no-alternative title
no-alternative title
no-alternative title
no-alternative title

Isuzu បញ្ចេញម៉ាស៊ីន Plug-in-hybrid ថ្មីបំពាក់នូវលើ D-Max Pick up និង MU-X SUV កាន់តែសន្សំសំចៃច្រើនជាងមុន

ថ្មីៗនេះក្រុមហ៊ុន Isuzu បានធ្វើការប្រកាសចេញម៉ាស៊ីន Hybrid ជំនាន់ថ្មី 2.2-Litre turbodiesel engine នៅទីផ្សារប្រទេសថៃ ដោយបានបំពាក់នៅលើរថយន្ត Pick up ស៊េរីថ្មី D-Max និងរថយន្ត SUV ម៉ូដែល MU-X SUV។ ម៉ាស៊ីន Hybrid ជំនាន់ថ្មីនេះ មានឈ្មោះហៅជាភាសាបច្ចេកទេសថា Ddi MaxForce ដែលមានលេខកូដម៉ាស៊ីន RZ4F-TC ដែលម៉ាស៊ីនថ្មីនេះ គឺចូលខ្លួនមកជំនួសម៉ាស៊ីន 1.9-Litre BluePower បច្ចុប្បន្នដែលមានលេខកូដ RZ4E-TC។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីន Ddi MaxForce ថ្មីនេះជាប្រភេទ mill-hybrid ដែលដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំនុះ 2.2-Litre ដំណើរការដោយប្រព័ន្ធ Turbo មាន 4-ស៊ីឡាំងដែលផ្តល់នូវអនុភាពខ្ពស់ និងប្រសិទ្ធិភាពក្នុងការសន្សំសំចៃប្រេងបានប្រសើរជាងមុខ និងដំណើរការស្ងាត់ជាងមុន។

 

ម៉ាស៊ីន Ddi MaxForce ថ្មីរបស់ Isuzu នេះ អាចផលិតកំលាំងបាន 163 សេះ និងកំលាំងរមូល 400Nm ជាមួយប្រព័ន្ធដំណើរការប្រសើរជាងជំនាន់មុនពី 1,600rpm ទៅ 2,400rpm ហើយបង្កើនកំលាំងខ្លាំងជាងជំនាន់មុនប្រមាណ 13 សេះ និងកំលាំងរមូលខ្លាំងជាងមុន 50Nm។ ជាមួយមុខងារ extra-urban fuel consumption បានជួយធ្វើឲ្យម៉ាស៊ីនថ្មីនេះ មានភាពសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងប្រសើរជាងមុនប្រមាណ 10.7% ហើយក៏មានកម្រិតបំភាយឧស្ម័ន CO2 តិចជាងមុនថែមទៀតផង។

Ddi MaxForce 2.2-Litre turbodiesel engine ដំណើរការជាមួយប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ ព្រមជាមួយប្រព័ន្ធ Rev Tronic transmission ក៏នឹងផ្តល់លទ្ធភាពឲ្យម៉ាស៊ីនថ្មីនេះមានជម្រើសប្រើជាមួយប្រអប់លេខដៃ 6 វគ្គផងដែរ។ តាមរបាយការណ៍បញ្ជាក់ពី Isuzu បានឲ្យដឹងថា បច្ចុប្បន្នទីផ្សាររថយន្ត D-Max មានចំនួនប្រមាណ 80% នៅក្នុងទីផ្សារប្រទេសថៃ ហើយការប្រកាសចេញ D-Max ដំណើរការដោយម៉ាស៊ីនថ្មី Ddi MaxForce 2.2-Litre turbodiesel engine នឹងកាន់តែជួយពង្រឹងមូលដ្ឋានទីផ្សាររបស់រថយន្ត Pick up របស់ខ្លួនបានកាន់តែប្រសើរឡើងមួយកម្រិតទៀត។

 

បច្ចុប្បន្ន Isuzu បានផ្តល់នូវជម្រើសម៉ាស៊ីនម៉ាស៊ូតពីរប្រភេទសម្រាប់រថយន្ត Isuzu D-Max Pick up និង MU-X SUV របស់ខ្លួន ដោយក្នុងនោះមានម៉ាស៊ីនម៉ាស៊ូតចំនុះ 1.9-litre BluePower mill  មានកំលាំង 148 សេះ និង 3.0-Litre 4JJ3-TCX mill មានកំលាំង 187 សេះ ដូចនេះ ម៉ាស៊ីនចំនុះ 2.2-Litre Hybrid ថ្មីនេះ គឺស្ថិតនៅក្នុងជម្រើសម៉ាស៊ីនទាំងពីរនេះ។ បន្ទាប់ពីការប្រកាសចេញនៅក្នុងទីផ្សារប្រទេសថៃ រថយន្ត D-Max Pick up ដែលបំពាក់ម៉ាស៊ីន Hybrid 2.2-litre Ddi MaxForce ក៏នឹងត្រូវនាំចេញពីប្រទេសថៃទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម