ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford របស់សហរដ្ឋអាមេរិកទទួលបានការចាប់អារម្មខ្លាំងមែនទែនជាមួយការបញ្ចេញរថយន្តសមាជិកថ្មីក្នុងត្រកូល Ranger របស់ខ្លួនដែលមានឈ្មោះថា Ranger MS-RT ស៊េរីឆ្នាំ 2025 ដែលជារថយន្ត Pickup រចនាបែបស្ព័រដំបូងក្នុងត្រកូល Ranger។
Ford Ranger MS-RT ឆ្នាំ 2025 ត្រូវបានបំផុសគំនិតរចនាឡើងដោយការសហការពីក្រុមអ្នកជំនាញ Modified រថយន្តឈ្មោះថា M-Sport ហើយពាក្យថា MS-RT គឺមកពីពាក្យថា M-Sport Road Technology។ រថយន្ត Ranger MS-RT ថ្មីនេះ មានការកែប្រែរចនាបថរាងថ្មីខុសពីសមាជិកក្នុងត្រកូល Ranger ទាំងអស់ ប៉ុន្តែរក្សារសជាតិនៃទម្រង់រថយន្ត Ford Ranger ដដែល។ អ្វីដែលមានការផ្លាស់ប្តូរនោះ គឺការរចនាទ្វារគូទក្រោយថ្មីដែលហៅថា rear-ducktail spoiler និងមានកន្ទុយនៅលើដំបូលខាងក្រោយលយចេញខុសពី Ford Ranger ផ្សេងដែលមានការឌីស្សាញកាត់ស្មើរ។
រថយន្ត Pick up រចនាបែបស្ព័រថ្មីនេះប្រើសំបកកង់បែបស្ព័រជាមួយយ៉ានកង់ធំទំហំ 21-inch ជាមួយការរចនាប្រព័ន្ធគ្រឿងក្រោមថ្មី unique suspension arrangement បានធ្វើឲ្យកម្ពស់របស់ MS-RT ទាបជាង 40mm ធៀបនឹងម៉ូដែល Wildtrak ដែលផ្តល់នូវប្រសិទ្ធិភាព និងលំនឹងបើកបរកាន់តែល្អប្រសើរនៅគ្រប់ស្ថានភាពផ្លូវ។
បន្ថែមពីនេះ Ford Ranger MS-RT 2025 មានភ្ជាប់មកជាមួយ bodykit ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរសម្រាប់ការបើកបរក្នុងស្ថានភាពផ្លូវលំបាកបែប off-road។ ជាមួយគ្នានេះវាក៏មានមកជាមួយប្រព័ន្ធមុខងារ low front chin, side skirts, tailgate spoiler, និង aggressive rear bumper ដែលជួយបន្ថែមនៅសុវត្ថិភាព និងសមត្ថភាពក្នុងការបើកបរបានគ្រប់កាលៈទេសៈ។
លក្ខណៈសំគាល់ពិសេសមួយចំនួនទៀតដែល Ranger MS-Sport ខុសពី Ranger ផ្សេង គឺការរចនាផ្នែកខាងក្នុងជាមួយកៅអីស្បែក មានរំលេចជាមួយធ្នេរអំបោះឆៅពណ៌ខៀវ និងរំលេចជាមួយនិមិត្តសញ្ញា MS-RT នៅកៅអីជាដើម។ Ford Ranger MS-RT ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតទំហំ 3.0-Litre diesel V6 ដែលអាចផលិតកំលាំងបាន 237 សេះ និងកំលាំងរមូល 600Nm ដំណើរការជាមួយប្រអប់លេខស្វ័យប្រវត្តិ 10 វគ្គផ្តល់ថាមពលដើម្បីដំណើរការកង់ទាំងបួន ឬ Four-Wheel-Drive ជាមួយប្រព័ន្ធកំណត់មុខងារ 4A 4WD Terrain Management System ដែលមានមុខងារកំនត់ក្នុងការបើកបរចំនួន 6 ដូចជា Normal, Eco, Slippery, Mud/Ruts, Sand និង Tow/Haul ជាដើម៕