no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តស៊េរីថ្មី Haval H9 ជំនាន់ទីពីរ បំពាក់នូវម៉ាស៊ីនម៉ាស៊ូត ចេញលក់នៅទីផ្សារប្រទេសចិន តម្លៃជាង 3 ម៉ឺនដុល្លារ

ក្រុមហ៊ុន GWM (Great Wall Motor) បានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីម៉ូដែល Haval H9 diesel SUV ជំនាន់ទីពីរជាមួយជម្រើសពីរម៉ូដែលផ្សេងគ្នា។ ដោយក្នុងនោះម៉ូដែល Haval H9 Tuojing trim មានតម្លៃ $32,200 និងម៉ូដែល Haval H9 Jijing trim មានតម្លៃខ្ទង់ $34,100។ រថយន្ត SUV ស៊េរីថ្មីនេះប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត ហើយនិងមានជម្រើសម៉ូដែល 5 កៅអី និង 7 កៅអី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Haval H9 Series បំពាក់នូវម៉ាស៊ីនម៉ាស៊ូតទំហំ 2.4T diesel engine ស៊េរី GW4D24 មានកំលាំង 181 សេះ និងកំលាំងរមូល 480Nm ភ្ជាប់ដំណើរការដោយប្រអប់លេខ 9AT ជាមួយប្រព័ន្ធ BorgWarner Torque on Demand four-wheel drive system ដែលផ្តល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការបើកបរ និងការបញ្ចូលលេខបានលឿនរហ័ស។ រថយន្ត Haval H9 Series មានធុងផ្ទុកប្រេងបានចំនុះ 78 លីត្រ។ Haval H9 ជំនាន់ទីពីរនេះគាំទ្រដំណើរការជាមួយមុខងារកំនត់ក្នុងការបើកបរលើស្ថានភាពផ្លូវដូចជា standard, sports, economy, 4L, sand, mud, និង snow ជាដើម។

Haval H9 Series ជារថយន្ត SUV ពេញខ្នាតដែលមានបណ្តោយ 5,070mm/ ទទឹង 1,976mm/ កម្ពស់ 1,930mm សម្រាប់ម៉ូដែល 7 កៅអី និងបណ្តោយ 4,950mm/ ទទឹង 1,960mm សម្រាប់ម៉ូដែល 5 កៅអី។ រថយន្តនេះមានកម្ពស់ពីដីមកបាតរថយន្តប្រមាណ 224mm ហើយមានទំពក់អាចទាក់ក្នុងការអូសសណ្តោងទំងន់បានដល់ 2.5 តោន។ នៅឃ្លប់គូទក្រោយរបស់ Haval H9 ម៉ូដែល 5 កៅអីអាចផ្ទុកទំងន់បាន 791 លីត្រ និងអាចបានដល់ 1,814 លីត្រនៅពេលបត់កៅអីជួរទីពីរ។ 

ចំនែកការរៀបចំតុបតែងផ្នែកកាប៊ីនរបស់ Haval H9 ជំនាន់ទីពីរនេះ គឺមិនមានការផ្លាស់ប្តូរថ្មីឲ្យខុសគ្នាពីម៉ូដែលប្រើម៉ាស៊ីន Gasoline នោះទេ ដោយក្នុងនោះមានអេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 10.25-inch និងអេក្រង់កម្សាន្តទំហំ 14.6-inch។ រថយន្តស៊េរីថ្មីនេះ គាំទ្រនូវមុខងារប្រើប្រាស់ទំនើបទាន់សម័យដូចជាមុខងារ voice recognition control system គាំទ្រក្នុងការបញ្ជាទៅលើប្រព័ន្ធកម្មវិធីកម្សាន្ត multimedia, នាំផ្លូវ navigation, លើកទូរស័ព្ទ, គ្រប់លើម៉ាស៊ីនត្រជាក់ air-conditioning, បើកដំបូល sunroof, កញ្ចក់ទ្វារ window, និងកៅអី ជាដើម។ នៅខាងក្នុង Haval H9 Series មានកន្លែងសម្រាប់ទុកដាក់របស់របរចំនួនដល់ទៅ 45 កន្លែងឯណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម