រថយន្តអគ្គិសនីប្រភេទ Crossover ដ៏ប្រណិតរបស់ក្រុមហ៊ុន Nio ម៉ូដែល ET9 ត្រូវបានគេប្រទះឃើញនៅទីសាធារណៈនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់។ Nio ET9 គឺជាប្រភេទរថយន្តអគ្គិសនី Crossover ពេញខ្នាតស៊េរីថ្មីចុងក្រោយរបស់ Nio ដែលមានការឌីស្សាញរូបរាងខាងក្រៅយ៉ាងប្រណិតទំនើបទាន់សម័យកាល។
រថយន្តអគ្គិសនី Nio ET9 មានប្រវែងបណ្តោយ 5,324mm/ ទទឹង 2,016mm/ កំពស់ 1,620mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,250mm។ តាមរូបភាពបានបង្ហាញថានៅផ្នែកក្បាលរថយន្តមានកន្លែងផ្ទុកអីវ៉ាន់ធំទូលាយ រីនៅផ្នែកខាងក្នុងមានការរចនាតុបតែងឡើងប្រណិតទាន់សម័យជាមួយអេក្រង់កម្សាន្តធំ ដៃចង្កូតរចនារាងជ្រុង កន្លែងដាក់កែវទឹក កន្លែងសាកថ្មទូរស័ព្ទឥតខ្សែចំនួនពីរ និងអេក្រង់កម្សាន្តទំហំធំសម្រាប់អ្នករួមដំណើរកៅអេក្រង់ខាងក្រោយដែលភ្ជាប់ជាមួយកៅអីខាងមុខ។
នៅកៅអីខាងក្រោយជាប្រភេទកៅអីឯករាជ្យសម្រាប់អ្នករួមដំណើរដែលមានភ្ជាប់នូវបច្ចេកវិទ្យា 24 self-developed patent technologies ដែលរួមមានកៅអីប្រភេទ seat cushion មានប្រវែង 582mm និងកៅអីផ្អែកដែលអាចសេរេបាន 45 ដឺក្រេ ហើយនៅចន្លោះកណ្តាលរចនាឡើងដូចជាកូនតុ ហើយក៏មានទូរទឹកកកថែមផង។
តាមការបញ្ជាក់រថយន្តអគ្គិសនី Crossover ស៊េរីថ្មីរបស់ Nio មួយនេះ មានបំពាក់នូវប្រព័ន្ធបាញ់បង្ហាញនៅលើកញ្ចក់ខាងមុខដែលមានទំហំធំដល់ទៅ 120-inch AR Head up display។
ប្រព័ន្ធបច្ចេកវិទ្យាដំណើរការនៅលើ Nio ET9 គឺគាំទ្រដោយបន្ទះឈីប Shenji NX9031ខ្នាត 5nm ដែលជាឈីបរថយន្តឆ្លាតវៃ automotive-grade intelligent driving chip អភិវឌ្ឍន៍ដោយក្រុមហ៊ុន Nio ផ្ទាល់តែម្តង។ បន្ថែមពីនេះ ប្រតិបត្តិការទូទៅនៅលើ Noi ET9 គឺដំណើរការដោយ SkyOS Tianshu operating system ដែលជាប្រតិបត្តិការរថយន្តមានភ្ជាប់មកជាមួយនូវមុខងារប្រើ AI ដ៏ឆ្លាតវៃថែមទៀតផង។ Nio ET9 ត្រូវបានគេដឹងថាប្រើប្រាស់កញ្ចប់ថ្មទំហំធំដល់ 120kWh ហើយក៏ជារថយន្តអគ្គិសនីរបស់ប្រទេសចិនដំបូងគេដែលគាំទ្រនូវប្រព័ន្ធសាកភ្លើងស្តង់ដារសកលកំលាំង 900 V high-voltage architecture។
លក្ខណៈពិសេសផ្សេងទៀតដូចជាមានប្រព័ន្ធមុខងារ Skyride intelligent chassis system ដែលដំណើរការជាមួយកង់ខាងក្រោយ និង Fully active air suspension។ ប្រព័ន្ធនេះ ជួយធ្វើឲ្យសមត្ថភាពរបស់ Nio អាចផ្តល់អនុភាពកំលាំងបង្វិលខ្លាំងដល់ទៅ 1,000 ជុំក្នុងមួយវិនាទី និងការគ្រប់គ្រងក្នុងការបែកចែកកំលាំងទៅកាន់កង់នីមួយៗដំណើរការដោយឯករាជ្យ ដើម្បីសម្រួលដល់ការបើកបរនៅលើគ្រប់ស្ថានភាពផ្លូវ។ សម្រាប់ការប្រកាសចេញ និងចេញលក់ផ្លូវការណ៍សម្រាប់ Nio ET9 ត្រូវបានគេព្យាករណ៍ថា នឹងធ្វើឡើងនាដើមឆ្នាំ 2025។ រថយន្តស៊េរីថ្មីនេះ អាចនឹងមានតម្លៃខ្ទង់ជាង 11 ដុល្លារអាមេរិកនៅទីផ្សារប្រទេសចិន៕