no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei នឹងចាប់ដៃគ្នាជាមួយ GAC ម្តងទៀតទៅលើការអភិវឌ្ឍន៍រថយន្តឆ្លាតវៃ ដែលកាន់តែប្រណិតជាងមុន

កាលពីថ្ងៃទី 30 ខែវិច្ឆិកា ក្រុមហ៊ុន GAC និង Huawei បានធ្វើពិធីចុះហត្ថលេខារួមគ្នាមួយដើម្បីបង្កើតម៉ាករថយន្តថាមពលឆ្លាត វៃថ្នាក់ប្រណិតថ្មីបន្ថែមលើម៉ាក GAC Aion, GAC Trumpchi និង GAC Hyptec។ GAC បានបង្កើតកិច្ចសហប្រតិបត្តិការនេះដោយផ្អែកទៅលើការអភិវឌ្ឍន៍នៅប្រព័ន្ធ "Huawei Intelligence + GAC Smart Manufacturing" ដែលគ្របដណ្តប់លើមជ្ឍមណ្ឌល R&D ទីផ្សារ និងសេវាកម្ម ដែលស្រដៀងទៅនឹងរបៀបកិច្ចសហប្រតិបត្តិការដែលប្រើដោយ Huawei និងក្រុមហ៊ុនផលិតរថយន្តចំនួនបួនផ្សេងទៀតដែលគាំទ្រនូវបច្ចេកវិទ្យាឆ្លាតវៃកម្រិតខ្ពស់ Harmony Intelligent Mobility Alliance (HIMA)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចុប្បន្ននេះប្រព័ន្ធ HIMA របស់ Huawei មានប្រើនៅលើម៉ាករថយន្តប្រណិតចំនួន 4 មានដូចជា Aito បានបង្កើតឡើងរួមគ្នាដោយ Huawei និង Seres, Luxeed ជាមួយ Chery, Stelato ជាមួយ BAIC និង Maextro ជាមួយ JAC។ GAC បានផ្អាកគម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei លើរថយន្តឆ្លាតវៃ ដោយហេតុផលថាវា "មិនត្រូវការម៉ាករថយន្តថ្មី" អស់រយៈពេលជិត 2 ឆ្នាំ។

កាលពីថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2022, GAC បានចេញសេចក្តីប្រកាសថា ខ្លួនបានយល់ព្រមលើការអនុវត្តគម្រោងរវាង GAC Aion និង Huawei ដោយបង្កើតបាននូវរថយន្តម៉ូដែល AH8។ យោងតាមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងរួមគ្នាកំណត់ និងអភិវឌ្ឍស៊េរីរថយន្តឆ្លាតវៃសម្រាប់ពេលអនាគតដោយផ្អែកលើវេទិកាឌីជីថលរថយន្តឆ្លាតវៃជំនាន់ថ្មីអាស័្រយលើ GAC GEP 3.0 Platform និង Huawei CCA (ស្ថាបត្យកម្មកុំព្យូទ័រ និងទំនាក់ទំនង) ដែលបំពាក់ដោយប្រព័ន្ធ Smart Car Solution ពេញលេញរបស់ Huawei ។

ដោយឡែកកាលពីល្ងាចថ្ងៃទី 27 ខែមីនា ឆ្នាំ 2023, GAC បានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា គម្រោង GAC Aion AH8 បានផ្លាស់ប្តូរពីការអភិវឌ្ឍន៍រួមគ្នាជាមួយ Huawei ទៅជាការអភិវឌ្ឍន៍ឯករាជ្យ ហើយ Huawei នឹងចូលរួមត្រឹមជាអ្នកផ្គត់ផ្គង់ប៉ុណ្ណោះ។ នៅក្នុងសន្និសិទប្រកាសប្រាក់ចំណូលធ្វើឡើងនាប៉ុន្មានថ្ងៃក្រោយមកនេះ លោក Zeng Qinghong ប្រធាន GAC បាននិយាយថា ដើមឡើយ GAC និង Huawei មានគម្រោងរួមគ្នាបង្កើតម៉ាកយីហោថ្មី ប៉ុន្តែ GAC បានដាក់លក់ម៉ាកយីហោដូចជា Aion និង Hyper រួចហើយ ហើយថាមិនចាំបាច់បង្កើតម៉ាកយីហៅរថយន្តថ្មីបន្ថែមទៀតនោះទេ។

 

នៅក្នុងកម្មវិធី Guangzhou Auto Show 2024 ថ្មីៗនេះ GAC បានប្រកាសថា ខ្លួនគ្រោងនឹងដាក់លក់រថយន្តចំនួន 7 ម៉ូដែលនៅឆ្នាំ 2025 ដែលគ្របដណ្តប់លើរថយន្តអគ្គិសនីសុទ្ធ និង Plug-in Hybrid ដើម្បីសម្រេចបានគោលដៅច្រើនជាង 60% នៃការលក់សរុបរបស់ក្រុមនៅឆ្នាំ 2027។

សម្រាប់រយៈពេលបីឆ្នាំខាងមុខ GAC នឹងចេញម៉ូដែលថ្មីចំនួន 22។ ជាពិសេស ម៉ូដែល GAC Trumpchi នឹងធ្វើការជាមួយ Huawei ដើម្បីដាក់លក់រថយន្តប្រភេទ SUV ថ្មីចាប់ពីកម្រិតមធ្យមដល់កម្រិតខ្ពស់ដែលមានចំនួន 3 ប្រភេទ ដូចជាប្រភេទរថយន្ត MPV និងរថយន្ត Sedan ដែលបំពាក់ដោយបច្ចេកវិទ្យាបើកបរឆ្លាតវៃលំដាប់ខ្ពស់របស់ក្រុមហ៊ុន Huawei ។ រីម៉ូដែលថ្មីរបស់ GAC Aion និង Hyptec នឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យា range-extender របស់ GAC។

 

កាលពីមុនរថយន្តម៉ូដែល GAC Trumpchi និងរថយន្តគំនិតថ្មីរបស់ Huawei ដែលមានឈ្មោះថា 1 Concept ត្រូវបានបង្ហាញខ្លួនដែលមានប្រវែង 5,128mm/ ទទឹងជាង 2,000mm និងមានគម្លាតកង់មុខទៅកង់ក្រោយ 3,000mm។ រូបរាងរបស់ 1 Concept បានប្រើប្រាស់នូវភាសារចនាជំនាន់ទី 3 របស់ GAC Trumpchi និងគាំទ្រប្រព័ន្ធ Smart Car Solution របស់ Huawei រួមទាំងប្រព័ន្ធដំណើរការ HarmonyOS cockpit និង Qiankun ADS 3.0 ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម