ថ្មីៗនេះក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវឡានអគ្គិសនីថ្មីរបស់ខ្លួនមួយទៀតហើយ ដែលម៉ូដែលមានឈ្មោះថា YU7 SUV នឹងជាងប្រភេទឡាន SUV ដើម្បីមកប្រជែងនឹងរថយន្តអគ្គិសនី Tesla។ រថយន្តថ្មីនេះ ត្រូវបានគេនិយយាថា គឺមានការឌីហ្សាញដូចទៅនឹង ឡាន SUV របស់ Ferrari និង McLaren អញ្ចឹង។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Xiaomi បានអោយដឹងថា ឡាន Xiaomi YU7 SUV គឺមានការប្រើប្រាស់ម៉ូទ័រអគ្គិសនី 2 មានកម្លាំងសរុប 681 សេះខ្លាំងជាងឡាន Sedan អគ្គិសនីរបស់ខ្លួន គឺ Xiaomi SU7 Max ដែលមានកម្លាំងត្រឹមតែ 664 សេះ ប៉ុណ្ណោះ។
ថ្វីបើ Xiaomi មិនទាន់បានបង្ហាញឲ្យដឹងពីទំហំអាគុយរបស់ YU7 SUV ក៏ដោយ ប៉ុន្តែឡាន Xiaomi SU7 Sedan មានជម្រើសកញ្ចប់អាគុយ ទំហំ 73.6 kWh, 94.3 kWh និង 101 KWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយដល់ 800 KM ឯណោះ ដូច្នេះគេរំពឹងថា ឡាន YU7 SUV នឹងមានចម្ងាយបើកបរប្រហាក់ប្រហែលនេះដែរ។
បើនិយាយពីការឌីហ្សាញវិញ ឡាន Xiaomi YU7 SUV បានខ្ចីការរចនាច្រើនពី Xiaomi SU7 Sedan ប៉ុន្តែក៏មានលក្ខណៈស្រដៀងគ្នាច្រើន នឹងឡាន Ferrari Purosangue ផងដែរ ហើយថែមទាំងមានការរចនាចង្កៀងមុខ LED ដូចទៅនឹងឡានរបស់ McLaren ខណៈការរចនាស្តុបក្រោយ LED របស់វា ស្រដៀងនឹងឡាន Aston Martin ទៀតផង។ រថយន្ត Xiaomi YU7 SUV មានប្រវែងតួខ្លួន 4.99m ទទឹង 1.99m កម្ពស់ 1.60m និង គម្លាងពីកង់មុខទៅកង់ក្រោយ 3m។
ទោះបីជាមានការបញ្ជាក់ច្រើនយ៉ាងណាក៏ដោយ Xiaomi ក៏មិនទាន់បានបង្ហាញឲ្យឃើញពីកាប៊ីនខាងក្នុងរបស់ YU7 SUV ដែរ ប៉ុន្តែគេក៏អាចរំពឹងទុកបានដែរថា រថយន្តនេះ នឹងចេញពី Xiaomi SU7 Sedan ច្រើន ដូចជា អេក្រង់ Touchscreen ទំហំ 16.1 អ៊ីញ, អេក្រង់កម្សាន្តសម្រាប់អ្នកដំណើរខាងក្រោយ, ការឌីហ្សាញបែបតិចនិយម, សេនស័រ LiDAR ចាប់ជាប់ដំបូល ក៏ដូចជា មុខងារបើកបរស្វ័យប្រវត្តិ ផងដែរ។
សូមបញ្ជាក់ឲ្យដឹងដែរថា ឡាន Xiaomi YU7 SUV អាចនឹងមានតម្លៃចាប់ពីខ្ទង់ $34,000 ឡើងទៅ ដែលប្រហាក់ប្រហែលនឹងគូប្រជែងរបស់វា គឺ Tesla Model Y ហើយនឹងចេញលក់នៅឆ្នាំក្រោយនេះ តែម្តង! កុំភ្លេចចុច Follow Page ម្នាក់មួយផង! អរគុណ៕