no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មី Ford Puma Gen-E ក្លាយជាម៉ូដែលលក់ដាច់ខ្លាំងបំផុតនៅទីផ្សារតំបន់អឺរ៉ុប

Ford Puma Gen-E ជារថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធស៊េរីថ្មីរបស់ក្រុមហ៊ុន Ford។ រថយន្ត Compact-Crossover EV ស៊េរីថ្មីនេះ បានក្លាយជាម៉ូដែលរថយន្តអគ្គិសនីដែលលក់ដាច់ខ្លាំងបំផុតរបស់ Ford នៅទីផ្សារអឺរ៉ុប។ រថយន្តអគ្គិសនីដែលមានតម្លៃ $37,581 របស់អាមេរិកមួយនេះ មានបំពាក់នូវកញ្ចប់ថ្មទំហំ 43kWh ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 376km និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនតាមរយះឆ្នាំងសាក DC Fast Charger កំលាំង 100kW ដែលសាកពី 10% ទៅ 80% ប្រើពេលប្រមាណ 23 នាទី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានការរចនារូបឡើងបែបសាមញ្ញតែមានភាពទាក់ទាញ ដោយផ្នែកខាងមុខរបស់វា ត្រូវបានយកលំនាំតាមម៉ូដែលបងធំរបស់វា គឺ Ford Mustang Mach-E។

នៅផ្នែកខាងក្នុងរបស់ Ford Puma Gen-E មានភាពទូលាយល្អជាមួយការរៀបចំតុបតែបែបប្រណិតទំនើបទាន់សម័យកាល ដោយក្នុងរួមមានការឌីស្សាញដៃចង្កូតរាងអក្សរ D មានពីរកាំស្រោបដោយស្បែកអេក្រង់ចំនួនពីរ (Instrument Panel និង Entertainment Display) ភ្ជាប់ជាមួយប្រព័ន្ធ SYNC 4 infotainment ជំនាន់ចុងក្រោយដែលគាំទ្រមុខងារ Apple CarPlay និង Android Auto រួមនឹងមានកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ Wireless Phone Charging ផងដែរ។

សម្រាប់កំលាំង Powertrain វិញ Ford Puma Gen-E ដំណើរការដោយម៉ូទ័រអគ្គិសនីមួយកំលាំង 168kW អាចជាន់ស្ទុះពី 0-100km/h ចាយពេលប្រមាណ 8 វិនាទី។ បន្ថែមពីនេះ Puma Gen-E ក៏មានបំពាក់នូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Advanced driver-assistance systems ដែលមានមុខងារដូចជា Intelligent Adaptive Cruise Control with Stop & Go និង Lane Centering ជាដើម។

Ford Puma Gen-E ត្រូវបានរចនាគំរូឡើងនៅក្នុងរោងចក្ររបស់ Ford ស្ថិតក្នុងទីក្រុង Craiova ក្នុងរដ្ឋ Romania និងផលិតនៅក្នុងរោងចក្ររបស់ Ford ស្ថិតនៅក្នុងតំបន់ Halewood របស់ចក្រភពអង់គ្លេស។ Ford Puma Gen-E មានតម្លៃខ្ទង់ប្រហែល $37,581 នៅទីផ្សារអង់គ្លេស ហើយការនាំចេញនៅទីផ្សារចក្រភពអង់គ្លេសនឹងត្រូវធ្វើឡើងនារដូវក្តៅ ក្នុងឆ្នាំ 2025៕ 

ប្រភពពី: arenaev.com

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម