no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មី BYD Dolphin 2025 បង្ហាញវត្តមាននៅលើស្ថាប័ន MIIT ក្នុងប្រទេសចិន

នៅថ្ងៃទី 9 ខែធ្នូនេះ រថយន្តអគ្គិសនីស៊េរីថ្មី BYD Dolphin 2025 ត្រូវបានគេប្រទះឃើញថា បានបង្ហាញនូវលក្ខណៈសម្បត្តិថ្មីនៅលើ ស្ថាប័ន MIIT នៅក្នុងប្រទេសចិនហើយ។ ជាមួយនិងវត្តមាននៅលើទីផ្សារសម្រាប់ឆ្នាំ 2025 ខាងមុខនេះ រថយន្តនេះ គឺមានការឌីស្សាញមុខមាត់ថ្មីខុសពីម៉ូដែលមុនបន្តិច ខណៈដែលកម្លាំងម៉ូទ័រត្រូវបានពង្រីកបន្ថែមដល់ 130 គីឡូវ៉ាត់ ស្មើតនឹងកម្លាំងម៉ាស៊ីន 174 សេះ។ សម្រាប់ការដាក់លក់នៅលើទីផ្សាររបស់ 2025 BYD Dolphin គឺមានតម្លៃចន្លោះពី 99,800 យ៉ន់ទៅ 129,800 យ៉ន់ ដែលប្រហែលជា 13,700 ដុល្លារទៅ 17,900 ដុល្លារ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាលពីខែវិច្ឆិកាកន្លងទៅនេះ រថយន្ត BYD Dolphin មានការលក់បានចំនួនដល់ទៅ 21,712 គ្រឿង ដែលធ្វើអោយការលក់រថយន្តនេះនៅឆ្នាំ 2024 ឈានឡើងដល់ 176,560 គ្រឿងហើយ។ ប្រៀបធៀបជាមួយនិងម៉ូដែលថ្មីឆ្នាំ 2025 នេះ រថយន្តនេះ គឺមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ។ BYD Dolphin ថ្មីនេះ គឺមានការឌីស្សាញតួខ្លួនទាំងមូលទំហំ 4280/1770/1570 mm និងមានកម្លាតកង់មុខក្រោយ 2700mm។ រថយន្តនេះ មានទម្ងន់ខុសៗគ្នាទៅតាមម៉ូដែល ក្នុងនោះមានចាប់ពីទម្ងន់ 1435kg, 1480kg និង 1600kg។

ជាមួយនិងវត្តមានរបស់ម៉ូដែលថ្មីនេះ គឺមានការតម្លើងនូវ Panoramic Sunroof, រ៉ាដាខាងមុខ, កាមេរ៉ាខាងមុខ, រ៉ាដាខាងក្រោយ, រ៉ាដាចំហៀងខាងមុខ, រ៉ាដាចំហៀងខាងក្រោយ, កាមេរ៉ានៅកញ្ចក់ចំហៀង, កាមេរ៉ានៅលើតំបូលខាងក្រោយ, black roof, កញ្ចក់ privacy ខាងក្រោយ, high gloss film និង rim designs ជាដើម។ សម្រ៉ាប់ម៉ូដែល TZ180XSF គឺមានការបំពាក់នូវម៉ូទ័រអគ្គិសនីកម្លាំង 70kW ស្មើរនឹង 94 សេះ, TZ200XSW ប្រើប្រាស់ម៉ូទ័រអគ្គិសនីកម្លាំង 130kW ស្មើរ 174 សេះ និងម៉ូដែល TZ200XSQ មានការប្រើប្រាស់ម៉ូទ័រអគ្គិសនីកម្លាំង 150 kW ស្មើរនិង 201 សេះ។

រថយន្តថ្មីនេះ ត្រូវបានក្រុមហ៊ុន BYD បន្តប្រើប្រាស់នូវកញ្ចប់អាគុយ BYD Blade LFP battery packs ដែលអាចរត់បានល្បឿនដល់ទៅ 150km/h និង 160 km/h ផ្អែកលើកង់។ BYD Dolphin 2025 គឺមានការប្រើប្រាស់នូវថាមពល 2 ផ្សេងគ្នា ដោយម៉ូដែលតូចជាគេ គឺមានការប្រើប្រាស់នូវកម្លាំង 70kW មានកម្លាំងមួល 180Nm ខណៈដែលធំជាងគេមានការប្រើប្រាស់ម៉ូទ័រកម្លាំង 150kW និងមានកម្លាំងរមួល 310Nm។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម