន់ជាម៉ូដែលបច្ចុប្បន្ន។ 

យ៉ាន់កង់ដែលត្រូវប្រើនៅលើរថយន្ត Ford Ranger Super Duty 2026 គឺនឹងមានទំហំ 18-inch ធំជាង 2-inch ធៀបនឹងម៉ូដែលបច្ចុប្បន្នដែលមានទំហំ 16-inch។ សម្រាប់សំបកកងវិញ គឺនឹងប្រើប្រាស់ខ្នាត 275/70 R18 ដែលផ្តល់នូវទំហំកង់ឡើងដល់ 33-inch ធំជាងប្រមាណ 7% ធៀបនឹងខ្នាត 255/65 rubber ដែលប្រើនៅលើ Ranger ute ដែលមានទំហំ 18-inch។

 

Ford Ranger Super Duty 2026 ក៏នឹងមានប្រវែងលូតវែងជាងម៉ូដែល Ranger បច្ចុប្បន្នប្រមាណ 50mm ផងដែរ។ សម្រាប់កំលាំងម៉ាស៊ីនវិញ មិនទាន់ត្រូវបានគេដឹងថាប្រើប្រាស់ម៉ាស៊ីនទំហំប៉ុណ្ណានោះទេ ប៉ុន្តែ គេសង្ស័យថា Ford Ranger Super Duty 2026 អាចនឹងប្រើនូវម៉ាស៊ីនម៉ាស៊ូតទំហំ 3.0-Litre Turbo-diesel ដែលអាចផលិតកំលាំងបានដល់ 184kW និងកំលាំងរមូល 600Nm។

ក្រុមហ៊ុន Ford បានបញ្ជាក់ថា Ranger Super Duty 2026 នឹងមានសមត្ថភាពក្នុងការអូសសណ្តោងទំងន់បានដល់ 4,500kg កើនពីទំងន់ 3,500kg នៅលើម៉ូដែល Ranger ដែលប្រើម៉ាស៊ីនម៉ាស៊ូតទាំងអស់នាពេលបច្ចុប្បន្ន។ រីឯទំនង់រថយន្តក៏កើនឡើងដល់ 4,500kg កើនពីទំងន់ 3,060kg និង 3,350kg ពីម៉ូដែល Ranger ទាំងអស់ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម