no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនី Range Rover ស៊េរីឆ្នាំ 2025 បើកបរសាកល្បងតំបន់ក្តៅនៅអារ៉ាប់អេមីរ៉ាត

រថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ Full-size all-electronic SUV ម៉ូដែល Range Rover ឆ្នាំ 2025 ត្រូវបានគេប្រទះឃើញបើកបរសាកល្បងនៅលើតំបន់វាលខ្សាច់ក្តៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ខណៈការប្រកាសចេញផ្លូវការណ៍ត្រូវបានគេដឹងថា នឹងធ្វើ

ឡើងនៅឆ្នាំ 2025 ខាងមុខនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុនផលិតរថយន្តម៉ាក Land Rover បានធ្វើការផ្លាស់ប្តូរទិសដៅពីទីតាំងតំបន់ត្រជាក់នៅភាគខាងជើង ទៅកាន់ទីតាំងតំបន់ក្តៅនៅភាគខាងកើត ជាមួយការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការអភិវឌ្ឍន៍លើចក្ខុវិស័យនៃរថយន្តអគ្គិសនីម៉ូដែល Range Rover Electric ដែលត្រៀមបង្ហាញវត្តមានផ្លូវការណ៍នៅឆ្នាំ 2025។ តំបន់វាលខ្សាច់ដែល Range Rover Electric ធ្វើការសាកល្បងនេះ គឺមានកម្តៅប្រមាណជា 50 អស្សាសេ និងមានសំណើមប្រមាណ 90% នៃប្រទេសអារ៉ាប់រួម។

 

បើមើលតាមរូបរាងរបស់រថយន្តអគ្គិសនីស៊េរីថ្មីនេះ គឺរក្សាសាច់ឈាមរចនាដូចគ្នាទៅនឹងម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុងដែរ។ ប៉ុន្តែ ចំនុចដែលនឹងមានការកែប្រែថ្មីនៅលើម៉ូដែលអគ្គិសនីនេះ គឺផ្នែកប៉ាណាមុខត្រូវបានរចនាឡើងជាមួយក្រឡាចក្រង្គបិតជិត រំលេចជាមួយការតុបតែងជាមួយពណ៌ទង់ដែងថ្មី និងផ្នែកកណ្តាលយ៉ាន់កង់បែបស្ព័ររំលេចនូវម៉ាករថយន្តអគ្គិសនី។

ការបើកបរសាកល្បងជាមួយ Ranger Rover Electric ស៊េរីឆ្នាំ 2025 ត្រូវបានគេដឹងថា នៅលើតំបន់វាលខ្សាច់ក្រហមដែលមានកម្ពស់ប្រមាណ 90 ម៉ែត្រដែលជារយះកម្ពស់ខ្ពស់មួយនៅតំបន់វាលខ្សាច់ប្រទេសអារ៉ាប់រួម ហើយការបើកបរនៅលើរថយន្តកម្ពស់ដូចនេះ គឺដើម្បីសាកល្បងទៅលើប្រព័ន្ធគ្រប់គ្រង់លំនឹងរថយន្ត ប្រព័ន្ធបង្វិលជុំថ្មីក្នុងការបែងចែកកំលាំងថាមពលក្នុងការបង្វិលកង់នីមួយ ដែលប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីហៅថា ABS-driven Terrain Response របស់ក្រុមហ៊ុន Land Rover ផ្ទាល់តែម្តង។

 

Range Rover Electric 2025 ត្រូវបានផលិតឡើងដោយប្រើនូវប្រព័ន្ធគ្រោងឆ្អឹងប្រភេទ Modular Longitudinal Architecture (MLA) platform ដូចគ្នានឹងម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុនិងម៉ូដែល Plug-in-Hybrid ដែរ។ សម្រាប់ម៉ូដែលអគ្គិសនីថ្មីនេះ នឹងមានសមត្ថភាពកំលាំងប្រហាក់ប្រហែលគ្នានឹងម៉ូដែល Range Rover V8 ដែលជាម៉ូដែល Flagship SUV របស់ Range Rover។ Range Rover Electric 2025 ត្រូវបានគេដឹងថានឹងអាចផលិតកំលាំងបានដល់ 500kW ដែលជាងជាន់ល្បឿនពី 0 ទៅ 100km/h នៅលើតំបន់ខ្សាច់ប្រើពេលប្រមាណ 5 វិនាទីប៉ុណ្ណោះ។

 

ជាមួយគ្នានេះ Land Rover បានប្រកាសរួចហើយថា Range Rover Electric 2025 នឹងគាំទ្រនូវប្រព័ន្ធសាកភ្លើងកំលាំង 800-volt electrical architecture ដែលគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging ដែលមានកំលាំងចន្លោះពី 270kWh ដល់ 350kWh។ សម្រាប់កញ្ចប់ថ្មដែលប្រើនៅរថយន្តអគ្គិសនីស៊េរីថ្មីឆ្នាំ 2025 របស់ Land Rover មួយនេះ នឹងមានទំហំ 100kWh ឬធំជាងនេះ ហើយការសាកភ្លើងពី 20 ទៅ 80% អាចប្រើពេលប្រមាណ 25 នាទី។

សម្រាប់គុណលក្ខណៈលម្អិត និងតម្លៃផ្លូវការណ៍ក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ ដូចនេះមានតែរងចាំតាមដានព័ត៌មានបន្ថែមបន្តទៀត។ យ៉ាងណាមិញ Land Rover បានបើកទទួលការកក់មុនសម្រាប់រថយន្ត Range Rover Electric 2025 នេះហើយ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម